អាមេរិកៈ បន្ទាប់ពីចេញលក់នៅលើទីផ្សារបានប៉ុន្មានថ្ងៃ ក៏មានសេចក្ដីរាយការណ៍មកថា iPhone 7 គឺមានបញ្ហាខាងសំឡេង ពោលគឺមានសំឡេងរំខានចេញមកពីខាងក្នុងទូរស័ព្ទ ខណៈដែលនៅពេលនេះ Samsung កំពុងតែដោះស្រាយបញ្ហា Galaxy Note 7 ផ្ទុះឆេះពេលសាកថ្ម មិនទាន់ចប់នៅឡើយ។
លោក Stephen Hackett បានបង្ហោះសារនៅលើបណ្ដាញសង្គម Twitter ថា នៅពេលដែលគាត់បើកសំឡេង Loud វាមានសំឡេងរំខានមួយលេចចេញពីផ្នែកខាងក្រោយរបស់ទូរស័ព្ទ ដែលសំឡេងនោះ លោកសន្និដ្ឋានថា បានឮចេញពីយ៉ូត ឬឈីបរបស់ iPhone 7 តែម្ដង។
ក្រោយពីនេះ ក៏មានសេចក្ដីរាយការណ៍ផ្សេងៗទៀត ពាក់ព័ន្ធនឹងការលេចសំឡេងរំខាន់នេះផងដែរ ប៉ុន្តែពួកគេមិនហ៊ានសន្និដ្ឋានឲ្យច្បាស់ថាមកពីហេតុអ្វីនោះទេ។
លោក Hackett បានបញ្ជាក់បន្ថែមទៀតថា ក្រុមហ៊ុន Apple គួរតែប្រញ៉ាប់ស៊ើបអង្កេតទៅលើបញ្ហានេះ ហើយគួរតែប្ដូរថ្មី សម្រាប់អតិថិជនដែលជួបបញ្ហា កុំឲ្យធ្ងន់ធ្ងរដូច Samsung៕
មតិយោបល់