ព័ត៌មានបច្ចេកវិទ្យា

Twitter ត្រូវដោះស្រាយចំណុចម្យ៉ាង ដើម្បីបន្ថែមកំណើនអ្នកប្រើប្រាស់

បញ្ហាបច្ចុប្បន្នរបស់ក្រុមហ៊ុន Twitter កំពុងស្ថិតក្នុងព្យាយាមទាក់ទាញអតិថិជនឲ្យមកចុះឈ្មោះប្រើប្រាស់លើគេហទំព័រប្រព័ន្ធផ្សព្វផ្សាយរបស់ខ្លួន។ សព្វថ្ងៃ Twitter មានចំនួនអ្នកប្រើប្រាស់ជាប្រចាំ ប្រមាណ៣១៧លាននាក់។ ប៉ុន្តែក្រុមហ៊ុនបានព្យាយាមបង្កើនចំនួនអ្នកប្រើប្រាស់ ដោយការខិតខំយ៉ាងខ្លាំងក្លា។ ចុងខែកញ្ញា នៃត្រីមាសទី៣ ចំនួនអ្នកប្រើប្រាស់ជាប្រចាំកើនឡើង៣ភាគរយ ប្រៀបនឹងឆ្នាំមុនៗ ពុំមានការកើនឡើងដូចពេលនេះទេ។

អ្នកអភិវឌ្ឍន៍កម្មវិធី លោក Elman បាននិយាយថា បញ្ហាដែលជាការពិតមួយ គឺ Twitter ពិបាកចំពោះអតិថិជនក្នុងការស្វែងយល់ពីរបៀបប្រើប្រាស់នៅលើ Twitter។ អញ្ចឹងហើយ បានជាមនុស្សមួយចំនួនបានព្យាយាមប្រើប្រាស់ Twitter រួចហើយពួកគេមិនអាចស្វែងយល់ថា វាមានសារៈសំខាន់ចំពោះពួកគេយ៉ាងណា។

លោក Elman បាននិយាយទៀតថា Twitter មានមុខងារជាច្រើនដែលពួកយើងអាចប្រើប្រាស់បាន។ ដើម្បីស្វែងយល់ពី Twitter ឲ្យកាន់តែច្បាស់ពួកយើងត្រូវដើរតាមជំហានរបស់ Twitter ពីមួយទៅមួយ នោះលោកអ្នកនឹងយល់ឃើញពីភាពអស្ចារ្យរបស់ Twitter។

លោក Elman គិតថា មានមនុស្សជាច្រើនដែលចាប់អារម្មណ៍ទៅលើ Twitter ធ្លាប់បានឮឈ្មោះ Twitter ហើយចង់សាកប្រើ Twitter ប៉ុន្តែបើចង់ទាក់ទាញចិត្តមនុស្ស ពីការចង់ប្រើប្រាស់ ឲ្យក្លាយទៅជាទម្លាប់ប្រើប្រាស់ប្រចាំជីវិតរបស់ពួកគេវិញ គឺវាពិបាកខ្លាំងណាស់៕

104009325-gettyimages-541820918-530x298

មតិយោបល់