អាមេរិកៈ បណ្ដាញសង្គម Facebook កាន់តែវិវឌ្ឍន៍ខ្លួនទៅមុខបន្តិចម្ដងៗ ដើម្បីឲ្យអ្នកប្រើប្រាស់កាន់តែងាយស្រួល ជាក់ស្ដែងនៅពេលនេះ បណ្ដាញសង្គមយក្សមួយនេះ បានប្រកាសឲ្យដឹងពីសមទ្ធិផលថ្មីគឺការទូទាត់សាច់ប្រាក់តាមរយៈ PayPal ដែលនឹងដាក់ឲ្យប្រើប្រាស់នៅក្នុងពេលឆាប់ៗខាងមុខនេះ។
នៅថ្ងៃនេះ ក្រុមហ៊ុន PayPal និង Facebook បានចេញសេចក្ដីប្រកាសរួមគ្នាមួយថា នៅក្នុងពេលឆាប់ៗខាងមុខនេះ អ្នកប្រើប្រាស់ Facebook ទាំងអស់នឹងអាចទូទាត់សាច់ប្រាក់តាមរយៈ PayPal បាន ក្នុងនោះ Facebook Messenger ក៏អាចប្រើបានដែរ។
ក្រុមហ៊ុន Facebook បានបញ្ជាក់បន្ថែមទៀតថា បច្ចុប្បន្នមានក្រុម Developer ជាង ៣ពាន់នាក់ បានចូលរួមនៅក្នុងកិច្ចការមួយនេះ ដើម្បីធ្វើឡើងបង្កើតរូបមន្តខាងលើឲ្យបាន និងដើម្បីពន្លឿនការងារ ព្រោះវាជាតម្រូវការចាំបាច់មួយ ដែលអ្នកប្រើទាំងអស់ ត្រូវការប្រើជាប្រចាំថ្ងៃ។
គួរបញ្ជាក់ផងដែរថា មុខងារថ្មីនេះ ប្រហែលជាមិនត្រូវបានដាក់ឲ្យប្រើប្រាស់ជាទូទៅនោះទេ ប៉ុន្តែគេដឹងច្បាស់ថា អាមេរិក គឺនឹងមានប្រើមុនគេ៕
មតិយោបល់