Instagram បាននិយាយថា ឥឡូវនេះ អ្នកប្រើប្រាស់ទាំងអស់ អាចធ្វើការបិទមុខងារ Comment រាល់គ្រប់រូបភាពដែលបានបង្ហោះ ហើយជម្រើសថ្មីមួយនេះ នឹងបើកឲ្យប្រើគ្រប់ៗគ្នាចាប់ពីពេលនេះទៅ។
របៀបប្រើប្រាស់មុខងារថ្មីមួយនេះ៖
– ជាដំបូង មុនពេលប្រិយមិត្តធ្វើការបង្ហោះរូបភាព សូមចុចលើចំណុច Advance Settings បន្ទាប់មក សូមទាញបើក Turn Off Commenting ជាការស្រេច (សូមមើលរូប)។
– បន្ទាប់មក ក្រោយពេលដែលប្រិយមិត្តបានបង្ហោះរូបភាពរួចហើយ ក៏អាចធ្វើការបិទតាមក្រោយបានដែរ ដោយធ្វើតាមរូបភាពខាងក្រោម (សូមមើលរូប)៖
មុខងារពិសេសថ្មីផ្សេងៗទៀតនឹងមកដល់ឆាប់ៗនេះ៕
មតិយោបល់