ព័ត៌មានបច្ចេកវិទ្យា

ក្រុមហ៊ុន Leica បញ្ចេញម៉ាស៊ីនថត M10 ស៊េរីថ្មី អាចថតរូបបានល្អឥតខ្ចោះ

ក្រុមហ៊ុន Leica បានបញ្ចេញកាមេរ៉ាស៊េរី M10 ដែលមានអង្គញាណថតរូបខ្នាតធំទំហំ ២៤ មេហ្គាភិចសែល និងមានរាងស្លីមជាងកាមេរ៉ាស៊េរី M មុនៗបន្តិចបន្តួច។ តម្លៃរបស់វាខ្ទង់ ៦,៥៩៥ ដុល្លារ ឯណោះ ហើយតម្លៃនេះគឺគិតត្រឹមតែតួកាមេរ៉ាប៉ុណ្ណោះ ពោលគឺ អ្នកនឹងត្រូវទិញកាណុងបន្ថែម តម្លៃខ្ទង់ចាប់ពី ៣,០០០ ទៅ ១០,០០០ ដុល្លារ។

វាមិនអាចថតវីដេអូបានទេ រីឯភ្នែកកាមេរ៉ានេះរចនាឡើងបែបបុរាណ មានន័យថា វាមិនមានប្រព័ន្ធថតផ្ចង់រូបភាពស្វ័យប្រវត្តិនោះទេ (autofocus system )។ ជំនួសមកវិញ គឺថាអ្នកត្រូវហាត់រៀនថតផ្ចង់រូបភាពដោយខ្លួនឯង ប៉ុន្តែ Leica M10 នេះមានសមត្ថភាពអាចថតចាប់យកមុខ ឬវត្ថុបានយ៉ាងល្អឥតខ្ចោះ។

កាមេរ៉ា Leica M10 មើលទៅដូចបែបបុរាណ វាផលិតចេញពីលោហ:ម៉ាញេស្យូម ហើយនឹងមានអេក្រង់ប្រភេទ LCD ទំហំ ៣.០ អ៊ីញ ស្ថិតនៅផ្នែកខាងក្រោយ។ កាមេរ៉ាដែលមានកាណុងអាចដោះដូរបាននេះ អាចផ្តិតយករូបភាពបានក្នុងល្បឿន ៥ ប៉ុស្តិ៍/វិនាទី និងមានកម្រិត ISO ឡើងដល់ ៥០,០០០។ វាមិនមែនជាកាមេរ៉ាបែបបុរាណទាំងស្រុងនោះទេ ដូចដែលវាមានបំពាក់មកនូវប្រព័ន្ធ Wi-Fi អាចធ្វើការចែករំលែករូបថតទៅកាន់ទូរស័ព្ទដៃបាន និងអាចគ្រប់គ្រងកាមេរ៉ាដោយប្រយោល។

ប្រសិនបើអ្នកពេញចិត្តជាមួយនឹងកាមេរ៉ា Leica M10 នេះ អាចកម្ម៉ង់ទិញបាន ព្រោះវាចាប់ដាក់លក់ហើយចាប់ពីថ្ងៃនេះតទៅ នៅក្នុងទីផ្សារគោលដៅមួយចំនួនរបស់ក្រុមហ៊ុន Leica

មតិយោបល់