នគរបាល​បង្ក្រាប​ឃាត់ខ្លួន​ជន​ដៃដល់​ម្នាក់​ ផឹកស្រា​ស្រវឹងប្រើ​ពូថៅ​កាប់​បំផ្លាញ​ទៅ​លើ​រថយន្ត​ ១​គ្រឿង​ បណ្តាល​ឲ្យ​ខូចខាត

បាត់ដំបងៈ​ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា នៅ​ថ្ងៃ​ទី​០៣​ ខែវិច្ឆិកា​ ឆ្នាំ​២០២២​ វេលា​ម៉ោង​ ២០​និង​១០​នាទី​ នៅ​ចំណុច​ក្រុម​១៤​ ស្ថិត​ភូមិ​កំពង់​ឆ្លង​ ឃុំ​វត្ត​តា​មិ​ម​ ស្រុក​សង្កែ​ ខេត្តបាត់ដំបង​ មាន​ករណី​ហិង្សា​ធ្វើ​ឱ្យ​ខូចខាត​ដោយ​ចេតនា​ចំនួន​០១​ករណី​ ទៅ​លើ​រថយន្ត​របស់​ឈ្មោះ​ ញ៉ិល​ វាសនា​ ភេទ​ប្រុស​ អាយុ​ ២៨​ឆ្នាំ​ មាន​ទីលំនៅ​ក្រុម​១០​…

យុវជនម្នាក់ត្រូវអាណាព្យាបាលដាក់ពាក្យបណ្តឹងមកសមត្ថកិច្ចឃាត់ខ្លួន ករណីរួមភេទជាមួយក្មេងស្រីអាយុ ១២ឆ្នាំម្នាក់

បាត់ដំបងៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា នៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង ១៥និង៣០នាទី កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកបវេល សហការជាមួយកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលព្រៃខ្ពស់ បានទទួលពាក្យបណ្ដឹងពីអាណាព្យាបាលជនរងគ្រោះ មានករណីរួមភេទជាមួយអនីតិជនអាយុក្រោម ១៥ឆ្នាំ ជាកូនស្រីរបស់ពួកគាត់ នៅចំណុចគុម្ពចេក ក្រោយផ្ទះតាហួ នៅភូមិក្បាលអាង ឃុំព្រៃខ្ពស់ ស្រុកបវេល ខេត្តបាត់ដំបង។ ករណីនេះ…

ករណីបុរសជាជនជាតិចិន សង្ស័យស្រវឹងស្រា បានបើករថយន្តបុករះចូលផ្ទះលក់ចាប់ហួយ ៤ខ្នង រងការខូចខាតយ៉ាងដំណំ

ភ្នំពេញៈ កាលពីវេលាម៉ោង ១០យប់ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២២ មានករណីបុរសជាជនជាតិចិនម្នាក់ បានបើករថយន្តម៉ាក Nissan Navara មួយគ្រឿងក្នុងល្បឿនលឿនទាំងស្ថានភាពស្រវឹងស្រជោកជាំ ជ្រុលចង្កូតទៅបុករះចូលផ្ទះលក់ចាប់ហួយអស់ ៤ផ្ទះ ម៉ូតូមួយគ្រឿង និងរថយន្តមួយគ្រឿងទៀត រួមទាំងសម្ភារៈមួយចំនួនដែលរងការខូចខាត។ ហេតុការណ៍ខាងលើនេះ ស្ថិតនៅតាមបណ្តោយផ្លូវបេតុង ចំណុចខាងក្រោយបុរីអូគីដេ ក្នុងសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ…

បុរសម្នាក់ត្រូវរថយន្តកិនស្លាប់ៗ យ៉ាងអាណោចអាធ័ម នៅកណ្ដាលផ្លូវ

ភ្នំពេញៈ នាវេលាម៉ោង ៣និង១០នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២២ មានករណីបុរសម្នាក់ ត្រូវរថយន្តមិនចាំម៉ាកកិនបែកក្បាលធ្លាយខួរស្លាប់យ៉ាងអាណោចអាធ័ម ស្ថិតតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី សង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ដំណើររឿង៖ មុនពេលកើតហេតុគេបានឃើញបុរសរងគ្រោះ ដើរតែម្នាក់ឯងតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ដោយសភាពរបស់ជនរងគ្រោះបានចេញកាយវិការប្លែកៗហាក់ដូចជា មនុស្សដែលមានសតិមិនប្រក្រតី លុះដល់វេលាកើតហេតុបុរសរងគ្រោះ ក៏បានដើរទៅចំណុចកើតហេតុរួចដេកននៀលនៅចំកណ្ដាលផ្លូវ ស្របពេលនោះដែលស្រាប់តែមានរថយន្តកូរ៉េមួយគ្រឿង មិនចាំម៉ាកបានបើកធ្វើដំណើរតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី…

កុងតឺន័របុកបន្តកន្ទុយគ្នា៣តង់សំណាងមិនមានមនុស្សរងរបួស

ភ្នំពេញ: ករណីគ្រោះថ្នាក់ចរាចរណ៍មួយដែលរថយន្តកុងតឺន័របុករុញផ្អឹបបណ្តាលឲ្យរងការខូចខាតចំនួនរថយន្ត ៣ គ្រឿងសំណាងមិនមានអ្នករងរបួស។ ហេតុការណ៍ខាងលើបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០ និង ១០ នាទីព្រឹកថ្ងៃទី ០៥ ខែវិច្ឆិកា ឆ្នាំ២០២២ ទីតាំងកន្លែងកើតហេតុស្ថិតនៅតាមបណ្ដោយផ្លូវបេតុង ភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មាននៅទីតាំងកន្លែងការហេតុបានឲ្យដឹងថាដំបូងគេបានឃើញរថយន្តLexus មួយគ្រឿងមិនចាំស្លាកលេខធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូងមកដល់ចំណុចកើតហេតុក៏មានរថយន្តម៉ាកព្រូសមួយគ្រឿងធ្វើដំណើរស្របទិសពីក្រោយ ពាក់ស្លាកលេខ ភ្នំពេញ…

បុរស ៤នាក់សង្ស័យស្រវឹងស្រា បើករថយន្តបុកខឿនសួនច្បារ បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណ

ភ្នំពេញៈ នាវេលាម៉ោង ២និង៤០នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ដោយបុរស ៤នាក់ សង្ស័យស្រវឹងស្រា បើករថយន្តបុកខឿនសួនច្បារខាងក្រោមស្ពានអាកាស៧មករា តាមបណ្ដោយផ្លូវកម្ពុជាក្រោមកែងផ្លូវសហព័ន្ធរុស្ស៊ី សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញបុរសបួននាក់ស្រវឹង បើកបររថយន្តមួយគ្រឿងម៉ាក កាំមារីហាយប្រ៊ីត ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ…

រថយន្តស៊េរទំនើបមួយគ្រឿង បើកបុករង្វង់មូលគួរស្រូវ បណ្តាលឲ្យរងការខូចខាត

ភ្នំពេញៈ (ព័ត៌មានបឋម) នាវេលាម៉ោង ១២និង៣០នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី៥ ខែវិច្ឆកា ឆ្នាំ២០២២ មានករណីរថយន្តស៊េរទំនើបមួយគ្រឿង បើកបុករង្វង់មូលគួរស្រូវ បណ្តាលឲ្យរងការខូចខាត សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ រថយន្ត PORSCHE ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AT-7787។ ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញ…

ជនសង្ស័យ ២នាក់ ធ្វើសកម្មឆក់មិនបានសម្រេច ត្រូវសមត្ថកិច្ចឃាត់ខ្លួន

កណ្ដាលៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា នៅថ្ងៃពុធ ៩កើត ខែកក្តិក ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃនៅទី០២ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង ១០និង៣០នាទី ចំណុចផ្លូវជាតិលេខ៤ ភូមិព្រៃរការ ឃុំឆក់ឈើនាង ស្រុកអង្គស្នួល ខេត្តកណ្តាល ។…

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ ២នាក់ ពាក់ព័ន្ធករណីអំពើប៉ុនប៉ងឃាតកម្ម

ភ្នំពេញៈ យោងតាមផេកអធិការនគរបាលខណ្ឌមានជ័យ-លោកវរសេនីយ៍ទោ អ៊ុក បូនីនបានឲ្យដឹងថា អធិការដ្ឋាននគរបាលខណ្ឌមានជ័យ ឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ ពាក់ព័ន្ធករណីអំពើប៉ុនប៉ងឃាតកម្ម (យកដុំថ្ម និងឈើជ្រុងវាយគ្នាបណ្តាលឲ្យរបួសធ្ងន់ធ្ងរ)។ -នៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង ០៩ម៉០០នាទី កម្លាំងប៉ុស្ដិ៍នគរបាលស្ទឹងមានជ័យទី៣ បានធ្វើការ​ឃាត់ខ្លួនជនសង្ស័យ​ ០២នាក់ឈ្មោះ ខុំ ខាន…

ករណីឆ្លងចរន្តអគ្គិសនី បណ្តាលឲ្យឆេះក្លឹបកំសាន្ត អិលអូអិលមួយកន្លែង នៅខេត្តបាត់ដំបង

បាត់ដំបងៈ យោងតាមផេកនាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា ថ្ងៃសុក្រ ១១កើត ខែ កត្តិក ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២២ នៅវេលាម៉ោង ១៦:៣០ នាទីរសៀល ដែលស្ថិតនៅចំណុចក្រុមទី៣៨ ភូមិ ២០ឧសភា…