ព័ត៌មានបច្ចេកវិទ្យា

វិធីសម្អាតទិន្នន័យ និងអាសយដ្ឋានគេហទំព័រចាស់ៗក្នុង Safari លើ iPhone

ប្រសិនបើលោកអ្នកឧស្សាហ៍ចូលទៅកាន់អាសយដ្ឋានគេហទំព័ររសើបៗ ឬសម្ងាត់ផ្សេងៗតាម iPhone ឬ iPad ដែលមានអ្នកដទៃប្រើដែរនោះ លោកអ្នកគួរតែឧស្សាហ៍ចូលទៅលុបសម្អាតទិន្នន័យចាស់ទាំងនោះ​ចោល ព្រោះថា វាអាចនឹងបែកធ្លាយ ដោយសារតែរាល់អាសយដ្ឋានដែលលោកអ្នកបានបើក វានឹងកត់ត្រាទុកក្នុង History ទាំងអស់។ ដូច្នេះ ដើម្បីបញ្ជៀសបញ្ហានេះ លោកអ្នកអនុវត្តតាមវិធីខាងក្រោម៖

1- បើកដំណើរការកម្មវិធី Settings លើ Home Screen
2- អូសផ្ទាំងអេក្រង់ចុះក្រោម ដើម្បីចូលទៅកាន់ផ្នែក Safari
3- ចុចលើ Clear History and Website Data
4- ចុចលើប៊ូតុង Clear History and Data ជាការស្រេច៕

ប្រភពៈ imore

 

មតិយោបល់