រថយន្តអេឡិចត្រូនិច Renault Zoe សេរ៊ីឆ្នាំ២០១៧ ដែលគ្រោងចេញលក់នាដើមខែមករាខាងមុខ កំពុងទទួលបានប្រជាប្រិយភាពខ្លាំង ដោយសារលក្ខណៈសម្បត្តិដ៏ល្អឥតខ្ចោះរបស់វា ។
រថយន្តថ្មីនេះ បំពាក់ថាមពលថ្មខ្លាំងជាងមុនដោយអាចបើកបរបានចម្ងាយរហូតដល់ទៅ ៤០០គីឡូមែត្រ ឬធ្លាក់មកត្រឹម ២០០គីឡូមែត្រពេលអាកាសធាតុត្រជាក់។ នេះជាចំណុចពិសេសមួយ ដែលរថយន្តដទៃទៀតមិនអាចធ្វើបាន ដោយថាមពលរបស់គ្រឿងយន្តទាំងនោះអាចធ្វើដំណើរបានយ៉ាងច្រើន ២៤០ គីឡូមែត្រ ឬ ធម្មតា១៧០គីឡូមែត្រប៉ុណ្ណោះ។
ក្រុមហ៊ុន Renault បានប្រកាសថា Renault Zoe នឹងក្លាយជាដៃគូប្រកួតប្រជែងដ៏ខ្លាំងខ្លារបស់រថយន្ត Nissan Leaf ដែលអាចបើកបរបាន ២៥០គីឡូមែត្រ ខណៈដៃគូមួយទៀតគឺ BMW i3 អាចបើកបរបានត្រឹម ២០០គីឡូមែត្រប៉ុណ្ណោះ។
Renault Zoe មានជម្រើស៣ពណ៌ សម្រាប់ចេញលក់នៅទីផ្សារអឺរ៉ុបក្នុងតម្លៃចាប់ពី ២៩,១៤០ ដុល្លារ ឡើង៕
មតិយោបល់