អាមេរិកៈ លោក Mark Zuckerberg បច្ចុប្បន្នគឺជាកំពូលមហាសេដ្ឋីលំដាប់ទី៥នៅលើពិភពលោក ហើយក៏ជាកំពូលមហាសេដ្ឋីវ័យក្មេងជាងគេបំផុតផងដែរ និងជាមនុស្សតែម្នាក់គត់ដែលបានសរសេរកូដបង្កើត Facebook ឡើង។ តើលោកមេធំរបស់ Facebook រូបនេះ ចេះ Hack ដែរ ឬទេ?
មហាសេដ្ឋីវ័យ ៣២ឆ្នាំរូបនេះ ជានិស្សិតឆ្លើមម្នាក់ខាងជំនាញ IT ពោលគឺលោកពូកែខាងជំនាញ IT តាំងពីមិនទាន់ចូលមហាវិទ្យាល័យ រហូតដល់ក្រុមហ៊ុន Yahoo, Google និង Microsoft ធ្លាប់ដណ្ដើមគ្នាចង់បានរូបលោកទៅធ្វើការ។ បើពូកែអីចឹង តើចេះ Hack ឬអត់? ចម្លើយគឺពិតជាចេះ។
នៅចុងឆ្នាំ ២០០៣ Mark Zuckerberg បានរៀបចំបង្កើតនូវកម្មវិធី ដែលមានឈ្មោះថា «Facemash» សម្រាប់ប្រើនៅក្នុងមហាវិទ្យាល័យ បើនិយាយទៅកម្មវិធីនោះមានលក្ខណៈស្រដៀងគ្នាទៅនឹងសៀវភៅកំរងអនុស្សាវរីយ។ ដើម្បីទទួលបាន Profiles របស់សិស្សនៅក្នុងមហាវិទ្យាល័យ នៅថ្ងៃមួយ Mark Zuckerberg បាន Hack ចូលប្រព័ន្ធកុំព្យូទ័ររបស់សកលវិទ្យាល័យ Harvard University និងបានលួចទិន្នន័យជាច្រើនពាក់ព័ន្ធនឹងនិស្សិត។
គួរបញ្ជាក់ផងដែរថា Mark Zuckerberg ចេះបង្កើតកម្មវិធីតាំងពីនៅរៀនវិទ្យាល័យ ដោយលោកបានបង្កើតកម្មវិធីមួយដែលមានឈ្មោះថា «ZuckNet» ប្រើសម្រាប់ទំនាក់ទំនងពីផ្ទះរបស់លោកផ្ទាល់ ទៅកាន់មន្ទីរពេទ្យធ្មេញរបស់ឪពុកលោក៕

មតិយោបល់