ព័ត៌មានបច្ចេកវិទ្យា

យន្តហោះចម្បាំង J-20 នឹងត្រូវបង្ហាញខ្លួនជាសាធារណៈលើកដំបូងនៅចិន

ចិនៈ បន្ទាប់ពីការរងចាំដ៏យូរ ខណៈនេះប្រទេសចិន បានដាក់បង្ហាញយន្តហោះប្រយុទ្ធបំបាំងកាយ J-20 ជាសាធារណៈជាលើកដំបូងបង្អស់។

យន្តហោះ២គ្រឿងបានហោះរំលងប្រព័ន្ធរាដ៉ា ក្នុងថេរវេលា ៦០ វិនាទី ​នៅក្នុងពិព័រណ៍ការហោះហើរទីក្រុង Zhuhai ទៅកាន់ខេត្តខ្វាងទុង ខណៈកិច្ចប្រជុំដ៏ធំបំផុតរបស់ក្រុមផលិតយន្តហោះ និងអ្នកទិញយកជួបគ្នា។

យន្តហោះប្រយុទ្ធមួយនេះ គឺកំពុងត្រូវបានមើលឃើញថា ជានិម្មិតរូបនៃការសម្រេចចិត្តធ្វើទំនើបកម្ម និង ធ្វើឲ្យប្រសើរឡើង នូវសមត្ថភាពយោធារបស់ខ្លួន។ នាយករដ្ឋមន្រ្តី Xi Jinping ចង់ពង្រឹងនូវកម្លាំងទ័ពប្រទេសខ្លួន ដូចជាការដាក់តាំងយន្តហោះចម្បាំងនោះឲ្យច្រើននៅក្នុងតំបន់ ជាពិសេសនៅភាគខាងត្បូងប្រទេសចិន និង ភាគខាងកើតសមុទ្រចិន។

យន្តហោះចម្បាំង J-20 ត្រូវបានអភិវឌ្ឍន៍ និងផលិតឡើងដោយក្រុមឧស្សាហកម្មផលិតយន្តហោះ Chengdu ជាដៃគូជាមួយឧស្សាហកម្មអាកាសចរណ៍ប្រទេសចិន។

អ្នកខ្លះបានធ្វើការប្រដូច យន្តហោះចម្បាំងថ្មី១នេះជាមួយនឹងយន្តហោះចម្បាំង Lockheed Martin’s F-22 ហើយអ្នកវិភាគផែ្នកឧស្សាហកម្ម លោក Bradley Parret នៃក្រុមហ៊ុនអាកាសចរណ៍ Week បាននិយាយថា នេះច្បាស់ជាជំហានដ៏ធំមួយតទៅមុខសម្រាប់សមត្ថភាពចម្បាំងប្រទេសចិន។

ការរំពឹងទុកយ៉ាងក្តៅគគុក ក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិ និងពិព័រណ៍អាវកាស របស់ប្រទេសចិន ដែលត្រូវបានហៅផងដែរថា ជាការបង្ហាញការហោះហើរ នឹងត្រូវបានក្លាយជាព្រឹិត្តិការណ៍ដ៏ធំបំផុតលើពិភពលោក។

ចិនបានក្លាយជាទីផ្សារក្រុមហ៊ុនអាកាសចរណ៍ធំជាងគេលើពិភពលោក នៅក្នុងទស្សវត្តន៍ក្រោយ ការបង្ហាញនេះវាជាឳកាស សម្រាប់ទីក្រុងប៉េកាំង ក្នុងការបង្ហាញនូវមហិច្ឆិតារបស់ខ្លួន ចំពោះក្រុមហ៊ុនអាកាសចរណ៍ស៊ីវិល ដែលជាប្រព័ន្ធការពារដ៏រឹងមាំ៕

យន្តហោះចម្បាំងយន្តហោះចម្បាំង

មតិយោបល់