ទិញផ្ទះនៅក្នុងបុរីបែបណាទើបងាយស្រួលលក់ចេញ?

ប្រភេទផ្ទះបែបបុរីនៅតែជាទីពេញនិយមសម្រាប់ប្រជាជនខ្មែរយើង ខណៈពេលដែលបច្ចុប្បន្នម្ចាស់គម្រោងអភិវឌ្ឍលំនៅឋានធំៗនៅកម្ពុជាបានបន្តគម្រោង សាងសង់របស់ខ្លួនដោយឥតឈប់ឈរ។ ជាក់ស្តែងកាលពីពេលព្រឹកមិញនេះគម្រោងរបស់បុរីពិភពថ្មី (កួរស្រូវ, កំបូលទី២, ឈូកវ៉ាទី៣) ចំណាយពេលត្រឹមតែ ៥ ម៉ោងអាចលក់បានរហូតដល់ ៧២០ ផ្ទះជាដើម។ យ៉ាងណាមិញបើយោងតាមគេហទំព័រហ្វេសប៊ុកផេកលោក Keam Seaklong អគ្គនាយកក្រុមហ៊ុន Century 21 បានចែករំលែកនូវគន្លឺះ ក៏ដូចជាបទពិសោធន៍មួយចំនួនអំពីវិធីសាស្ត្រក្នុងការទិញផ្ទះសម្រាប់រស់នៅ…

ចុងឆ្នាំ ២០១៨ ការផ្គត់ផ្គង់បន្ទប់បែបទំនើបនៅភ្នំពេញនឹងកើនឡើងទ្វេដង

យោងតាមរបាយការណ៍របស់គេហទំព័រ​ CBRE បានឲ្យដឹងថានៅចុងឆ្នាំ ២០១៨ ការផ្គត់ផ្គង់បន្ទប់បែបទំនើបនៅទីក្រុងភ្នំពេញ នឹងមានការកើនឡើងទ្វេដង បើធៀបទៅនឹងទំហំនៃការផ្គត់ផ្គង់នាពេលបច្ចុប្បន្ននេះ។ ក្នុងនោះដែរការកើនឡើងទាំងនេះគឺបណ្តាលមកពីមានការចូលរួមនូវគម្រោងអភិវឌ្ឍផ្សារទំនើបថ្មីៗលំដាប់អន្តរជាតិ និងលក្ខខណ្ឌលក់ពិសេសៗនៃគម្រោងអភិវឌ្ឍលំនៅដ្ឋានចម្រុះផងដែរ។ យ៉ាងណាមិញ បើតាមរបាយការណ៍ខាងលើនៅត្រឹមត្រីមាសទី ១ ឆ្នាំ ២០១៧ នេះការវិនិយោគក្នុងវិស័យសំណង់មានការថយចុះ ប៉ុន្តែចំពោះទីផ្សារគឹនៅតែដំណើរការល្អប្រសើរ។ គួរបណ្ជាក់ផងដែរថា គម្រោងសាងសង់នៅកម្ពុជាត្រឹមត្រីមាស ទី១ សរុបមានចំនួន…

កំណើននៃការសាងសង់បានជំរុញឲ្យទីក្រុង Hai Phong នៅវៀតណាម ក្លាយជាតំបន់គោលដៅវិនិយោគ

គិតត្រឹមថ្ងៃទី ៣០ ខែមិថុនា ខេត្ត Hai Phong បានកត់ត្រាគម្រោងថ្មីចំនួន ២៤ គម្រោងនឹង ២០ គម្រោងផ្សេងទៀត បានចុះបញ្ជីបន្ថែមដើមទុន សរុបចំនួន ៦១៧ លានដុល្លារអាមេរិក​ដែលក្នុងនោះទុនវិនិយោគផ្ទាល់ពីបរទេសមានចំនួន ៥៨៥ លានដុល្លារអាមេរិក។ នេះបើយោងតាមគេហទំព័រ ទីភ្នាក់ងារព័ត៌មានកម្ពុជា។ លោក…

តាមទស្សនៈអ្នកជំនាញ៖ ស្ថានភាពទីផ្សារខុនដូនាពេលបច្ចុប្បន្ន ?

ដោយមើលឃើញពីការកកើតឡើងនៃវិស័យអចលនទ្រព្យកាន់តែច្រើនឡើង ពិសេសគឺវិស័យខុនដូដែលទើបនឹងស្ទុះឡើងនៅរយៈពេលប៉ុន្មានឆ្នាំ ចុងក្រោយនេះបានក្លាយទៅប្រធាទបទមួយនៅក្នុងការលើកឡើងអំពីទីផ្សារខុនដូនាពេលបច្ចុប្បន្ន។ បើតាមរយៈបទសំភាសន៍ជាមួយលោក ផុន ដាណែត អគ្គនាយកក្រុមហ៊ុន 5-bright Siblings Co.,Ltd និងជាស្ថាបនិកគម្រោង ខុនដូ The Diamond Home បានមានប្រសាសន៍ថា​ “ ទីផ្សារខុនដូនាពេលបច្ចុប្បន្នហាក់មានការថមថម បើធៀបទៅនឹងឆ្នាំ ២០១៦…

នីតិវិធីនៃការដោះស្រាយបណ្តឹងតវ៉ាសម្រាប់ម្ចាស់អចលនទ្រព្យ

ជារៀលរាល់ឆ្នាំ ចាប់ពីថ្ងៃទី ០១ ខែតុលា រដ្ឋបាលសារពើពន្ធមានសិទ្ធិត្រួតពិនិត្យលើមូលដ្ឋានគិតពន្ធ និងការបង់ពន្ធរបស់អ្នកជាប់ពន្ធ។ ចំពោះការត្រូតពិនិត្យនេះគឺផ្តោតសំខាន់លើអ្នកជាប់ពន្ធដែលអចលនទ្រព្យមានតម្លៃលើសពី ១០០ លានរៀល។ យោងតាមឯកសាររបស់អគ្គនាយកដ្ឋានពន្ធដារ ប្រសិនបើម្ចាស់អចលនទ្រព្យមិនពេញចិត្ត​ នឹងការសម្រេចផ្សេងៗរបស់រដ្ឋបាលសារពើពន្ធទេ ម្ចាស់អចលនទ្រព្យមានសិទ្ធិដាក់ពាក្យបណ្តឹងតវ៉ាទៅតាមនីតិវិធីដែលត្រូវបានចែងដូចខាងក្រោមនេះ៖ ជាដំបូង ម្ចាស់អចលនទ្រព្យត្រូវដោះស្រាយបញ្ហាជាមួយមន្ត្រីពន្ធដារដែលទទួលបន្ទុកកិច្ចការនោះ។ ប្រសិនបើម្ចាស់អចលនទ្រព្យនៅតែមិនពេញចិត្តចំពោះការដោះស្រាយនេះ ឬយល់ថាពិបាកលើកយកបញ្ហាមកពិភាក្សាជាមួយ មន្ត្រីទទួលបន្ទុក សូមដាក់ពាក្យបណ្តឹងតវ៉ាជូនមកប្រធានសាខាពន្ធដារខេត្ត/ខណ្ឌ ដែលអចលនទ្រព្យនោះស្ថិតនៅ។…

សួនសត្វធំជាងគេនៅកម្ពុជា គ្រោងផុសឡើងនៅតំបន់ជ្រោយចង្វារ

សួនសត្វ ភ្នំពេញសាហ្វារីវើលត្រូវអភិវឌ្ឍដោយក្រុមហ៊ុន L.Y.P Group របស់អ្នកឧកញ៉ា លី យ៉ុងផាត់ ដែលនឹងមានទីតាំងឋិតនៅតំបន់អភិវឌ្ឍជ្រោយចង្វារ។ នេះបើយោងតាមគេហទំព័រ L.Y.P Group។ គម្រោងនេះគ្រោងបោះទុនវិនិយោគទឹកប្រាក់ប្រមាណជា ១០លានដុល្លារអាមេរិកដែលឋិតនៅសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ ក្បែរគម្រោងអភិវឌ្ឍមួយចំនួនដូចជា គម្រោងក្រុមហ៊ុន អ័រគីដេវីឡា ដឹប៊ូតានិចស៊ីធី តាមបណ្តោយផ្លូវជាតិលេខ ៦…

ដៃគូប្រកួតប្រជែងផ្សារទំនើបអន្តរជាតិ AEON Mall ត្រៀមបង្ហាញខ្លួននៅចុងឆ្នាំ ២០១៧ នេះហើយ

Phnom Penh Mega Mall ជាអគារពាណិជ្ជកម្មដ៏ធំមួយដែលមានទីតាំងនៅតាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី ដោយបានបង្កើតឡើងនូវផ្សារទំនើបលំដាប់អន្តរជាតិដ៏ធំមួយគឺ Parkson Mall ដែលត្រូវបានវិនិយោគដោយក្រុមហ៊ុន Hassan Cambodia Development និងក្រុមហ៊ុន CBRE។ លោក រ៉ូហ្វី សូស្មាន អ្នកគ្រប់គ្រងទូទៅក្រុមហ៊ុន Hassan Cambodia​​…

ប្រាសាទអង្គរវត្តជាប់ជាសំណង់ដ៍អស្ចារ្យបំផុតលើពិភពលោកសម្រាប់ឆ្នាំ ២០១៧

ដោយមានការបោះឆ្នោតពីសំណាក់បណ្តាភ្ញៀវទេសចររាប់លាននាក់នៅជុំវិញពិភពលោក តាមគេហទំព័ររបស់ក្រុមហ៊ុនប្រឹក្សាយោបល់ អំពីការធ្វើដំណើរ (TripAdvisor Co.Inc) ប្រាសាទអង្គរវត្តរបស់កម្ពុជា បានជាប់ចំណាត់ថ្នាក់លេខ ១ ជាសំណង់ប្រវត្តិសាស្ត្រដ៏អស្ចារ្យបំផុតលើពិភពលោក សម្រាប់ឆ្នាំ ២០១៧ ។ នេះបើយោងតាមសេចក្តីប្រកាសរបស់ក្រសួងទេសចរណ៍នៅថ្ងៃទី ២៩ ខែមិថុនា ម្សិលមិញនេះ។ ​ជាលើកទី​ ៤ ហើយដែលប្រាសាទអង្គវត្តត្រូវបានភ្ញៀវទេសចរណ៍បោះឆ្នោតគាំទ្រ និងទទួលបានចំណាត់ថ្នាក់លេខ…

ច្បាប់ និងបទប្បញ្ញត្តិត្រូវបានកំពុងកែសម្រួលដើម្បីឆ្លើយតប និងស្ថានភាពទីផ្សារអចលនវត្ថុ

វិស័យអចលនទ្រព្យជាអនុវិស័យមួយនៃវិស័យហិរញ្ញវត្ថុមិនមែនធនាគារ ដែលត្រូវបានគេដាក់បញ្ចូលនៅក្នុងកម្មវិធីនយោបាយរបស់រដ្ឋាភិបាលគឺ “យុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី ៣” និង “យុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុឆ្នាំ ២០១៦- ២០២៥”។ នៅក្នុងសេចក្តីថ្លែងសុន្ទរកថារបស់លោកជំទាវ ងួន សុខា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុក្នុងកម្មវិធីបើក “សន្និបាត និងពិព័រណ៍អចលនវត្ថុកម្ពូជា ឆ្នាំ ២០១៧” បានឲ្យដឹងថា បទប្បញ្ញត្តិដែលមានស្រាប់មួយចំនួនត្រូវបានកំពុងកែសម្រួលឡើងវិញ…

១០ ឆ្នាំខាងមុខវិស័យអចលនទ្រព្យនៅកម្ពុជា នឹងទៅជាយ៉ាងណា?

ទីផ្សារអចលនវត្ថុកម្ពុជានៅតែបន្តមានសន្ទុះកើនឡើង ជាពិសេសគឺកំណើននៅក្នុងទីផ្សារលំនៅឋានប្រភេទបុរី និងអគារសហកម្មសិទ្ធិ ដែល កំណើននៅក្នុងវិស័យនេះ​ បានរួមចំណែកយ៉ាងសកម្មនៅក្នុងការជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា។ យ៉ាងណាមិញបើតាមការប្រមើមើលអំពីវិស័យអចលនទ្រព្យនៅក្នុងអំឡុងពេល ១០ ឆ្នាំខាងមុខតាមរយៈកិច្ចពិភាក្សារវាងអ្នកជំនាញអចលនទ្រព្យ ក្នុងកម្មវិធី “សន្និបាត និងពិព័រណ៍អចលនទ្រព្យនៅកម្ពុជាក្នុងឆ្នាំ ២០១៧” ក្រោមប្រធានបទ “លំនៅដ្ឋាន ខុនដូ និងតំបន់សេដ្ឋកិច្ចពិសេស” ដោយមានការចូលរួមអំពីសំណាក់វាគ្មិន និងជាអគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ ៣…