ព័ត៌មានបច្ចេកវិទ្យា

Telegram ជាកម្មវិធីដែលពេញនិយមបំផុតសម្រាប់ក្រុម ISIS ក្នុងការទាក់ទងគ្នា

រុស្ស៊ី៖ បើទោះបីជាមួយរយៈនេះ អំពើភេរវកម្មធំៗ ដែលបង្កឡើងដោយក្រុមឧទ្ទាម ISIS បានស្ងប់ស្ងាត់បន្តិច​ក្ដី
ប៉ុន្តែ​យោងតាមរបាយការណ៍ស្រាវជ្រាវថ្មីមួយ បានឲ្យដឹងថា ក្រុមរដ្ឋឥស្លាមផ្ដាច់ខ្លួនមួយនេះ កំពុងអន្ទង​​​​ហៅ
​អ្នក​កាន់សាសនាឥស្លាមនៅតាមបណ្ដាលប្រទេសផ្សេងៗឲ្យចូលរួមជាសកម្មប្រយុទ្ធរបស់ខ្លួន។

តើ​ក្រុម ISIS ប្រើប្រាស់វិធីសាស្ត្រអ្វីដើម្បីអន្ទងហៅ​អ្នកកាន់សាសនាឥស្លាម​នៅតាម​​ប្រទេសផ្សេងៗឲ្យ​ចូល​រួម
​នៅក្នុងក្រុមខ្លួន? នៅក្នុងរបាយការណ៍សម្ងាត់របស់​អាមេរិក និងរុស្ស៊ី បានលាតត្រដាងឲ្យឃើញថា ក្រុម ISIS
បាន​ប្រើបណ្ដាញសង្គម Twitter ដើម្បីទាក់ទងគ្នា ប៉ុន្តែអ្វីដែលជាចំណុចសំខាន់នៅក្នុងឯកសារសម្ងាត់នោះគឺ ក្រុម ISIS បានប្រើកម្មវិធី Telegram ដើម្បីទាក់ទងគ្នា ហើយ​​​ចំនួននៃការប្រើប្រាស់គឺច្រើនលើសលុប លើស​ពី​ការស្មាន។

ហេតុអ្វីបានជា ក្រុម ISIS ប្រើ Telegram? Telegram ជាកម្មវិធីជជែកកម្សាន្តមួយ ដែលទើបតែពេញនិយម​ជាបណ្ដើរ ហើយ​អ្វីដែលពិសេសនោះគឺ​ Telegram បានអនុញ្ញាតឲ្យអ្នកប្រើធ្វើការផ្ញើសារជាលក្ខណៈ​សម្ងាត់​បំផុត ដោយ​បាន​បំប្លែង​សារផ្សេងៗ​តាមរយៈ Script ដែលមិនងាយ​នឹងបំប្លែងទៅរកអត្ថន័យ​ដើមបាន។

​ចំណុចល្អនេះហើយ ទើបធ្វើឲ្យ​ក្រុម ISIS ប្រើប្រាស់ Telegram ដើម្បីទាក់ទងគ្នា។ មួយវិញទៀត នៅក្នុងវិធី Telegram ពួកគេអាច​បង្កប់អន្ថន័យនៃសារនៅក្នុងរូបភាព។

គួរបញ្ជាក់ផងដែរថា បច្ចុប្បន្ន​​ចំនួនសកម្មប្រយុទ្ធ ISIS បានថមថយ ដោយសារតែមានការវាយប្រហារ​តាម​ដែន​អាកាសពីសំណាក់ រុស្ស៊ី អាមេរិក និងសម្ព័ន្ធមិត្តផ្សេងៗ៕

isis

មតិយោបល់