ករណីរថយន្តស៊េរីទំនើបម៉ាក អូឌី បើកបុកទ្រូងផ្លូវ បណ្ដាលឲ្យរងការខូចខាត

ភ្នំពេញៈ (ព័ត៌មានបឋម) នាវេលាម៉ោង ១២ថ្ងៃត្រង់ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២២ មានករណីរថយន្តស៊េរីទំនើបម៉ាក អូឌី មួយគ្រឿង ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2AJ-1195 បើកបុកទ្រូងផ្លូវ បណ្ដាលឲ្យរងការខូចខាត ស្ថិតតាមបណ្ដោយផ្លូវ៥៩៨ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

Update៖ ភ្លើងប្រច័ណ្ឌបណ្តាលឲ្យប្តីចាក់ប្រពន្ធជាច្រើនកាំបិតស្លាប់ភ្លាមៗ រួចចាក់ខ្លួនបណ្តាលឲ្យស្លាប់តាមក្រោយ បន្សល់កូន ២នាក់ឲ្យកំព្រា

ភ្នំពេញ: សង្ស័យតែភ្លើងប្រច័ណ្ឌទើប បណ្ដាលឲ្យបុរសជាប្ដីតាមចាក់សម្លាប់ប្រពន្ធជាច្រើនកាំបិត ស្លាប់ភ្លាមរួចចាក់ខ្លួនឯង រងរបួសធ្ងន់និងស្លាប់ពេលបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យ។ ហេតុការណ៍ខាងលើ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៥និង០០នាទីល្ងាចថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២២ ទីតាំងកន្លែងកើតហេតុ ស្ថិតតាមបណ្ដោយផ្លូវបេតុងភូមិត្រពាំងទា សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ សពប្រពន្ធមានឈ្មោះ ថេង សុភាង អាយុ ៣៦ឆ្នាំ…

ស្លាប់ ២នាក់ ករណីរថយន្តបុកជាមួយម៉ូតូ នៅស្រុកភ្នំស្រួច

កំពង់ស្ពឺៈ យោងតាមផេកស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺបានឲ្យដឹងថា ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង ១០​និង​៣​០​នាទីយប់ នៅលើផ្លូវលេខជាតិលេខ៤ ចន្លោះគីឡូ​ម៉ែ​ត្រលេខ​៦៣-៦៤ ត្រង់ចំណុចភូមិក្រាំងល្ហុង ឃុំម​ហាសាំង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ មានគ្រោះថ្នាក់ច​រាចរណ៍បង្កឡើងដោយរថយន្ត ១គ្រឿង ម៉ាក​ HY​U​NDAY ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ…

ករណីរថយន្តដឹកទំនិញផ្ទុះកង់ បណ្ដាលឲ្យក្រឡាប់ផ្ងារជើងកិនម៉ូតូរ៉ឺម៉កចតលើចិញ្ចើមផ្លូវ រងការខូចខាត

ភ្នំពេញៈ (ព័ត៌មានបឋម) នាព្រឹកថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២២ មានករណីផ្ទុះកង់ បណ្ដាលឲ្យរថយន្តដឹកទំនិញធន់ធំមួយគ្រឿង ក្រឡាប់ផ្ងារជើងកិនម៉ូតូរ៉ឺម៉កចតលើចិញ្ចើមផ្លូវ បណ្ដាលឲ្យរងការខូចខាត ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ១ ភូមិធំ ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។ ករណីនេះ ប្រជាពលរដ្ឋសំណូមពរដល់មន្ត្រីជំនាញ ដែលទទួលបន្ទុកផ្នែកថ្លឹងជញ្ជីង សូមមេត្តាជួយមើលរឿងរថយន្តដឹកលើសចំណុះផង!!!

ករណីរថយន្តស្ដារិចមួយគ្រឿង បើកបុកទ្រូងផ្លូវ បណ្ដាលឲ្យរងការខូចខាត

ភ្នំពេញៈ (ព័ត៌មានបឋម) នាវេលាម៉ោង ៤និង៣០យប់ជិតភ្លឺឈានចូលថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២២ ករណីរថយន្តស្ដារិចមួយគ្រឿង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AW-2543 បុកទ្រូងផ្លូវ បណ្តាលឲ្យរងការខូចខាត តាមបណ្តោយផ្លូវព្រះមុនីវង្ស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ ក្រោយពីកើតហេតុសមត្ថកិច្ច ចុះដល់ទីតាំងវាស់វែងយកវត្ថុតាង ទៅរក្សាទុកដើម្បីរង់ចាំដោះស្រាយតាមនីតិវិធី៕

អាសូរណាស់! ប្ដីប្រពន្ធ ២នាក់ បើករ៉ឺម៉កដឹកត្រីពីស្រុកស្អាងយកទៅលក់ផ្សារតាខ្មៅ ត្រូវរថយន្តបុកបណ្តាលឲ្យប្តីស្លាប់ និងប្រពន្ធរងរបួសបាក់ដៃ បន្សល់ទុកកូន ៨នាក់

ភ្នំពេញៈ (ព័ត៌មានបឋម) នាវេលាម៉ោង ២និង៣០នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២២ មានករណីរថយន្តព្រូសបុកម៉ូតូរ៉ឺម៉កដឹកត្រីពីស្រុកស្អាងយកទៅលក់ផ្សារតាខ្មៅ បណ្តាលឲ្យប្តីស្លាប់និងប្រពន្ធរងរបួសបាក់ដៃ បន្សល់ទុកកូន ៨នាក់ តាមបណ្តោយផ្លូវលេខ២១ សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្ដាល។ ក្រោយពីកើតហេតុសមត្ថកិច្ច ចុះដល់ទីតាំងវាស់វែងយកវត្ថុតាង ទៅរក្សាទុកដើម្បីរង់ចាំដោះស្រាយតាមនីតិវិធី ចំពោះសាកសព ប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី។…

មុខសញ្ញាលួចយកទ្រព្យសម្បត្តិ ២នាក់ ត្រូវនគរបាលស្រាវជ្រាវឃាត់ខ្លួន​ ចាត់ការតាមច្បាប់

បាត់ដំបងៈ យោងតាមផេកស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងបានឲ្យដឹងថា នៅថ្ងៃ​ សៅរ៍​១កើត​ខែ​កត្តិក​ឆ្នាំ​ខាលចត្វាស័ក​ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី​៥​ខែ វិច្ឆិកា​ ឆ្នាំ​២០២​២​ វេលាម៉ោង​ ៨​និង​៣០នាទីអនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ​សា​ត​ គឹមសាន​ ស្នងការនៃស្នងការដ្ឋាន​នគរបាលខេត្តបាត់ដំបង​ និង​យោ​បល់​លោកវរសេនីយ៍ឯក​ លឹម​ ពុទ្ធីឡា​ ស្នងការរងផែនការងារនគរ​បាល​ព្រហ្មទ័ណ្ឌ​ លោ​ក​វរ​សេនីយ៍​ទោ​ ប៉ាង​ ផង់ អធិការនគរបាលស្រុកថ្មគោលស្តីទី​ បានចាត់តាំឱ្យលោកវរសេនីយ៍ទោ​…

ដំណឹងស្វែងរកម្ចាស់ម៉ូតូ ពាក់ព័ន្ធករណីចោរកម្ម ហើយបានយកមកទុក នៅចំណុចកន្លែងផ្ញើម៉ូតូ ២៤ម៉ោង/២៤ម៉ោង មុខផ្សារដីថ្មី

ភ្នំពេញៈ យោងតាមផេក Phnom Penh Gendarmerie បានឲ្យដឹងថា អាវុធហត្ថរាជធានីភ្នំពេញ សូមធ្វើការប្រកាសស្វែងរកម្ចាស់ម៉ូតូចំនួន ០៣គ្រឿង ដែលមានភិនភាគដូចខាងក្រោម៖ -ម៉ូតូទី១ ម៉ាក Dream 125 ពណ៌ខ្មៅ ស្លាកលេខ ព្រៃវែង 1T-7338 ។ -ម៉ូតូទី២…

សាហាវណាស់! ករណីឃាតកម្មប្ដីចាក់ប្រពន្ធសម្លាប់ស្លាប់ភ្លាមៗ រួចចាក់ខ្លួនឯងសម្លាប់តាមក្រោយបណ្ដាលឲ្យរងរបួស

ភ្នំពេញៈ (ព័ត៌មានបឋម) នាវេលាម៉ោង ៥និង២០នាទីល្ងាចថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២២ មានករណីឃាតកម្មប្ដីចាក់ប្រពន្ធសម្លាប់ ស្របពេលមេឃកំពុងតែធ្លាក់ភ្លៀងខ្លាំង សាកសពនៅហាងវាល រួចបុរសជាប្ដីចាក់ខ្លួនឯងតាមក្រោយបណ្ដាលឲ្យរងរបួស ត្រូវបានសមត្ថកិច្ចជំនាញ ចុះអន្តរាគមន៍ភ្លាមៗ បញ្ជូនទៅសង្គ្រោះ នៅមន្ទីរពេទ្យ ហេតុការណ៍នេះ ស្ថិតតាមបណ្ដោយផ្លូវបេតុង ភូមិត្រពាំងទា សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។…

សមត្ថកិច្ចឃាត់ខ្លួនយុវជនម្នាក់ ករណីហិង្សា និងផ្ដើមគំនិតហិង្សាដោយចេតនា ធាក់ម៉ូតូបុរសម្នាក់បណ្តាលឲ្យដួល

ភ្នំពេញៈ យោងតាមផេកនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃបានឲ្យដឹងថា ករណី​ ហិង្សាដោយចេតនាមាន​ស្ថានទម្ងន់ទោស​ និងផ្តើមគំនិតក្នុងអពើ​ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស​ លើជនរងគ្រោះ​ ភេទប្រុស​ អាយុ ២៩ឆ្នាំ​ ជនជាតិខ្មែរ​ កាលពីថ្ងៃទី​០២​ ខែ​វិច្ឆិកា​ ឆ្នាំ២០២២​ វេលាម៉ោង១៦:២០នាទី​ នៅត្រង់ចំណុច​បណ្តោយផ្លូវ​ជាតិ​លេខ​៣​ ជិតស្ពានអាកាសចោមចៅ​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ រាជធានី​ភ្នំពេញ​…