សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ៣នាក់ពាក់ព័ន្ធករណីជួញដូរមនុស្ស!
ក្រចេះ៖ជនសង្ស័យ៣នាក់ មានជនជាតិវៀតណាមនិងឥស្លាមសុទ្ធសឹងតែរស់នៅប្រទេសវៀតណាម ត្រូវបានកម្លាំងនគរបាលស្រុកស្នួល ស្រាវជ្រាវចាប់ខ្លួនបានភ្លាមៗពាក់ព័ន្ធករណីជួញដូរមនុស្សឆ្លងដែនទៅធ្វើការនៅប្រទេសអារ៉ាប់ដោយខុសច្បាប់។ ប្រតិបត្តិការនេះបានធ្វើឡើងនៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៧ ត្រង់ចំណុចស្រុកស្នួល ខេត្តក្រចេះ។ ប្រភពព័ត៌មានពីអធិការនគរបាលស្រុកស្នួល លោកវរសេនីយ៍ឯក ចាន់ សុខគីម បានឲ្យដឹងថា បន្ទាប់ពីមានការប្តឹងរាយការណ៍ពីលោកមេភូមិសំបួរសែនជ័យ ក្នុងឃុំស្វាយជ្រះ ស្រុកស្នួល ខេត្តក្រចេះ ពីករណីនេះ កម្លាំងនគរបាលស្រុកបានស្រាវជ្រាវចាប់ឃាត់ខ្លួនជនសង្ស័យទាំង៣នាក់នោះបានភ្លាមៗ…