សិង្ហបុរី៖ សិង្ហបុរី បានក្លាយជាប្រទេសដំបូងគេបំផុតនៅក្នុងពិភពលោក ដែលមានសេវាកម្មរថយន្តតាក់ស៊ី បើកបរដោយស្វ័យប្រវត្តិ (គ្មានមនុស្សបើក) ដែលជាបច្ចេកវិទ្យាចុងក្រោយរបស់ក្រុមហ៊ុន Uber Technologies Inc។
ក្រុមហ៊ុន Uber Technologies Inc បានសាកល្បងដាក់ឲ្យដំណើរការសេវាកម្មរថយន្តតាក់ស៊ីគ្មានមនុស្សបើក នៅលើផ្លូវសាធារណៈជាច្រើនកន្លែងក្នុងប្រទេសសិង្ហបុរី ជាមួយនឹងបច្ចេកវិទ្យាខ្ពស់របស់ខ្លួន ហើយជាលទ្ធផលគឺក្រសួងដឹកជញ្ជូនរបស់ប្រទេសសិង្ហបុរី បានអនុញ្ញាត និងយល់ព្រមឲ្យ Uber ដាក់ប្រើប្រាស់សេវាកម្មមួយនេះជាផ្លូវការ។
គួរបញ្ជាក់ផងដែរថា Uber Technologies Inc មួយ ដែលជាគូប្រជែងដ៏ធំរបស់ Google ទៅលើការផលិតរថយន្តបើកបរដោយស្វ័យប្រវត្តិ៕
មតិយោបល់