ហេតុផលវិនិយោគិនចិនសម្រេចវិនិយោគគម្រោង​ SKYTREE នៅតំបន់ទួលសង្កែ

គម្រោង SKYTREE​ បានចាប់ផ្តើមសាងសង់ឡើងតាំងពីឆ្នាំ ២០១៦ បច្ចុប្បន្នគម្រោងនេះបានដំណើរការសាងសង់បានប្រមាណ ៤០ ភាគរយហើយ ដែលនឹងគម្រោងបញ្ចប់នៅឆ្នាំ ២០១៩ ខាងមុខនេះ។ តាមរយៈការសំភាសន៍ជាមួយនឹង កញ្ញា អេនណា ជំនួយការអ្នកគ្រប់គ្រងទីផ្សារបានឲ្យដឹងថា “ ហេតុផលដែលក្រុមហ៊ុនសម្រេចចិត្តវិនិយោគគម្រោងនេះ នៅកម្ពុជាដោយសារតែ វិនិយោគិនរបស់យើងមើលឃើញពីសក្តានុពលនៅប្រទេសកម្ពុជា ដែលកំពុងតែមានការលូតលាស់យ៉ាងឆាប់រហ័ស”។ កញ្ញាបានបន្ថែមថាចំពោះហេតុផលមួយផ្សេងទៀតដែលក្រុមហ៊ុនសម្រេចចិត្តជ្រើសរើសទីតាំងនៅតំបន់ទួលសង្កែមកអភិវឌ្ឍ…

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុផ្តល់អាជ្ញាបណ្ណដល់គម្រោងអភិវឌ្ឍលំនៅឋានចំនួន ១៩៦ គម្រោង

ទីផ្សារអចលនវត្ថុកម្ពុជានៅតែបន្តកើនឡើង ជាពិសេសកំណើននៅក្នុងទីផ្សារលំនៅឋានប្រភេទបុរី និងអគារសហកម្មសិទ្ធិដែលបានរួមចំណែកយ៉ាងសកម្មក្នុងការជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា និងបន្តទាក់ទាញចំណាប់អារម្មណ៍វិនិយោគិនបរទេសចូលមកក្នុងវិស័យនេះបន្ថែមទៀត។ លោកជំទាវ ងួន សុខា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានមានប្រសាសន៍ តាមរយៈបទបញ្ញត្តិករនៅក្នុងវិស័យអចលនវត្ថុ បានផ្តល់អាជ្ញាបណ្ណដល់ក្រុមហ៊ុនសេវាកម្មវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុបានចំនួន ១៣៧ ក្រុមហ៊ុន និងគម្រោងអភិវឌ្ឍលំនៅឋានមាន ចំនួន ១៩៦ គម្រោង​។ ក្នុងនោះលំហូរទុនវិនិយោគនៅក្នុងគម្រោងអភិវឌ្ឍលំនៅឋានមានការកើនឡើងយ៉ាងគំហុក បើគិតចាប់ពីឆ្នាំ…

The penthouse Residence អគារបង្កប់ភោជនីយដ្ឋានវិលសម្រេចការសាងសង់បាន ៦០ ភាគរយហើយ

កាលពីម្សិលមិញនេះនៅក្នុងពិធី សន្និបាត និងពិរព័ណ៍អចលនទ្រព្យនៅកម្ពុជាឆ្នាំ ២០១៧ ម្សិលមិញនេះ គម្រោងអគារខុនដូប្រណិត The penthouse Residence បានឲ្យដឹងថាគម្រោងនេះដំណើរការសាងសង់បានប្រមាណ ៦០ ភាគរយហើយ​។ ជាមួយគ្នានោះដែរ លោក ហន សៀងហួរ បុគ្គលិកផ្នែកលក់នៃគម្រោងបានឲ្យដឹងបានបន្ថែម បច្ចុប្បន្ន The Penthouse…

ទីបំផុតខុនដូ North Park បានប្រកាសកាលបរិច្ឆេទបញ្ចប់គម្រោងរបស់ខ្លួនហើយ

ខុនដូ North Park ជាគម្រោងអគារស្នាក់នៅរួមដ៏ប្រណិត ជាមួយនិងជីវិតរស់នៅយ៉ាងទាន់សម័យប្រកបដោយប្រណិតភាព។ អគារខុនដូបែបទំនើបមួយនេះត្រូវបានអភិវឌ្ឍដោយក្រុមហ៊ុន Northbridge ជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន The Royal Group ដែលThe Royal Group ជាក្រុមហ៊ុនដ៏ធំមួយបាន វិនិយោគ និងអភិវឌ្ឍនៅកម្ពុជាលើវិស័យមួយចំនួនដូចជា សណ្ឋាគារ, ធនាគារ និង…

NagaCorp បោះទុនវិនិយោគ ៣៦៩ លានដុល្លារលើគម្រោង Naga2

ក្រុមហ៊ុន NagaCorp បានសម្រេចបោះទុនវិនិយោគលើគម្រោង Naga 2 ដែលជាបណ្តុំនៃ សណ្ឋាគារ កាស៊ីណូ សាលសន្និសិទ និងកន្លែងកម្សាន្តជាច្រើនទៀត។ នេះបើយោងតាមគេហទំព័រ nagacorp។ Naga2 ត្រូវបានអភិវឌ្ឍលើផ្ទៃដីទំហំ ១១០,១០៥ ម៉ែត្រការ៉េ ដែលក្នុងនោះរួមមាន NagaCity Walk និង…

អចលនទ្រព្យកាន់កាប់មិនស្របច្បាប់ ឬកម្មសិទ្ធអចលនទ្រព្យមានទំនាស់ តើនរណាជាអ្នកដាក់លិខិតប្រកាសពន្ធ និងបង់ពន្ធ?

នៅកម្ពុជា អចលនទ្រព្យត្រូវបានគិតពន្ធដើម្បីជាប្រយោជន៍ដល់ថវិការដ្ឋបាលថ្នាក់ក្រោមជាតិ យោងតាមគេហទំព័រអគ្គនាយកដ្ឋានពន្ធដារប្រសិនអចលនទ្រព្យកាន់កាប់មិនស្របច្បាប់ ឬកម្មសិទ្ធិអចលនទ្រព្យមានទំនាស់ ត្រូវបានកំណត់អ្នកដាក់លិខិតប្រកាសពន្ធ និងបង់ពន្ធដូចក្រោម៖ បុគ្គលិកដែលកាន់កាប់ ឬទទួលផលប្រយោជន៍ពីអចលនទ្រព្យមិនស្របច្បាប់ត្រូវដាក់លិខិតប្រកាស និបបង់ពន្ធលើអចលនញទ្រព្យ។ បុគ្គលដែលកំពុងកាន់កាប់​ ឬទទួលផលប្រយោជន៍ពីអចលនទ្រព្យមានទំនាស់ ត្រូវដាក់លិខិតប្រកាស និងបង់ពន្ធលើអចលនទ្រព្យ។ ករណីអចលនទ្រព្យមានទំនាស់ពុំមានបុគ្គលកំពុងកាន់កាប់ ឬទទួលផលប្រយោជន៍​ បុគ្គលដែលទទួលបានសិទ្ធិស្របច្បាប់ ឬមានសិទ្ធិទទួលផលប្រយោជន៍ ត្រូវមានកាតព្វកិច្ចដាក់លិខិតប្រកាស និងបង់ពន្ធលើអចលនទ្រព្យក្នុងអំឡុងពេលដែលអចលនទ្រព្យនោះ ខកខានមិនបានបង់ពន្ធ។…

The Skyline បានប្រកាសបញ្ចប់ការសាងសង់គ្រោងអគាររួចរាល់ហើយ

កាលពីខែ មិនា ឆ្នាំ ២០១៧ កន្លងទៅនេះ គម្រោងអភិវឌ្ឍចម្រុះ Skyline បានប្រកាសបញ្ចប់ការសាងសង់់គ្រោងអគាររួចរាល់ហើយ នេះបើយោងតាមគេហទំព័រ The Skyline ។ គម្រោង Skyline អភិវឌ្ឍដោយក្រុមហ៊ុន SGPD Corporation Co.,Ltd ជាមួយទំហំទឹកប្រាក់ប្រមាណជា ១០០…

កម្ពុជា​គ្រោងប្រែក្លាយខេត្តព្រះសីហនុដូចទីក្រុងចិន ខណៈអ្នកជំនាញសង្កត់ធ្ងន់ទៅខេត្តកំពង់ស្ពឺ

រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញផែនការប្រែក្លាយខេត្តព្រះសីហនុទាំងស្រុងទៅជាតំបន់ឧស្សាហកម្មគំរូរបស់ប្រទេសកម្ពុជា ដោយយកលំនាំតាមតំបន់សេដ្ឋកិច្ចពិសេស Shenzhen ប្រទេសចិន។ លោក សុខ ចិន្តាសោភា អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) ធ្លាប់បានលើកឡើងថា រាជរដ្ឋាភិបាលមានបំណងចង់ប្រែក្លាយ ខេត្តព្រះសីហនុទាំងស្រុងជាតំបន់សេដ្ឋកិច្ឋពិសេសដូចនឹងតំបន់សេដ្ឋកិច្ចពិសេសនៅទីក្រុង Shenzhen ប្រទេសចិន និងជំរុញដល់ តំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុឲ្យក្លាយជាក្បាលម៉ាស៊ីនដែលអាចអូសទាញ កំណើនសេដ្ឋកិច្ចកម្ពុជាបានឆាប់រហ័ស។ យ៉ាងណាមិញ លោក គីម ហ៊ាង…

គម្រោងអភិវឌ្ឍ ២ ទៀតបានបើកការដ្ឋានសាងសង់នៅតាមបណ្តោយផ្លូវជាតិលេខ ១ និងមហាវិថី ៦០ ម៉ែត្រ

កាលពីពេលថ្មីៗកន្លងទៅ បុរី ប៉េង ហួត បានប្រារព្ធពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់របស់ខ្លួនចំនួន ២ គម្រោងគឺ គម្រោង ដឹស្តា ផ្លាទីនីម យូរ៉ូវីល និង មហាវិថីសម្តេចតេជោ ហ៊ុន សែន (មហាវិថី ៦០ ម៉ែត្រ)។ នេះបើយោងតាមគេហទំព័រ BOREY…

រយៈពេល ៥ ខែទុនវិនិយោគក្នុងវិស័យសំណង់មានទំហំទឹកប្រាក់ ៤៣៦២ លានដុល្លារ

រយៈពេល ៥ ខែដើមឆ្នាំនេះ​ទុនវិនិយោគក្នុងវិស័យសំណង់មានទំហំទឹកប្រាក់ ៤៣៦២ លានដុល្លារអាមេរិក ដែលចំនួននេះកើនឡើង ២០ ភាគរយ បើធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើយោងតាមឲ្យដឹងពីគណនីរបស់លោក គូ សាម៉ាឌី នាយការិយាល័យគម្រោងរបស់ទីចាត់ការបុគ្គលិកអគ្គបញ្ជាការដ្ឋាន។ ទុនវិនិយោគក្នុងសំណង់នៅតែបន្តកើនឡើង ជាក់ស្តែងទុនវិនិយោគកាលពីឆ្នាំមុន មានទំហំទឹកប្រាក់ជាង ៨ ពាន់លានដុល្លារអាមេរិក ដហើយក្នុងរយៈពេល ៥…