អាមេរិក៖ ក្រុមហ៊ុន WhatsApp នៅថ្ងៃនេះ បានប្រកាសឲ្យដឹងថា ខ្លួននឹងធ្វើការកែប្រែនូវលក្ខខណ្ឌ និងគោលការណ៍ច្បាប់មួយចំនួន ដែលករណីនេះមិនធ្លាប់មានឡើយចាប់តាំងពី Facebook ទិញក្នុងឆ្នាំ ២០១៤។
នៅក្នុងសេចក្ដីប្រកាសឲ្យបានឲ្យដឹងផងដែរថា WhatsApp នឹងធ្វើការចែករំលែកនូវទិន្នន័យរបស់អ្នកប្រើប្រាស់ (Sharing user data) ជាមួយនឹងបណ្ដាញសង្គម Facebook ដែលជាមេធំរបស់ខ្លួន។ ការកែប្រែលក្ខខណ្ឌ ក៏ដូចជាការចែករំលែកទិន្នន័យអ្នកប្រើប្រាស់ជាមួយ Facebook នេះ ត្រូវបាន WhatsApp ពន្យល់ថា វាធ្វើឡើងដើម្បីផ្ដល់ភាពងាយស្រួលដល់អ្នកប្រើប្រាស់ ប៉ុន្តែបើតាមការយល់ឃើញរបស់ក្រុមអ្នកឃ្លាំមើលវិញ គឺ WhatsApp និង Facebook កំពុងតែសហការគ្នាដើម្បីរកលុយ។
គួរបញ្ជាក់ផងដែរថា Facebook បានចំណាយលុយ ១៩ពាន់លានដុល្លារអាមេរិក ដើម្បីទិញ WhatsApp កាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៤ ហើយមកដល់ពេលនេះ ចំនួនអ្នកប្រើ WhatsApp បានកើនឡើងដល់ជាង ១ពាន់លាននាក់ ខណៈដែលអ្នកប្រើ Facebook សរុបមានចំនួនជាង ១ ,៦ពានលាននាក់៕

មតិយោបល់