កាលពីម្សិលមិញ មានពាក្យចចាមអារាមថ្មីមួយ ដែលត្រូវបានទទួលស្គាល់ជាការពិតថាមាន iPhone ចំនួន ៣ ស៊េរីបាននិងកំពុងត្រៀមចេញក្នុងឆ្នាំនេះ គាំទ្រដោយប្រព័ន្ធសាកថ្មឥតប្រើខ្សែ បញ្ចូលថាមពលតាមកញ្ចក់ផ្ទៃខាងក្រោយនៃទូរស័ព្ទ។
ថ្ងៃនេះមានសេចក្តីរាយការណ៍មួយប្រភពចេញពីប្រទេសតៃវ៉ាន់ បានធ្វើការបញ្ជាក់ថែមទៀតថា ក្នុងចំណោមទូរស័ព្ទដៃទាំង ៣ ស៊េរីនោះ នឹងមានមួយស៊េរីបំពាក់ដោយអេក្រង់ OLED ត្រូវបានផ្គត់ផ្គង់ដោយក្រុមហ៊ុន Samsung។
ម៉ូឌែលថ្មីនេះ មិនប្រាកដថា ឲ្យឈ្មោះជា iPhone 8 នោះទេ តែភាពជាក់ស្តែងគឺថា វានឹងបង្ហាញខ្លួនជាមួយមុខងារស្កេនប្រស្រីភ្នែក Iris ធ្លាប់ជាមុខងារពិសេសប្រចាំកំពូលស្មាតហ្វូន Note 7 ដែលជួបរឿងមិនល្អទើបវាបាត់ខ្លួនទៅវិញ តែយ៉ាងណាមិញ វាក៏បានរំពឹងទុកមុនថា នឹងចេញមកសារជាថ្មីនៅលើកំពូលស្មាតហ្វូន Galaxy S8 និង S8 Plus នារដូវផ្ការីក (ខែមេសា) ខាងមុខនេះ។
ក្រុមហ៊ុនផ្គត់ផ្គង់គ្រឿងបរិក្ខារផលិតទូរស័ព្ទដៃ iPhone ត្រូវបានគេសន្មតថា នឹងចាប់ផ្តើមដឹកជញ្ជូនគ្រឿងគ្រៅសម្រាប់ស្មាតហ្វូនជំនាន់ត្រៀមចេញនេះនៅចុងត្រីមាសទីមួយ លឿនជាងសព្វមួយដង ប៉ុន្តែ វានៅតែនឹងប្រកាសចេញនៅខែ កញ្ញា ដូចធម្មតាអីចឹង៕
ប្រភព៖ gsmarena.com
មតិយោបល់