ចិនៈ Gasgoo.com ជាគេហទំព័រទិញ-លក់រថយន្តធំជាងគេបំផុតនៅក្នុងប្រទេសចិន ដោយថ្មីៗនេះ បានបង្ហាញនូវរបាយការណ៍ស្រាវជ្រាវរបស់ខ្លួន ទៅលើរថយន្តទាំង ១០ ដែលមានល្បឿនលឿនជាងគេបំផុត នាពេលបច្ចុប្បន្ន។
ចង់ដឹងថា រថយន្តណាមួយ មានល្បឿនលឿនជាងគេ តោះយើងទៅតាមដានបន្ត…
១០) F12tdf
ជារថយន្តដែលផលិតឡើងដោយក្រុមហ៊ុនអ៊ីតាលី Ferrari ដែលអាចរត់បានក្នុងល្បឿនលឿនបំផុត ៣៣៨គីឡូម៉ែត្រក្នុង១ម៉ោង។
០៩) Aventador
ជារថយន្តស៊េរីទំនើបរបស់ក្រុមហ៊ុនអ៊ីតាលី Automobili Lamborghini S.p.A (Lamborghini ) ដែលមានសមត្ថភាពអាចរត់បានក្នុងលឿន ៣៤៧គីឡូម៉ែត្រក្នុង១ម៉ោង។
០៨) Noble M600
ជាផលិតផលរបស់អង់គ្លេស ដែលមានសមត្ថភាពអាចរត់បានក្នុងល្បឿនលឿនបំផុត ៣៦០គីឡូម៉ែត្រក្នុង១ម៉ោង។
០៧) Keating Berus
រថយន្តម៉ូដែលមួយនេះ បើនិយាយពីរូបរាងវិញគឺពិតជាអស្ចារ្យ និងទាក់បំផុត ដែលជាផលិតផលរបស់អង់គ្លេសដែរ KeatingSupercars ដោយអាចរត់បានក្នុងលឿន ៣៦៨គីឡូម៉ែត្រក្នុង១ម៉ោង។
០៦) Zenvo ST1
យើងងាកមកមើលរថយន្តដែលផលិតឡើងដោយក្រុមហ៊ុនដាណឺម៉ាក Zenvo គឺពិតជាអស្ចារ្យ ទាំងការរចនា និងសមត្ថភាព ដោយអាចរត់បានក្នុងល្បឿន ៣៧៣គីឡូម៉ែត្រក្នុង១ម៉ោង។
០៥) Regera
វាពិតជាទំនើប និងអស្ចារ្យខ្លាំងណាស់សម្រាប់រថយន្តមួយគ្រឿងនេះ ព្រោះវាជាសមិទ្ធិផលរបស់ក្រុមហ៊ុនស៊ុយអែត Koenigsegg Automotive AB។ អ្វីដែលអស្ចារ្យនោះ វាជារថយន្តស្ព័រ ដែលទំនើបទាំងការរចនា និងសមត្ថភាព ដោយក្នុងនោះអាចរត់បាន ៣៩៧គីឡូម៉ែត្រក្នុង១ម៉ោង។
០៤) Chiron
បើនិយាយពីបច្ចុប្បន្ន រថយន្តម៉ូដែលនេះ វាកំពុងស្ថិតនៅក្នុងតារាងរថយន្តដែលមានល្បឿនលឿនជាងគេបំផុត ក្នុងលេងរៀងទី៤ ក្រោមការផលិតឡើងរបស់ក្រុមហ៊ុន Automobiles Ettore Bugatti ដែលអាចរត់បានក្នុងល្បឿន ៤១៨គីឡូម៉ែត្រក្នុង១ម៉ោង។
០៣) Super Sport
ជាផលិតផលដែលសម្រេចបានដោយក្រុមហ៊ុន Automobiles Ettore Bugatti ដូចគ្នាទៅនឹង Chiron ប៉ុន្តែសមត្ថភាពវាខុសគ្នា ព្រោះ Super Sport អាចរត់បាន ៤២៩គីឡូម៉ែត្រក្នុង១ម៉ោង។
០២) Venom GT
ជាផលិតផលរបស់អាមេរិក និងជាស្លាកសញ្ញាដ៏ល្បីមួយផងដែរ។ បច្ចុប្បន្ននេះ Venom GT ជាប់ឈ្មោះជារថយន្តកំពូល ដែលអាចរត់បានរហូតដល់ ៤៣២គីឡូម៉ែត្រក្នុង១ម៉ោង ក្រោមការជ្រោមជ្រែងផលិតឡើងដោយក្រុមហ៊ុន Hennessey Performance Engineering។
០១) SSC Tuatara
បច្ចុប្បន្នជារថយន្តដែលមានល្បឿនជាងគេបំផុតក្នុងពិភពលោក ដែលផលិតឡើងដោយក្រុមហ៊ុន Shelby Supercars។ ក្រៅពីការរចនាឡើងដោយភាពល្អឥតខ្ចោះហើយនោះ វានៅមានសមត្ថភាពដែលអាចរត់បានរហូតដល់ ៤៤២គីឡូម៉ែត្រក្នុង១ម៉ោង៕
មតិយោបល់