ចិន៖ បន្ទាប់ពីប្រាក់ចំណូលនៃការលក់នៅពាក់កណ្ដាលឆ្នាំនេះកើនឡើង ៤០ភាគរយ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សចិន Huawei បានប្រកាសឲ្យដឹងពីគោលដៅនៃការលក់ស្មាតហ្វូននៅក្នុងឆ្នាំនេះ។
នៅក្នុងសេចក្ដីប្រកាសព័ត៌មាន Huawei បានបញ្ជាក់ថា ក្រុមហ៊ុនបានកំណត់គោលដៅលក់ស្មាតហ្វូនឲ្យបានយ៉ាងតិច ១៤០លានគ្រឿងនៅក្នុងឆ្នាំនេះ ព្រមទាំងបើកហាងលក់រាយ (Retail stores) ថ្មីឲ្យបាន ១៥.០០០កន្លែងនៅជុំវិញពិភពលោក។ គិតត្រឹមថ្ងៃទី៣១ ខែឧសភា ឆ្នាំនេះ Huawei មានហាងលក់រាយចំនួន ៣៥.០០០កន្លែង នៅជុំវិញពិភពលោក ដោយក្នុងនោះមាន ១១.០០០កន្លែងនៅក្នុងប្រទេសចិន,៦.៥០០កន្លែងនៅអាស៊ី, ៦.២០០កន្លែងនៅអឺរ៉ុប និង១.៥០០កន្លែងនៅអាមេរិកខាងត្បូង។
កាលពីឆ្នាំមុន ក្រុមហ៊ុនផលិតស្មាតហ្វូនលំដាប់ទី៣របស់ពិភពលោកមួយនេះ លក់ស្មាតហ្វូនបាន ១០៨លានគ្រឿង ហើយបើយកគោលដៅថ្មី ធៀបនឹងឆ្នាំមុន គឺកើនឡើង ៣០ភាគរយ៕
មតិយោបល់