ការឆ្លងមេរោគក្នុងប្លោកនោម អាចបង្ហាញតាមរយៈរោគសញ្ញាមួយចំនួនដូចជា៖ មានការឈឺចាប់ពេលបញ្ចេញទឹកនោម ទឹកនោមល្អក់ ទឹកនោមមានលាយឈាម ទឹកនោមមានក្លិនឆ្អេះខ្លាំង នោមញឹក ឈឺពោះផ្នែកខាងក្រោមមិនដឹងមូលហេតុ ក្តៅខ្លួន និងរងាញាក់ ជាដើម។ ក៏ប៉ុន្តែ អ្នកមិនចាំបាច់ព្រួបារម្ភឡើយ បញ្ហាឆ្លងមេរោគក្នុងប្លោកនោម អាចការពារបាន ប្រសិនបើអ្នកអនុវត្តតាមវិធី ៥ចំណុចនេះ។
១.ទទួលទានទឹកយ៉ាងតិច ៨កែវ
ការទទួលទានទឹក ជាញឹកញាប់អាចធ្វើឲ្យអ្នកនោមញឹក ក៏ប៉ុន្តែជារឿងដ៏ប្រសើរ ព្រោះបាក់តេរីត្រូវបញ្ចេញចោល ហើយប្លោកនោមនឹងរក្សាភាពស្អាតបានជានិច្ច។
លើសពីនេះទៅទៀត ការទទួលទានទឹកច្រើន អាចជួយបញ្ចេញជាតិពុលចេញពីរាងកាយ និងជៀសផុតពីជំងឺក្រួសក្នុងតម្រងនោម។ ហេតុនេះ អ្នកគួរតែព្យាយាមទទួលទានទឹកយ៉ាងហោចណាស់ឲ្យបាន ៨កែវជារៀងរាល់ថ្ងៃ។
២.កុំទប់នោម
ការនោមបានកាន់តែច្រើនដង ប្លោកនោមប្រឈមនឹងគ្រោះថ្នាក់កាន់តែតិច។ ផ្ទុយទៅវិញប្រសិនបើអ្នកទម្លាប់ទប់នោមកាន់តែយូរ ឱកាសនៃការឆ្លងមេរោគ ក៏កើតមានកាន់តែច្រើនដែរ។
៣.នោមមុន និងក្រោយពេលរួមភេទ
ការរួមភេទ អាចបង្កើនហានិភ័យវិវត្តទៅជាជំងឺប្លោកនោម ចំពោះស្ត្រី និងបុរស ដោយសារតែការឆ្លងមេរោគ។ ដូច្នេះ អ្នកគួរទម្លាប់នោមមុន និងក្រោយពេលរួមភេទ ដើម្បីជួយសម្អាត់បាក់តេរីចេញពីប្លោកនោម។
៤.កុំស្លៀកខោចង្អៀតខ្លាំងពេក
នៅពេលដែលអ្នកស្លៀកខោចង្អៀតពេក វាអាចបង្កឲ្យមានសំណើម និងឡើងកម្តៅនៅក្នុងខោទ្រនាប់ ដែលអនុញ្ញាតឲ្យបាក់តេរី រីកលូតលូតលាស់បានយ៉ាងងាយ។ នោះហើយជាមូលហេតុ ដែលអ្នកគួរតែទម្លាប់ស្លៀកខោរលុងៗ ដើម្បីឲ្យមានខ្យល់ចេញចូលបានល្អ។
៥.ជ្រើសក្នុងខោដែលធ្វើពីក្រណាត់កប្បាស
ការស្លៀកខោបែបនេះអាចជូយរក្សា តំបន់ឯជន របស់អ្នកមិនឲ្យមានសំណើមជៀសផុតពីការផលិតបាក់តរី និងការពារក្លិនមិនល្អថែមទៀត៕
ដកស្រង់ពី៖ boldsky
មតិយោបល់