បរទេសៈ ពោះវៀនធំ មានតួនាទីស្រូបកសារធាតុចិញ្ចឹមពីអាហារ និងបញ្ចេញកាកសំណល់ពុលចេញពីរាងកាយ។ ប៉ុន្តែប្រសិនបើកាកសំណល់ផ្ទុកនៅក្នុងរាងកាយយូរពេក ពោះវៀននឹងកើតមានជំងឺដុះសាច់, រលាក និងមហារីកជាដើម។
តើធ្វើដូចម្តេចដើម្បីសម្អាតពោះវៀនធំឲ្យមានសុខភាពល្អ? គ្រឿងទេសមួយចំនួននៅក្នុងផ្ទះបាយត្រូវបានផ្តល់អនុសាសន៍ ព្រោះវាមានប្រសិទ្ធិភាពក្នុងការកម្ចាត់កាកសំណល់នៅជាប់តាមជញ្ជាំងពោះវៀន ហើយជួយរក្សាសំណើមដល់ស្បែកជានិច្ច។
ធាតុផ្សំ៖
– ទឹកផ្លែប៉ោម កន្លះពែង
– ទឹកក្រូចឆ្មាស្រស់ ២ស្លាបព្រា
– ទឹកខ្ញីស្រស់ ១ស្លាបព្រាកាហ្វេ
– អំបិលកន្លះស្លាបព្រាកាហ្វេ
– ទឹកក្តៅ កន្លះពែង
ការរៀបចំ៖
– ចាប់ផ្តើមដាក់អំបិលចូលទៅក្នុងទឹកក្តៅ រួចកូរឲ្យរលាយចូលគ្នា។
– បន្ថែមទឹកផ្លែប៉ោម, ទឹកខ្ញី, ក្រូចឆ្មា បន្ទាប់មកកូរវាម្តងទៀត។
– ទទួលទាន៣ដងក្នុងមួយថ្ងៃ មុនពេលញ៉ាំអាហារ។
– អនុវត្តបែបនេះរយៈពេលមួយសប្តាហ៍។
*ក្នុងករណីដែលអ្នកមានផ្ទៃពោះ ឬមានជំងឺក្រពះ ពោះវៀន ចូរពិគ្រោះជាមួយគ្រូពេទ្យជាមុនសិន៕
មតិយោបល់