ក្រុមហ៊ុនផលិតគ្រឿងអេឡិចត្រូនិក Samsung ដែលធ្វើឲ្យពិភពលោកភ្ញាក់ផ្អើល តាមរយៈស្មាតហ្វូនម៉ូដែល Note 7 មានករណីផ្ទុះជាច្រើននោះ ពេលនេះវិញស្រាប់តែម៉ាស៊ីនបោកគក់ខ្លួនចំនួន ២,៨ លានគ្រឿង បានប្រកាសប្រមូលមកវិញ ក៏ព្រោះតែ មានបញ្ហា ដែលអាចបណ្តាលឲ្យផ្ទុះឆេះ ។
គណៈកម្មការអ្នកប្រើប្រាស់ផលិតក្នុងប្រទេសអាមេរិក បានចេញសេចក្តីថ្លែងការណ៍ ក្នុងស្រុកឲ្យដឹងថា ម៉ាស៊ីនបោកគក់កម្រិតខ្ពស់មួយនេះអាចរំពឹងទុកមុនថានឹងដាច់តួម៉ាស៊ីន កំឡុងពេលប្រើប្រាស់ ដែលជាហេតុនាំឲ្យរងរបួសពីផលប៉ះពាល់ណាមួយ ។
ម៉ាស៊ីនដែលប្រមូលយកមកវិញនេះ គឺម៉ាស៊ីនដែលផលិតនៅខែ មីនា ឆ្នាំ២០១១ នង នៅខែវិច្ឆិកា ឆ្នាំ២០១៦។
របាយការណ៍ដែលទទួលបានពាក់ព័ន្ធនឹងម៉ាស៊ីនបោកគក់ Samsung នេះ មានចំនួន ៩ ករណី ក្នុងនោះ មានអ្នក បាក់ថ្គាម របួសស្មា និងរបួសដោយសារតែម៉ាស៊ីនដួលរលំផ្សេងទៀត។
បើទោះបីជា Samsung ជាក្រុមហ៊ុនមួយផលិតគ្រឿងអឡិចត្រូនិក និងស្មាតហ្វូន លំដាប់ពិភពលោក ប៉ុន្តែ ក្រុមហ៊ុនមួយនេះ កំពុងឈឺក្បាលបំផុត ជាមួយ Galaxy Note 7 ដោយបានប្រមូលមកវិញ ចំនួន ២,៥ លានគ្រឿង នៅលើទីផ្សារចំនួន ១០ ក៏ព្រោះតែ ថ្មទូរស័ព្ទ មានបញ្ហា ដែលបណ្តាលឲ្យឆេះឬ ផ្ទុះ ៕
ប្រភព៖ businessinsider
មតិយោបល់