
បច្ចុប្បន្ន ខ្សែភាពយន្តល្បីល្បាញជាច្រើន សុទ្ធតែអាចដោនឡូដទុកមើលបានគ្រប់រឿង និងឥតគិតថ្លៃ។ ដោយឡែក ប្រិយមិត្តមួយចំនួន នៅមានការងឿងឆ្ងល់អំពីរបៀបដោនឡូដយករឿងពេញមួយចប់ និងច្បាស់ៗ បានតាមវិធីណា។
ដើម្បីដោនឡូដរឿងពេញនិយមថ្មីៗបាន លោកអ្នកគ្រាន់តែដំឡើងកម្មវិធី uTorrent មួយនៅលើកុំព្យូទ័រ រួចអនុវត្តតាមការណែនាំដែល Post Tech បង្ហាញជូននៅខាងក្រោមនេះ។
សូមចុចអានអត្ថបទ uTorrent និងដោនឡូដយកកម្មវិធីមួយនេះ!
តម្រូវការអនុវត្ត
- កុំព្យូទ័រដើរដោយប្រព័ន្ធ Windows 7, 8 ឬ 10
- បណ្តាញអ៊ិនធើណែតប្រើប្រាស់ឥតកំណត់
- តំឡើងកម្មវិធី uTorrent លើកុំព្យូទ័រ (ចុចដោនឡូដកម្មវិធី)
របៀបអនុវត្ត
១ – បើកកម្មវិធីរុករក (Browser) Firefox ឬ Chrome
២ – វាយបញ្ចូលត្រង់អាសយដ្ឋានរុករកនូវពាក្យ yify-torrent.org រួចចុច Enter ដើម្បីចូលទៅកាន់គេហទំព័ររឿងដ៏ពេញនិយម
៣ – ត្រង់ប្រអប់ Search ស្ថិតនៅផ្នែកខាងស្តាំ កែងខាងលើ ជាកន្លែងស្វែងរករឿងដែលលោកអ្នកត្រូវការ
៤ – ជាឧទាហរណ៍ សូមវាយបញ្ចូល Moana (ចំណងជើងរឿង) ក្នុងប្រអប់ Search បន្ទាប់មកចុចពាក្យថា Go ក្រោយមកលទ្ធផលនឹងលោតចេញមក។ ចំណាំ៖ ប្រសិនបើលោកអ្នកវាយបញ្ចូលចំណងជើងរឿងយ៉ាងត្រឹមត្រូវរួចហើយ នៅមិនលោតចេញលទ្ធផលមក បានសេចក្តីថា រឿងនោះពុំទាន់ដាក់ឲ្យដោនឡូដនៅឡើយទេ។
៥ – ក្រោយលទ្ធផលបង្ហាញចេញមក អ្នកនឹងឃើញមានរឿង Moana ចំនួន ២ ឬ ៣ ជម្រើស ហើយពួកវាខុសគ្នាទៅតាមកម្រិតគុណភាពវីដេអូ (Quality)
៦ – សម្រាប់ជម្រើសទាំង ៣ (Quality) អាចជា៖
- 3D ៖ ជាប្រភេទវីដេអូកម្រិតគុណភាព 3D បែបរូបភាពផុស សម្រាប់មើលជាមួយវែនតា 3D
- 720p ៖ ជាប្រភេទវីដេអូកម្រិតគុណភាពច្បាស់ HD មានខ្នាត (1280 × 720)
- 1080p ៖ ជាប្រភេទវីដេអូកម្រិតគុណភាពច្បាស់ខ្លាំង FHD មានខ្នាត (1920 × 1080)
៧ – ចុចលើជម្រើសណាមួយដែលលោកអ្នកចង់បាន តែបើតាមជម្រើសដ៏ល្អមួយគឺ 1080p
៨ – ចុចលើប៊ូតុង Download Torrent ផ្ទាំងថ្មីនឹងលោតចេញមកជាមួយជម្រើស ២ ស្រដៀងគ្នាគឺ Download Site1 ឬ Download Site2
៩ – ចុចលើ Download Site1 ឬ Download Site2 ណាមួយក៏បាន
១០ – វាយបញ្ចូលពាក្យក្នុងប្រអប់ Text in the box តាមរូបភាពបង្ហាញនៅខាងក្រោម ប្រសិនបើមានតម្រូវការឲ្យធ្វើដូចនេះ បន្ទាប់មកចុចលើប៊ូតុង Download ក្រោយមកអ្នកនឹងទទួលបានឯកសារជាប្រភេទ .torrent

១១ – បន្ទាប់មកទៀត សូមបើកឯកសារ Torrent ដែលទើបដោនឡូដបាន ឲ្យលោតទៅក្នុងកម្មវិធី uTorrent
១២ – ខណៈពេលនោះ ឯកសារ Torrent នឹងភ្ជាប់ទៅកាន់កម្មវិធី uTorrent រួចលោតចេញផ្ទាំងដូចរូបបង្ហាញខាងក្រោម បន្ទាប់មកចុចលើប៊ូតុង OK ពណ៌ខៀវ

១៣ – ភ្លាមនោះ កម្មវិធី uTorrent នឹងចាប់ផ្តើមទាញយករឿងដែលបានផ្ទុកលើបណ្តាញមកក្នុងកុំព្យូទ័ររបស់អ្នកជាមិនខាន
១៤ – សូមរង់ចាំ រហូតដល់ដំណើរការដោនឡូដចប់ វានឹងលោតចូលក្នុងមឺនុយ Completed ស្ថិតនៅផ្នែកខាងឆ្វេងនៃកម្មវិធី
១៥ – ចុចលើមឺនុយ Completed រួចចុច Mouse ស្តាំលើរឿងដែលបានដោនឡូដចប់ បន្ទាប់មកជ្រើសយកពាក្យថា Open Containing Folder
១៦ – ជាចុងក្រោយ លោកអ្នកនឹងទទួលបានវីដេអូរឿងមួយចប់ជាមួយខ្នាតគុណភាពដ៏ច្បាស់ត្រជាក់ភ្នែក៕
សូមកុំភ្លេចចុច Like & Share ទំព័រហ្វេសប៊ុក៖ @PostTechMedia ដើម្បីទទួលបានចំណេះដឹងថ្មីៗ និងចែករំលែកព័ត៌មានទៅដល់មិត្តភក្តិជាទីស្រលាញ់៕
មតិយោបល់