ចិន៖ បើនិយាយពីចំណែកទីផ្សារស្មាតហ្វូននៅក្នុងប្រទេសចិន Samsung, Apple និង Huawei បាននាំមុខ ប៉ុន្តែនៅពេលនេះ ត្រូវបានធ្លាក់ទៅលើក្រុមហ៊ុនផ្សេង ដែលទើបនឹងលេចមុខទៅវិញ។ តើក្រុមហ៊ុនណាមួយ ដែលមានសមត្ថភាពដណ្ដើមបានតំណែង Samsung និង Apple?
យោងតាមរបាយការណ៍ស្រាវជ្រាវ និងចុះផ្សាយដោយសារព័ត៌មាន GSMArena បានឲ្យដឹងថា នៅក្នុងខែមិថុនាកន្លងទៅនេះ ក្រុមហ៊ុន Oppo គឺជាម៉ាកស្មាតហ្វូនឈានមុខគេក្នុងប្រទេសចិន ជាមួយនឹងចំណែកទីផ្សារខ្ពស់ ដែលមិនធ្លាប់មាន។
នៅក្នុងខែមិថុនា ក្រុមហ៊ុន Oppo បានកាន់កាប់ចំណែកទីផ្សារស្មាតហ្វូននៅក្នុងប្រទេសចិន បាន ២៣ភាគរយ ខណៈដែល Huawei ទទួលបាន ១៧,៤ភាគរយ, Vivo មាន ១២ភាគរយ និងបន្តទៀតមាន Apple, Xiaomi និង Samsung។
កាលពីខែមិថុនា ឆ្នាំ២០១៤ ក្រុមហ៊ុន Oppo ក្ដោបទីផ្សារស្មាតហ្វូននៅក្នុងប្រទេសចិន បានត្រឹមតែ ២ភាគរយប៉ុណ្ណោះ និងនៅខែមិថុនា ឆ្នាំ២០១៥ ទទួលបាន ៦ភាគរយ ហើយនៅឆ្នាំនេះ ទទួលបាន ២២,៩ភាគរយ មានន័យថា ចំនួនស្មាតហ្វូនរបស់ Oppo ដែលលក់នៅក្នុងប្រទេសចិនបានកើនឡើងខ្លាំង៕
មតិយោបល់