ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

យន្តហោះដើរដោយថាមពលព្រះអាទិត្យ បានបញ្ចប់ដំណើរជុំវិញពិភពលោកជាប្រវត្តិសាស្រ្ត

ជើងយន្តហោះដើរដោយថាមពលព្រះអាទិត្យជុំវិញពិភពលោកលើកដំបូង ត្រូវបានបញ្ចប់បេសកកម្មធ្វើ​ដំណើរ​រយៈចម្ងាយ ៣៥.០០០គីឡូម៉ែត្រ បន្ទាប់ពីយន្តហោះ Solar Impulse បានចុះចតនៅក្នុងទីក្រុង Abu Dhabi។ នេះបើយោងតាមការចញផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃទី២៦ កក្កដា ឆ្នាំ២០១៦នេះ។

លោក Bertrand Piccard បានសាកល្បងបើកយន្ដហោះនេះ​សម្រាប់ពេលវេលាចុងក្រោយ ដែលបាន​ទៅដល់គោលដៅដោយសុវត្ថិភាពពីរដ្ឋធានីគែរ ប្រទេសអេហ្ស៊ីប ទៅកាន់ប្រទេសអារ៉ាប់នេះ។

លោកត្រូវបានគេដាក់វេនគ្នាដើម្បីគ្រប់គ្រង់និងបញ្ជាយន្តហោះនេះ ជាមួយជនជាតិស្វ៊ីសលោក Andre Borschberg ដែលបានធ្វើបេសកកម្មនេះ មានបំណងជំរុញថាមពលកកើតឡើងវិញ។ វានាំមកនូវ​ដល់​ទីបញ្ចប់ការធ្វើដំណើរដែលបានចាប់ផ្ដើមនៅទីក្រុង Abu Dhabi កាលពីថ្ងៃទី៩ ខែមីនា ឆ្នាំមុន។

លោក Piccard បានមកដល់ដោយចុះចតនៅក្នុងទីក្រុង Abu Dhabi ជាមួយការលើកទឹកចិត្តនិង​ទះដៃ​អប​អរសាទរ​ផងដែរ ហើយលោកបានឱ្យដឹងថា អនាគតគឺស្អាត, អនាគតគឺអ្នក និងអនាគតគឺឥឡូវនេះ។

ជើងហោះហើររយៈចម្ងាយវែងបំផុត ៨.៩២៤គីឡូម៉ែត្រ ស្មើនឹង ៥.៥៤៥ម៉ាយល៍ ជើងហោះហើរចេញ​ពីទី​ក្រុង Nagoya ក្នុងប្រទេសជប៉ុន ​ទៅកាន់ហាវ៉ៃ សហរដ្ឋអាមេរិក ដែលមានរយៈពេលជិត ១១៨ម៉ោង និង​បានឃើញលោក Borschberg បានបំបែកកំណត់ត្រាពិភពលោក សម្រាប់ការហោះហើរមិនមានការរំខាន​រយៈ​យូរ​វែងបំផុត​។

លោក Piccard និងលោក Borschberg បានធ្វើការលើគម្រោងយន្តហោះ Solar Impulse ដើរដោយ​ថាម​ពលពន្លឺព្រះអាទិត្យ អស់រយៈពេលជាងមួយទសវត្សរ៍មកហើយ។ អ្នកទាំងពីរនាក់នេះ បានសង្ឃឹមក្នុង​ការ​បញ្ចប់​បញ្ហា​ប្រឈមនេះ កាលពីឆ្នាំមុន ប៉ុន្តែការរីកចំរើន វាមិនមែនលឿនរហ័សបានគ្រប់គ្រាន់​ដូចដែល​យើងចង់បាននោះទេ ដើម្បីទទួលបានអ្វីដែលល្អបំផុតនៃអាកាសធាតុនៅភាគខាងជើងក្នុងរដូវក្តៅនេះ។

យន្តហោះ Solar Impulse គឺមិនធ្ងន់ជាងរថយន្តមួយគ្រឿងនោះទេ ប៉ុន្តែវាមានស្លាបយន្តហោះប្រភេទ Boeing 747 វាត្រូវបានបំពាក់ដោយបន្ទះស្រូបថាមពលពន្លឺព្រះអាទិត្យចំនួន ១៧.០០០បន្ទះសូឡា។

ប៉ុន្តែ ការរចនាពិសោធន៍បានបង្ហាញពីចំនួននៃបញ្ហាប្រឈមផ្នែកបច្ចេកទេស ដោយយន្ដហោះនេះ វានៅ​មាន​ចំណុចខ្លះរសើបខ្លាំងណាស់ (អាចប្រឈមបញ្ហាគ្រោះថ្នាក់) ទៅនឹងលក្ខខណ្ឌអាកាសធាតុផងដែរ។

ជាការពិតណាស់ ការធ្វើដំណើរឆ្លងកាតពីក្រុងគែរនេះ គឺវារលាក់ខ្លាំងណាស់សម្រាប់លោក Piccard ខណៈដែលគាត់បានវាយប្រយុទ្ធនៅលើវាលសមុទ្រខ្សាច់ Saudi ក្តៅហួតហែងខ្លាំង។

សូមបញ្ជាក់ថា កាប៊ីនយន្ដហោះនេះ គឺមានទំហំអាចដាក់ប្រអប់ទូរស័ព្ទសាធារណៈ​ដោយមានអ្នកបើកយន្ត​ហោះ​នេះ អាចពាក់អុកស៊ីសែនដកដង្ហើមនៅនីវ៉ូទឹកខ្ពស់ និងអនុញ្ញាតឱ្យគេងត្រឹមតែ ២០នាទីប៉ុណ្ណោះ​នៅពេលតែមួយ៕

Solar ImpulseSolar Impulse01Solar Impulse02Solar Impulse03Solar Impulse04

មតិយោបល់