ព័ត៌មានជាតិ

អាជ្ញាធរខេត្តស្ទឹងត្រែង រៀបចំពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះបរមរតនកោដ្ឋ

ស្ទឹងត្រែងៈ នៅវេលាម៉ោង៨៖៣០នាទីព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៦នេះ នៅសាលាខេត្តស្ទឹងត្រែង បានរៀបចំព្រះរាជពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្តេច នរោត្តម សីហនុ ព្រះមហាវីរៈក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋគម្រប់ខួប៤ឆ្នាំ នៃការយាងចូលទីវង្គត។

ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា សូមព្រះរាជានុញ្ញាតចូលរួមរំលែកនូវព្រះរាជទុក្ខកង្វល់របស់ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជាក្នុងព្រះរាជពិធីគម្រប់ខួប៤ឆ្នាំ នៃការយាងចូលទិវង្គតរបស់ ព្រះបរមរតនកោដ្ឋ ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ

ទូលព្រះបង្គំ សូមឧទ្ទិសបួងសួង សូមដួងព្រះវិញ្ញាណក្ខន្ធ ព្រះបរមរតនកោដ្ឋ ទ្រង់គង់ប្រថាប់ ដោយសុខក្សេមក្សាន្ត នាទីឋានព្រះបរមសុខ កុំបីឃ្លៀងឃ្លាតឡើយ។

ក្រាបបង្គំទូលថ្វាយ ចូលរួមរំលែកព្រះរាជទុក្ខពី៖ ទូលព្រះបង្គំជាខ្ញុំ ម៉ុម សារឿន អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង និងថ្នាក់ដឹកនាំខេត្ត ក្រុង ស្រុក កងកម្លាំងប្រដាប់អាវុធ មន្រ្តីរាជការជុំវិញខេត្ត ព្រមទាំងលោកគ្រូ អ្នកគ្រូ និស្សិត សិស្ស សមាគមខ្មែរ-ឥស្លាម សមាគមខ្មែ-ចិនសមាគមវៀតណាម និងបងប្អូនប្រជាពលរដ្ឋក្នុងខេត្តស្ទឹងត្រែងទាំងអស់៕

photo_2016-10-15_11-39-36photo_2016-10-15_11-39-26photo_2016-10-15_11-39-28-2photo_2016-10-15_11-39-28photo_2016-10-15_11-39-29photo_2016-10-15_11-39-30photo_2016-10-15_11-39-31-2photo_2016-10-15_11-39-31photo_2016-10-15_11-39-32photo_2016-10-15_11-39-33-2photo_2016-10-15_11-39-33photo_2016-10-15_11-39-34photo_2016-10-15_11-39-35-2photo_2016-10-15_11-39-35

មតិយោបល់