ក្រុមហ៊ុន Samsung បានរាយការណ៍មកថា គេកំពុងធ្វើការទៅលើប្រព័ន្ធបញ្ជាដោយសម្លេង បំពាក់បច្ចេកវិជ្ជាបញ្ញាញាណនិម្មិត ឲ្យឈ្មោះថា Bixby ស្រដៀងទៅនឹង Alexa (Google), Cortana (Microsoft), Siri (Apple) ដែលប្រើប្រាស់សម្លេងមនុស្សស្រី ខុសប្លែកតែ Bixby ជ្រើសយកសម្លេងមនុស្សប្រុសមកដាក់វិញ។
ពួកយើងប្រហែលជានឹងត្រូវរង់ចាំមើលថាតើ Bixby នេះមានសម្លេងពិសេសបែបណាវិញ លើសពីនេះ Note 8 នឹងបង្ហាញខ្លួនជាមួយអេក្រង់កម្រិត 4K គុណភាពច្បាស់ឥតទាស់ ដែលជាជំហានដ៏ធំមួយសម្រាប់ធ្វើការជាមួយឧបករណ៍ VR ឲ្យកាន់តែប្រសើរឡើង។
យោងតាមប្រភពព័ត៌មាន Gsmarena បានថ្លែងថា ព័ត៌មានបន្ថែមអំពី Note 8 និងចេញមកក្រោយពេលដែល Samsung ប្រកាសមូលហេតុចុងក្រោយនៃ Note 7 ត្រូវបានផ្ទុះឆេះ។
ប្រភពព័ត៌មាន៖ gsmarena.com
មតិយោបល់