តៃវ៉ាន់៖ មានសេចក្ដីរាយការណ៍ថ្មីមកថា iPhone 7 Plus មានអេក្រង់ទំហំ ៥.៥អ៊ីង និងភ្ជាប់មកជាមួយនឹង RAM ទំហំ 3GB ព្រមទាំងប្រកាសបង្ហាញនៅដើមខែកញ្ញា។
iPhone ជំនាន់ថ្មីចុងក្រោយគឺមាន RAM ទំហំ 2GB ប៉ុន្តែសម្រាប់ម៉ូដែលថ្មីនេះ នឹងត្រូវបន្ថែមរហូតដល់ 3GB ប៉ុន្តែវាមិនមែនជាព័ត៌មានដែលគួរឲ្យត្រេកអរនោះទេ ព្រោះថាបច្ចុប្បន្នមានស្មាតហ្វូនជាច្រើនដែលមាន RAM ធំជាងនេះរហូតដល់ 6GB ទៀតផង។
យោងតាមប្រភពព័ត៌មានចុងក្រោយបានឲ្យដឹងថា iPhone ជំនាន់ថ្មី ប្រហែលជាមានកាមេរ៉ាភ្លោះ និងពុំមានម៉ូដែល 16GB ព្រមទាំងមានសមត្ថភាពធន់ទឹកជាម៉ូដែលមុន៕
មតិយោបល់