កាណាដាៈ ក្រុមហ៊ុន Samsung បានជួបរឿងស៊យផ្ទួនៗ ដោយសារតែ Galaxy Note 7 ផ្ទុះឆេះ ដែលបានធ្វើឲ្យខាតទឹកប្រាក់រាប់ពាន់លានដុល្លារអាមេរិក ប៉ុន្តែនៅពេលនេះ រឿងស៊យមួយទៀតបានកើតឡើងចំពោះ Samsung។
ក្រុមហ៊ុន Samsung បានប្ដូរ Galaxy S7 ឬ S7 Edge ឲ្យអតិថិជន Note 7 ប៉ុន្តែនៅថ្ងៃនេះ អ្នកប្រើប្រាស់ S7 Edge ម្នាក់បានបង្ហោះសារ និងរូបភាពនៅលើបណ្ដាញសង្គម Google+ ថា S7 Edge របស់គាត់បានផ្ទុះឆេះនៅក្នុងរថយន្ត។
លោក Elisha Loewen បានរៀបរាប់ថា ស្មាតហ្វូន S7 Edge របស់គាត់ត្រូវបានទុកនៅក្នុងរថយន្ត ប្រហែលជាប៉ុន្មាននាទីចុងក្រោយ ស្រាប់តែមានផ្សែងហុយពេញក្នុងរថយន្ត រំពេញនោះ គាត់បានបើកទ្វាររថយន្ត និងបានបោះទូរស័ព្ទនោះទៅលើផ្ទៃទឹកកក និងបានទាក់ទងទៅខាងក្រុមហ៊ុន Bell ដើម្បីរាយការណ៍។
គួរបញ្ជាក់ផងដែរថា នេះជាករណីទី៣ ហើយ ដែល S7 Edge ផ្ទុះឆេះ នៅក្នុងអំឡុងខែនេះ ដោយដំបូងឡើងបានកើតឡើងនៅហ្វីលីពីន និងសហរដ្ឋអាមេរិក និងទី៣នេះ គឺនៅកាណាដា៕
មតិយោបល់