ក្រុមហ៊ុន Oppo បានទទួលស្គាល់ថា ខ្លួននឹងប្រកាសចេញស្មាតហ្វូនអេក្រង់ពេញដំបូងបង្អស់នៅលើទីផ្សារ ស៊េរី F5 នៅថ្ងៃទី ២៦ ខាងមុខ។ ស្មាតហ្វូនឯកទេសថតរូប Selfie “អត្តថត” ស៊េរីចុងក្រោយនេះ នឹងចែកចាយលក់នៅប្រទេសឥណ្ឌា ឥណ្ឌូនេស៊ី ម៉ាឡេស៊ី មីយ៉ានម៉ា ហ្វីលីពីន ថៃ និងវៀតណាម។
ទោះយ៉ាងណា ក្រុមហ៊ុនបានបង្ហើបប្រាប់ឱ្យដឹងព័ត៌មានទាក់ទងទៅនឹងស្មាតហ្វូនលំដាប់កំពូលថ្មីរបស់ខ្លួន តែបន្តិចបន្តួចប៉ុណ្ណោះ ដោយថា Oppo F5 នឹងបំពាក់អេក្រង់ FHD+ ប្រើខ្នាតបញ្ចាំងរូបភាពកម្រិត ២១៦០x ១០៨០ ភិចសែល និងបច្ចេកវិទ្យាសម្គាល់រូបសម្រស់ AI។
ក្រុមហ៊ុនផលិតស្មាតហ្វូនរបស់ប្រទេសចិនមួយនេះ និយាយថា Oppo F5 នឹងប្រើប្រាស់ប្រាស់បច្ចេកវិទ្យា AI ដើម្បីថតរូបបែប Selfie ឱ្យបានស្អាតល្អឥតខ្ចោះ តាមរយៈការសិក្សាពីលក្ខណៈសម្បត្តិខុសៗគ្នានៃផ្ទៃមុខមនុស្ស ដូចជា ច្រមុះ ឆ្អឹងថ្គាម ថ្គាមក្រោម ជាដើម។ល។ ដើម្បីផ្តល់នូវការកែខៃរូបភាពមុខមនុស្សម្នាក់ៗឱ្យបានពេញចិត្តបំផុត ទៅតាមទឹកមុខ ឬក៏មុំថត។
បន្ថែមពីលើនោះ បច្ចេកវិទ្យាបញ្ញានិម្មិតនេះ ក៏អាចវាយតម្លៃពីភាពខុសគ្នារវាងអាយុ និងភេទ ដើម្បីជួយកែតម្រូវសោភណ្ឌភាពរូបទៅផ្ទៃមុខមនុស្សម្នាក់ៗ ឱ្យបានសាកសមបំផុតផងដែរ។
សម្រាប់តម្លៃ លក្ខណៈសម្បត្តិដទៃទៀត និងថ្ងៃបរិច្ឆេទចេញលក់លើទីផ្សារ មិនទាន់ត្រូវបានប្រកាសឱ្យដឹងនៅឡើយទេ។ ដូច្នេះ គ្រប់យ៉ាងមានតែរងចាំរហូតដល់ថ្ងៃប្រកាសចេញជាផ្លូវការនៅជាងមួយសប្តាហ៍ទៀតប៉ុណ្ណោះ៕
ប្រភពព័ត៌មានៈ androidauthority
មតិយោបល់