អាមេរិកៈ ក្រុមហ៊ុន Samsung និងគណៈកម្មាការសុវត្ថិភាពផលិតផលប្រើប្រាស់របស់សហរដ្ឋអាមេរិក បាននឹងកំពុងតែធ្វើការស៊ើបអង្កេតទៅលើករណីផ្ទុះឆេះ Galaxy Note 7 នៅអាកាសយានដ្ឋាន Louisville International Airport នៅរដ្ឋ Kentucky។
Samsung បានបញ្ជាក់យ៉ាងច្បាស់ថា Galaxy Note 7 ថ្មីគឺមានសុវត្ថិភាព មិនអាចផ្ទុះដូចមុនឡើយ ប៉ុន្តែករណីខាងលើនេះគឺជារឿងចម្លែកដូច្នេះហើយ ទើបក្រុមហ៊ុនសម្រេចចិត្តធ្វើការស៊ើបអង្កេត។
ថ្មីៗនេះ មានសេចក្ដីរាយការណ៍មកថា Galaxy Note 7 បានផ្ទុះឆេះនៅ នៅអាកាសយានដ្ឋាន Louisville International Airport ខណៈជើងហោះហើរ Flight 994 របស់ក្រុមហ៊ុន Southwest ត្រៀមខ្លួននឹងធ្វើការហោះហើរ។
Brian Green ជាម្ចាស់ទូរស័ព្ទដែលបានផ្ទុះឆេះ បានថ្លែងប្រាប់សារព័ត៌មាន The Verge ថា Galaxy Note 7 នោះគឺជាទូរស័ព្ទដៃថ្មី ដែលត្រូវបានក្រុមហ៊ុន Samsung ប្រកាសថា ឈប់មានបញ្ហារឿងថ្មទៀតហើយ ប៉ុន្តែលោកមិនបានដឹងថា ហេតុអ្វីបានផ្ទុះឆេះនោះទេទៀត ដូច្នេះមានន័យថា ថ្មរបស់ស្មាតហ្វូនថ្មីនេះ អាចនឹងមានបញ្ហាដូចមុន។
លោក Green បានបញ្ជាក់បន្ថែមទៀតថា នៅពេលចូលដល់យន្តហោះ លោកបានបិទទូរស័ព្ទទៅតាមសំណើរបស់សហសេវិក និងបានដាក់វាចូលក្នុងហោប៉ៅ ប៉ុន្តែក្រោយមក មិនដឹងជាហេតុអ្វីបានជាវាធ្លាក់ចេញពីហោប៉ៅ និងបានផ្ទុះឆេះ ដែលបង្កឲ្យមានការភ្ញាក់ផ្អើលតែម្ដង៕
មតិយោបល់