ក្រុមហ៊ុន Samsung សប្តាហ៍នេះបានបញ្ចេញកំណែថ្មីនៃកម្មវិធី Internet Browser របស់ខ្លួនសម្រាប់ប្រព័ន្ធ Android ដែលផ្តល់នូវល្បឿនដំណើរការកាន់តែរហ័ស និងមានសុវត្ថិភាព។
វាត្រូវបានភ្ជាប់បន្ថែមនូវមុខងារការពារការរុករកអាសយដ្ឋានគេហទំព័រពីចោរព័ត៌មានវិទ្យា និងកែលំអរលក្ខណៈសម្បត្តិនៃផ្ទាំងកម្មវិធីប្រើប្រាស់ឱ្យកាន់តែល្អប្រសើរ រាប់បញ្ចូលទាំងរូបតា “Add to home screen” និងរបៀបអានអត្ថបទព័ត៌មាន។
បន្ថែមពីលើនេះ ការចុចឆ្លាស់ពីទំព័រមួយទៅមួយគឺត្រូវបានកែឱ្យវាអាចប្រព្រឹត្តិទៅដោយរលូននៅលើឧបករណ៍ Android ដែលមាន RAM ទំហំ ១ ជីហ្គាបៃយ៍ចុះក្រោម។
ទោះយ៉ាងណា មុខងារ និងលក្ខណៈសម្បត្តិថ្មីៗទាំងនេះ គឺមានតែនៅលើជំនាន់សាកល្បងនៃកម្មវិធី Samsung Internet Browser ប៉ុណ្ណោះ។ តែយើងសង្ឃឹមថា ជំនាន់សម្រេចរបស់វានឹងចេញឆាប់ៗនេះ សម្រាប់មហាជនទូទៅទាញយកទៅប្រើប្រាស់លើទូរសព្ទ ឬថេប្លេត Android របស់ពួកគេ៕
មតិយោបល់