អាមេរិក៖ ខណៈដែលព័ត៌មានទាក់ទិននឹង iPhone 7 កំពុងតែសាយភាយពាសពេញបណ្ដាញអនឡាញនោះ នៅពេលនេះ មានប្រភពច្បាស់ការមួយបានអះអាងថា iPhone ជំនាន់ថ្មី នឹងត្រូវបានប្រកាសបង្ហាញជាផ្លូវការនៅថ្ងៃទី០៧ ខែកញ្ញា។
ប្រភពព័ត៌មានដែលជិតស្និទ្ធបំផុតនឹងក្រុមហ៊ុន Apple បានលួចបង្ហើបឲ្យដឹងថា ក្រុមហ៊ុន Apple ពិតជាប្រកាសបង្ហាញ iPhone 7 និង 7 Plus ចំណែក iPhone 7 Pro នោះ មិនត្រូវបានប្រកាសបង្ហាញទេ។ ជាមួយគ្នានោះផងដែរ ក្រោយពីប្រកាសបង្ហាញជាផ្លូវការពីរថ្ងៃ Apple នឹងដាក់ឲ្យបញ្ជាទិញទុកមុន ព្រមទាំងចេញលក់ជាផ្លូវការនៅថ្ងៃទី១៦ ខែកញ្ញា។
ព័ត៌មានចចាមអារ៉ាមចុងក្រោយបានបញ្ជាក់ថា iPhone ជំនាន់ថ្មី មានបីម៉ូដែល ដោយក្នុងនោះមាន iPhone 7 , 7 Plus និង iPhone 7 Pro ប៉ុន្តែដោយសារតែ iPhone 7 Pro មានបញ្ហាទៅលើមុខងារកាមេរ៉ាភ្លោះ ទើបត្រូវពន្យារពេល ខណៈដែលថ្មីៗនេះ បានសេចក្ដីរាយការណ៍មកថា iPhone ឆ្នាំ២០១៧ នឹងមានអេក្រង់កោង៕
មតិយោបល់