ព័ត៌មានបច្ចេកវិទ្យា

Samsung នឹងបញ្ចេញ Galaxy S7 ពណ៌ខ្មៅរលង (Jet Black) ខែក្រោយនេះ

samsung-galaxy-s7-edge-review3-1024x804

ក្រុមហ៊ុន Samsung ដែលជាក្រុមហ៊ុនមិនខ្លាចការចម្លង តាមក្រុមហ៊ុន Apple ទាំងស្រុងនោះ ជាក់ស្តែងនឹងបន្តចម្លងពីក្រុមហ៊ុន Apple ទៀត ដើម្បីជំរុញទីផ្សារការលក់របស់ខ្លួន។

យោងទៅតាមសេចក្តីរាយការណ៍ បានចេញជាសាធារណ:ដោយក្រុមហ៊ុនសារព័ត៌មាន The Korea Herald បាននិយាយថា ក្រុមហ៊ុន Samsung គឺកំពុងបញ្ចេញ Galaxy S7 ពណ៌ខ្មៅរលង (Jet Black)។ សេចក្តីរាយការណ៍ចង្អុលបង្ហាញថា ក្រុមហ៊ុន Samsung ចង់ប្រជែងដោយផ្ទាល់ជាមួយនឹងក្រុមហ៊ុន Apple ហើយក៏អរគុណផងដែរ សម្រាប់ពណ៌ទូរស័ព្ទដៃថ្មី ដែលបង្កើតទ្បើងដោយក្រុមហ៊ុន Apple បានបញ្ចេញពណ៌ខ្មៅរលង (Jet Black) សម្រាប់ iPhone 7 និង 7 Plus របស់ពួកគេរួចមកហើយ តាំងពីដើមឆ្នាំម្ល៉េះ។

ជាមួយនឹងទូរស័ព្ទដៃ Galaxy Note 7 គ្មានទៀតទេនៅលើទីផ្សារអនាគត ហើយជាមួយនឹង Galaxy S8 វិញ បានរំពឹងថា នឹងចេញមកដើមឆ្នាំ ២០១៧ នេះ។ ក្រុមហ៊ុន Samsung ពិតជាជឿជាក់ថា គេកំពុងត្រូវការអ្វីម្យ៉ាង ដើម្បីទទួលបានការចាប់អារម្មណ៍ ដោយការសម្រេចចិត្តចេញពណ៌ថ្មីសម្រាប់ទូរស័ព្ទដៃ ចាស់ដែលបានចេញ៩ខែ ហើយ៕

មតិយោបល់