ព័ត៌មានបច្ចេកវិទ្យា

COO របស់ Facebook ច្រានចោលព័ត៌មានទៅធ្វើជំនួយការផ្ទាល់លោកស្រី Hillary Clinton

អាមេរិកៈ លោកស្រី Sheryl Sandberg ប្រធានប្រតិបត្តិ (COO) បណ្ដាញសង្គម Facebook បាន​ប្រកាស​ជាផ្លូវការថា លោកស្រីមិនចាកចេញពី Facebook ហើយទៅចូលរួមនឹងរដ្ឋាភិបាល​អាមេរិក​ឡើយ។

ថ្មីៗនេះ មានព័ត៌មានលេចឮមកថា លោកស្រី Sandberg នឹងចាកចេញពី Facebook ដោយទៅបម្រើ​ការងារនៅក្នុងជួររដ្ឋាភិបាលវិញ ជាពិសេសគឺធ្វើជាជំនួយការផ្ទាល់របស់លោក Hillary Clinton បើសិនជា​ជាប់ឆ្នោតក្លាយជាប្រធានាធិបតីសហរដ្ឋអាមេរិក។

«ខ្ញុំនៅជាមួយ Facebook»។ នេះជាសំដីរបស់លោក Sandberg បានឆ្លើយតបទៅនឹងអ្នកកាសែត ដែល​បានចោទសួរនៅក្នុងវេទិកា Menlo Park នៅរដ្ឋ​កាលីហ្វូញ៉ា៕

lean-in-sheryl-sandberg1

មតិយោបល់