ប្រព័ន្ធប្រតិបត្តិការ iOS 11 ពិតជាបានពាំនាំមកជាមួយលក្ខណៈសម្បតិ្តថ្មីៗគួរឱ្យចាប់អារម្មណ៍ជាច្រើនក៏ពិតមែន ប៉ុន្តែ វាក៏បានភ្ជាប់មកជាមួយបញ្ហាគួរឱ្យឈើក្បាលខ្លះដែរ។ ដោយមិនខុសពីពេលចេញប្រព័ន្ធប្រតិបត្តិការជំនាន់ថ្មីលើកដំបូងម្តងៗ បញ្ហាថាមពលថ្មឆាប់ស្រកអស់ តែងត្រូវបានអ្នកប្រើប្រាស់ជាច្រើនរអ៊ូរទាំជាញឹកញាប់។
ទោះយ៉ាងណា ក្រោយពេល Apple ចេញកំណែសំខាន់ថ្មីៗបន្ថែម បញ្ហាដ៏សាមញ្ញបំផុតនេះ ក៏ត្រូវបានដោះស្រាយជាបណ្តើរៗផងដែរ។
ពាក់ព័ន្ធនឹងបញ្ហានេះ ក្រុមហ៊ុនស្រាវជ្រាវសន្តិសុខប្រព័ន្ធបច្ចេកវិទ្យា Wandera បានធ្វើការស្ទាប់ស្ទង់មួយ ដោយប្រៀបធៀបអ្នកប្រើប្រាស់ iPhone និង iPad រវាងដើរដោយប្រព័ន្ធ iOS 10 និង iOS 11 នៅលើបណ្តាញរបស់ខ្លួនចំនួន ៥០,០០០ នាក់ ហើយកត់ត្រាទុក និងធ្វើមធ្យមភាគនៃស្រកចុះថាមពលថ្មឧបករណ៍របស់ពួកគេក្នុងរយៈពេល ៣ ថ្ងៃ។
ដោយសន្មតថាថ្ម iPhone ឬ iPad នីមួយៗ ប្រើចាប់ពី ១០០% រហូតដល់ ០% គេបានរកឃើញថា កម្រិតស៊ីថ្មលើ iDevices ប្រើ iOS 11 ឈរនៅ ៩៦ នាទី ឆាប់អស់ជាងខ្លាំងធៀបទៅនឹង iOS 11 ដែលឈរនៅ ២៤០ នាទី។
ប្រាកដណាស់ លទ្ធផលអាចមានភាពលម្អៀងដោយសារតែ iPhone និង iPad មានជំនាន់ថ្មីចាស់ និងប្រើច្រើនឬតិច ប៉ុន្តែ វាបានបង្ហាញពីបញ្ហាដែលមិនអាចប្រកែកបានមួយគឺ iOS 11 វាស៊ីថ្មខ្លាំងជាង iOS 10 បន្ទាប់ពីអ្នកប្រើប្រាស់ Update រួច។
គួរបញ្ជាក់ថា ក្រុមហ៊ុនបានដាក់ចេញនូវកំណែតូចមួយគឺ iOS 11.0.1 បន្ទាប់ពី iOS 11 ដំបូង ត្រូវបានបើកឱ្យទាញមួយសប្តាហ៍។ ប៉ុន្តែ វាហាក់ដូចជាមិនបានជួយដោះស្រាយបញ្ហាថ្មច្រើននោះទេ។
ដូច្នេះ ប្រសិនបើនៅប្រើ iOS 10 នៅឡើយ លោកអ្នកគួរតែរង់ចាំដល់ Apple ចេញកំណែធំមួយសិនទៅ។ បើតាមការសម្គាល់ បញ្ហាថ្មច្រើនត្រូវបានដោះស្រាយតាមរយៈកំណែ iOS XX.1៕
ក្រោយឡើង iOS 11 រួច ថ្ម iPhone អ្នកចេះតែឆាប់អស់? មានវិធីមួយអាចជុសជុលបាន ប៉ុន្តែ..
មតិយោបល់