ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

កងកម្លាំងប្រដាប់អាវុធជាង ៥៩.០០០នាក់ ចូលរួមជួយសង្គ្រោះគ្រោះទឹកជំនន់

ចិន: កងកម្លាំងប្រដាប់អាវុធជាង ៥៩.០០០នាក់ បានចូលរួមធ្វើការងារជួយ សង្គ្រោះទឹកជំនន់ នៅក្នុងប្រទេសចិន ដើម្បីជួយជន្លៀសប្រជាជនជាង ៨៨.០០០នាក់នៅទូទាំងប្រទេស នេះ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មានចិនស៊ិនហួ នៅថ្ងៃទី២៥ កក្កដា ឆ្នាំ២០១៦នេះ។

កងកម្លាំងប្រដាប់អាវុធទាំងនោះ បានធ្វើការទប់ទំនប់ ៣៧៥គីឡូម៉ែត្រ និងជួយជួសជុលផ្លូវជិត ១.០០០ គីឡូម៉ែត្រនិងបូមភក់ចេញពីមាត់ទន្លេបានជាង ៨០គីឡូម៉ែត្រ។

សូមបញ្ជាក់ថា ភ្លៀងធ្លាក់ខ្លាំងនិងទឹកជំនន់ បានប៉ះពាល់នៅក្នុងផ្នែកជាច្រើននៃប្រទេសចិន បានសម្លាប់ មនុស្សរាប់រយនាក់នៅទូទាំងប្រទេស៕

armed police China

មតិយោបល់