អាមេរិកៈ អតិថិជនប្រើប្រាស់ស្មាតហ្វូន Samsung ប្រមាណ ៤០ភាគរយ បានអះអាងថា ចាប់ពីពេលនេះតទៅ ពួកគេនឹងមិនប្រើប្រាស់ស្មាតហ្វូនរបស់ក្រុមហ៊ុន Samsung ដាច់ខាត ទោះជាល្បី ឬល្អយ៉ាងណាក៏ដោយ។
យោងតាមការស្ទង់មតិទៅលើអតិថិជន Samsung នៅអាមេរិក ចន្លោះថ្ងៃទី១១ និង១២ ខែតុលា ទៅលើមនុស្ស ១,០២០នាក់ បានរកឃើញថា ៤០ភាគរយនៃមនុស្សទាំងនេះ បានបញ្ជាក់ និងអះអាងថា ពួកគេនឹងមិនទិញ Samsung ប្រើតទៅទៀតនោះទេ មិនថា brand ណាក៏ដោយ។ ចំណែក ៨ភាគរយនៃមនុស្សទាំងនេះ បាននិយាយថា ពួកគេប្រហែលជាប្ដូរទៅប្រើស្មាតហ្វូនថ្មីរបស់ Google។
គួរបញ្ជាក់ផងដែរថា Samsung បានជួបរឿងអាក្រក់ផ្ទួនៗទៅលើ Galaxy Note 7 រហូតដល់ពេលនេះ ប្រកាសផ្អាកផលិត ផ្អាកលក់ និងផ្អាកប្រើ ហើយបើតាមព័ត៌មានបញ្ជាក់បន្ថែម គឺ Samsung ទំនងជារំលាយស្លាកសញ្ញា Note ចោលតែម្ដង ខណៈដែលមេធំ Samsung បានចេញមុខសុំអភ័យទោសជាសាធារណៈទៅលើបញ្ហានេះ៕
មតិយោបល់