ព័ត៌មានបច្ចេកវិទ្យា

Sony គ្រោងដាក់បង្ហាញស្មាតហ្វូនហ្គេម

តូក្យូៈ ក្រុមហ៊ុន Sony មានគម្រោងនឹងដាក់បង្ហាញស្មាតហ្វូនថ្មី​ប្រមាណជា ៥ម៉ូដែល ឬ​ច្រើនជាងនេះ ដែលសុទ្ធសឹងតែជាស្មាតហ្វូនផលិតឡើងផ្ដោតសំខាន់លើការលេងហ្គេម។ នេះបើយោងតាម​ការ​ចេញ​ផ្សាយរបស់សារព័ត៌មាន Channel News Asia នៅថ្ងៃទី១៤ ខែតុលា។

ក្រុមហ៊ុន Sony បច្ចុប្បន្នត្រូវបានគេស្គាល់តាមរយៈឧបករណ៍លេងហ្គេម PlayStation ហើយសម្រាប់​ស្មាតហ្វូនថ្មីនេះ ត្រូវបានគេដឹងថា ក្រុមហ៊ុននឹងច្របាច់បញ្ចូលគ្នានូវបច្ចេកវិទ្យាថ្មី ដើម្បីឲ្យស្មាតហ្វូន​ទាំងនោះ ពោរពេញដោយសមត្ថភាពសម្រាប់ការលេងហ្គេម។

ស្មាតហ្វូនថ្មីនេះ ត្រូវបានប្រភពខាងលើបញ្ជាក់ថា អាចនឹងបង្ហាញខ្លួននៅដើមឆ្នាំ ២០១៨ ប៉ុន្តែការផលិត និងការសាកល្បងគឺត្រូវធ្វើឡើងនៅក្នុងឆ្នាំ ២០១៧៕

a-reception-staff-walks-under-a-logo-of-sony-corp-at-its

មតិយោបល់