សូមបង្កើនការប្រុងប្រយ័ត្ន! បាតុភូតរន្ទះបានធ្វើឲ្យស្ត្រីម្នាក់សន្លប់និងខូចខាតសសរផ្ទះ២ដើម

ឧត្ដរមានជ័យៈ យោងតាមផេកក្រសួងធនធានទឹកនិងឧតុនិយមបានឲ្យដឹងថា សូមបង្កើនការប្រុងប្រយ័ត្ន! បាតុភូតរន្ទះមួយ បានវាយប្រហារមកលើផ្ទះរបស់ប្រជាពលរដ្ឋ១ខ្នង បណ្តាលឲ្យត្រូវស្ត្រីម្នាក់សន្លប់ និងខូចខាតសសរផ្ទះ ចំនួន២ដើម។ ហេតុការណ៍នេះបានកើតឡើងនៅវេលាល្ងាចថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៧ ត្រង់ចំណុចភូមិតាម៉ា ឃុំបេង ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ៕

បងធំប៉ះបងធំ ម្ខាងមានកាំភ្លើងមានអី រត់ចែកជើងគ្នាព្រាត!

ភ្នំពេញៈ ក្មេងស្ទាវមួយក្រុមមានគ្នា១៥នាក់បានរត់ចែកជើងគ្នាបន្ទាប់ពីបានជិះម៉ូតូពេញផ្លូវហើយវ៉ាម៉ូតូនិងរថយន្ដទំនើបមួយគ្រឿងមិនស្គាល់ម៉ាក ជិះដោយប្រុសស្រី៨នាក់មានគ្នាច្រើនដូចគ្នាហើយក៏ឈ្លោះគ្នាក៏បណ្ដាលឲ្យភាគីខាងរថយន្ដទំនើបខឹងបើកម៉ូតូនិងរថយន្ដដេញបុកដកកាំភ្លើងផ្អើលពេញផ្លូវ។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៣រំលងអធ្រាតឈានចូលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៧ ត្រង់ចំណុចជិតស្តុបវត្តមហាមន្ដ្រី តាមនៅតាមផ្លូវព្រះសីហនុ នៅម្ដុំគីរីរម្យ សង្កាត់អូឡាំពិច ខណ្ឌចំការមន រាជធានីភ្នំពេញ។ យោងតាមសំដីភាគីខាងត្រូវគេវាយនិងប្រជាពលរដ្ឋបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញម៉ូតូ៥គ្រឿងជិះពេញផ្លូវ ដោយមានក្មេងប្រុសស្រីចំនួន១៥នាក់ ធ្វើដំណើរតាមបណ្ដោយផ្លូវព្រះសីហនុក្នុងទិសដៅពីលិចទៅកើត ជិះក្នុងល្បឿនលឿន ទើបតែចេញពីក្លឹបកំសាន្ដនៅម្ដុំផ្សារដីហុយ ហើយបំណង់ជិះម៉ូតូទៅលេងណាហ្គា ខណៈដែលមកដល់ចំណុចកើតហេតុ…

First News មានករណីអគ្គិភ័យបានឆាបឆេះផ្ទះរបស់ប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ។

កំពង់ឆ្នាំងៈ អគ្គិភ័យបានឆាបឆេះផ្ទះរបស់ប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ បង្កឲ្យមានការភា្ញក់ផ្អើលយ៉ាងខ្លាំង។ ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង៨និង២០នាទីព្រឹក នាថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៧ ស្ថិតនៅក្បែរស្ពានពោធិ៍ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។ ព័ត៌មានលម្អិតយើងនឹងផ្សាយជូនបន្តទៀត៕

ភ័យខ្លាចគេដេញវាយ ឡើងទៅសម្ងំលើផ្ទះគេ ត្រូវប្រជាពលរដ្ឋស្វាគមន៍យ៉ាងចាស់ដៃ!

ភ្នំពេញៈ បុរសម្នាក់ឡើងទៅសម្ងំលើផ្ទះប្រជាពលរដ្ឋ ត្រូវបានប្រជាពលរដ្ឋប្រទះឃើញសង្ស័យថាជាចោរបម្រុងលួចសម្ភារៈក៏ចាប់វាយបែកមុខបែកមាត់ទើបប្រគល់ឲ្យសមត្ថកិច្ចចាក់អង្រែលើសួរនាំ។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១នឹង៣០នាទីរំលងអត្រាតឈានចូលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៧ នៅច្រកផ្លូវលំចូលផ្ទះប្រជាពលរដ្ឋ ម្ដុំរោងចក្រស៊ីម៉ង់ តាមបណ្ដោយផ្លូវជាតិលេខ២ សង្កាត់ចក្រអង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មានពីនារីម្នាក់នៅនឹងកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុគាត់បានឃើញជនសង្ស័យខាងលើកំពុងពួនសម្ងំនៅនឹងផ្ទះប្រជាពលរដ្ឋ ហើយសង្ស័យថាជាចោរបម្រុងលួចសម្ភារៈបានស្រែកឆោឡោផ្អើលអ្នកនៅម្ដុំនោះ ក៏បានតាមចាប់ហើយវាយទៅលើជនសង្ស័យ ទើបប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍នគរបានរដ្ឋបាលចាក់អង្រែលើសួរនាំ។ តាមការសាកសួរ ជនសង្ស័យបានសារភាពថា គាត់ឈ្មោះ…

អាសូរណាស់! ព្រោះតែក្រពះឪពុកកូន២នាក់ជិះទូកយកពោតទៅលក់ ត្រូវខ្យល់ព្យុះបក់បោកលិចស្លាប់យ៉ាងអាណោចអាធ័ម

ក្រចេះ៖ លោកអធិការស្រុកព្រែកប្រសព្វបានប្រាប់ Post News ថា មានករណីប្រទះឃើញសាកសពឪពុកកូន២នាក់អណ្ដែតទឹកស្លាប់យ៉ាងអាណោចអាធ័ម។ ហេតុការណ៍នេះបានកើតឡើងនៅព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៧ ត្រង់ចំណុចទឹកបឹងនៅខាងក្រោយស្រុកព្រែកប្រសព្វ ខេត្តក្រចេះ។ ប្រភពព័ត៌មានបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ វ៉ា ខ្នា ភេទប្រុស អាយុ៣៧ឆ្នាំ ចំនែកឯកូនស្រីឈ្មោះ គឹម សុខលាង…

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់តាមដីការករណីវាយប្លន់កាលពីឆ្នាំ២០១៦បានហើយ!

ភ្នំពេញៈ ជនសង្ស័យម្នាក់ត្រូវកម្លាំងប៉ុស្តិ៍នគរបាលស្ទឹងមានជ័យឃាត់ខ្លួនពីបទវាយប្លន់យកម៉ូតូកាលពីឆ្នាំ២០១៦។ ប្រតិបត្តិការនេះបានធ្វើឡើងនៅវេលាម៉ោង៩ព្រឹក ថ្ងៃទី១៥ខែកក្កដា ឆ្នាំ២០១៧ នៅក្នុងភូមិព្រែកទាល់ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ជនសង្ស័យមានឈ្មោះ ញឹល សីហា ភេទប្រុស អាយុ៣២ឆ្នាំមុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ក្រុមទី៩ ភូមិព្រែកទាល់ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។ កំលាំងនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យដឹកនាំដោយលោក…

ជនសង្ស័យដែលជាអតីតយោធាម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ករណីកាន់កាប់អាវុធដោយខុសច្បាប់!

បាត់ដំបងៈ កម្លាំងអធិការដ្ឋាននគរបាលស្រុកបាណន់ បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ពីបទកាន់កាប់អាវុធដោយខុសច្បាប់។ ប្រតិបត្តិការនេះបានធ្វើឡើងនៅវេលាម៉ោង៩និង៣៥នាទី ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៧ នៅចំណុចដើមត្រាងភូមិបបុះ ឃុំឈើទាល ស្រុកបាណន់ ខេត្តបាត់ដំបង។ ជនសង្ស័យមានឈ្មោះ មុត សុខា អាយុ៥៤ឆ្នាំ ភេទប្រុស អតីតធ្លាប់ធ្វើជាយោធានៅវរៈសេនាតូចលេខ៣ ប្រចាំការនៅរូងភូមិចង្ហូរស្វាយ ឃុំចែងមានជ័យ មានទីលំនៅមិនប្រាកដ…

រថយន្តសាំយ៉ុងបើកកៀរម៉ូតូហុងដាស្កូបពីបណ្ដាលឲ្យស្ត្រីម្នាក់របួសធ្ងន់!

ភ្នំពេញៈ ស្រ្តីម្នាក់បានរងរបួសធ្ងន់និងត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីសង្គ្រោះបន្ទាន់ភ្លាមៗ ខណៈពេលកំពុងជិះម៉ូតូម៉ាកហុងដាស្កូបពី១គ្រឿងឆ្លងផ្លូវ ស្រាប់តែមានរថយន្តសាំយ៉ុង១គ្រឿងទៀតបើកបរឆ្លងផ្លូវក្នុងទិសដៅច្រាសគ្នា ក៏កៀរជាមួយម៉ូតូបណ្ដាលឲ្យដួលបោកទៅលើថ្នល់ពេញទំហឹង។ ហេតុការណ៍នោះបានកើតឡើងនៅវេលាម៉ោង៩និង៣០នាទីព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវជាតិលេខ៤ ត្រង់ចំណុចច្រកចូលរោងចក្រកាត់ដេរQMI ស្ថិតនៅក្នុងភូមិជម្ពូវ័ន សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ រថយន្តបង្ក ម៉ាកសាំយ៉ុង ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2AC-5217 បើកបរដោយបុរសមិនស្គាល់ឈ្មោះម្នាក់ បានបើកកៀរម៉ូតូម៉ាកហុងដាស្កូបពី…

Update៖ រថយន្តសាំយ៉ុងចង់សាកកម្លាំងគ្នាជាមួយរថយន្តក្រុង មានអីខូចខាតយ៉ាងដំណំទាំងព្រឹក

ភ្នំពេញៈ ហេតុការណ៍គ្រោះថ្នាក់ចររាចរណ៍មួយ បានកើតឡើងរវាងរថយន្តសាំយ៉ុងដឹកអ្នកដំណើរមួយគ្រឿង បានបុកពីក្រោយរថយន្តក្រុងបណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ។ ហេតុការណ៍នេះបានបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅវេលាម៉ោង ៨និង២០នាទីព្រឹក ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៧ នៅតាមបណ្តោយផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិមិត្តភាព សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ ម្ចាស់រថយន្តសាំយ៉ុងមានឈ្មោះ សុខ សេង ដែលជាម្ចាស់រថយន្តតាក់ស៊ី។ ចំណែកឯអ្នកបើកបររថយន្តក្រុងមានឈ្មោះ…

ទឹម រដ្ឋា ឆ្លេឆ្លាមុនការជម្រុះ១០នាក់ ក្នុងព្រឹត្តិការណ៍ប្រកួតតារាម៉ូដែល២០១៧

ក្នុងព្រឹត្តិការណ៍ប្រកួតតារាម៉ូដែលឆ្នាំ២០១៧របស់ក្លិប GL វគ្គជម្រុះ១០នាក់កាលពីយប់ថ្ងៃទី១៤ កក្កដា គេចាប់អារម្មណ៍ថា កញ្ញា ទឹម រដ្ឋា ឆ្លេឆ្លាពេញទំហឹង ដោយមិនមែនអង្គុយរង់ចាំតែដាក់ពិន្ទុដល់បេក្ខជនបេក្ខនារីដូចគណកម្មការផ្ដល់ពិន្ទុ៣រូបទៀតរួមមានលោកអ៊ុន សុធា នោះទេ។ កញ្ញាត្រូវគេឃើញទៅដល់ពិធីតាំងពីច្រើនម៉ោងមុន ដោយត្រូវមើលខុសត្រូវបេក្ខជនបេក្ខនារីតាំងពីការតែងមុខ ស្លៀកពាក់ កែទឹកមុខ កែដំណើរ និងមើលក្រឡាដើរជាដើម។ ទឹម រដ្ឋា…