ព័ត៌មានបច្ចេកវិទ្យា

ExoMount ជាជើងទម្រទាំងទូរស័ព្ទ និងថេប្លេត

Exomount ជាជើងទម្រឆ្លាតវៃ បង្កលក្ខណ:ងាយស្រួលក្នុងការដាក់បញ្ឈរទូរស័ព្ទដៃ ឬថេប្លេត សម្រាប់ពេលបើកបររថយន្ត និងពេលធ្វើកិច្ចការផ្សេងៗ ដែលជាប់ដៃមិនអាចកាន់ទូរស័ព្ទដៃ ឬថេប្លេត បានស្របពេលគ្នានោះ។ វាមានជើងអាចធ្វើការចាប់ភ្ជាប់ទៅនឹងវត្ថុមួយចំនួនដែលមានផ្ទៃរាបស្មើដូចជា លើតាប្លូរថយន្ត លើជញ្ជំង និងនៅលើតុទូនានា ជាច្រើនទៀត។

លក្ខណ:សម្បត្តិ
• ភ្ជាប់ជាមួយទូរស័ព្ទ ឬថេប្លេត បានយ៉ាងឆាប់រហ័ស និងងាយស្រួល
• ប្រើប្រាស់បានគ្រប់ស្ថានភាព ទីកន្លែងដែលមានផ្ទៃរាបស្មើ
• ងាយស្រួលបង្វិលខ្លួន និងងាកបាន ៣៦០ ដឺក្រ
• អាចដោះ លាងទឹក និងជូតបាន
• ដំឡើងប្រើ ចំណាយពេលមិនដល់ ១ នាទី
• ប្រើប្រាស់បានគ្រប់ជាមួយ ទូរស័ព្ទដៃ ឬថេប្លេត ទាំងអេក្រង់តូច និងធំ

Exomount មានដាក់លក់នៅលើហាងទំនិញអនឡាញ iphonehack ក្នុងតម្លៃត្រឹម ១៨.៧៥ ដុល្លារប៉ុណ្ណោះ៕
សូមទស្សនាវីដេអូផលិតផលថ្មីនេះ៖

មតិយោបល់