អគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋសរុបទឹកប្រាក់ប្រហែល៣៤៥០០ដុល្លារនៅស្រុកពួក

សៀមរាបៈ យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា នៅព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២២ មានករណីឆាបឆេះផ្ទះរបស់ប្រជាពលរដ្ឋចំនួន០១ខ្នងនៅភូមិត្រពាំងស្វាយ ឃុំរើល ស្រុកពួក ខេត្តសៀមរាប។ លោកវរសេនីយ៍ឯកឌុត ខុន ស្នងការរងទទួលការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះបានបញ្ជាក់ថាករណីអគ្គិភ័យនេះបណ្តាលមកពីម្ចាស់ផ្ទះអុជភ្លើងធូបនិងទៀនចោលនៅកន្លែងអាសន:ខាងលើផ្ទះហើយម្ចាស់នៅក្រោមផ្ទះ។ ម្ចាស់ផ្ទះឈ្មោះយ៉ាន់ មុំ ភេទស្រី អាយុ៥៦ឆ្នាំ ក្នុងភូមិត្រពាំងស្វាយ ឃុំរើល ស្រុកពួក ខេត្តសៀមរាប…

កម្លាំងជំនាញឃាត់មុខសញ្ញាម្នាក់រកឃើញម្សៅក្រាមសថ្លាសង្ស័យជាសារធាតុញៀន ១៧ថង់

រតនគិរីៈ យោងតាមផេករបស់នគរបាលប្រឆាំងគ្រឿងញៀន ខេត្តរតនគិរី បានឲ្យដឹងថា នៅនៅថ្ងៃទី ២៣ ខែកុម្ភះ ឆ្នាំ២០២២ វេលាម៉ោង ១៦និង ៣០ នាទី កម្លាំងអធិការដ្ឋាននគរបាលស្រុកកូនមុំ បាមចុះល្បាតប្រទះឃើញមុខសញ្ញាក៏ឃាត់សួនាំនិងធ្វើការឆែកឆេររកឃើញម្សៅក្រាមសថ្លាសង្ស័យជាសារធាតុញៀនចំនួន ១៧ថង់ ។ ជនសង្ស័យមានឈ្មោះដូចខាងក្រោម÷ ១.ឈ្មោះ ជា ស្រីឡែន…

សមត្ថកិច្ចចឃាត់ជនសង្ស័យ១នាក់ជំនាញខាងលួចម៉ាស៊ីនត្រជាក់យ៉ាងសកម្មនិងអ្នកទទួលទិញផលចោរកម្ម៣នាក់

បន្ទាយមានជ័យៈ យោងតាមផេករបស់ការិយាល័យផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា ក្រោយពីទទួលបានបណ្តឹងពីជនរងគ្រោះឈ្មោះ ពៅ រដ្ឋា ភេទប្រុស អាយុ៣០ឆ្នាំ ស្នាក់នៅភូមិ គីឡូលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មានចោរលួចកន្ទុយម៉ាស៊ីនត្រជាក់ ក្នុងបូរីសុខស្រេង២អស់ចំនួន២២គ្រឿង ។ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានដាក់បទបញ្ជាឲ្យលោកវរសេនីយ៍ឯក…

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ៣នាក់ករណីលួចមានស្ថានទម្ងន់ទោស

ភ្នំពេញៈ យោងតាមផរករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា ជនសង្ស័យចំនួន៣នាក់ត្រូវបានកម្លាំងនគរបាលាខណ្ឌដង្កោស្រាវជ្រាវបង្ក្រាបឃាត់ខ្លួនពាក់ព័ន្ធករណីលួចមានស្ថានទម្ងន់ទោស(ដោយការប្រើអំពើហិង្សាប្រើដុំថ្មវ៉ៃយកម៉ូតូ)ប្រព្រឹត្តកាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២២ វេលាម៉ោង១១និ០០នាទី ត្រង់ចំណុចផ្លូវលំស្ថិតនៅភូមិរកាកុះ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ជនរងគ្រោះឈ្មោះថុល វណ្ណា ភេទប្រុស អាយុ៣២ឆ្នាំជ នជាតិខ្មែរមុខរបរជាងដែកទីលំនៅភូមិរការកុះសង្កាត់ព្រៃសខណ្ឌដង្កោរាជធានីភ្នំពេញ។ ជនសង្ស័យ០៣នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនជាបន្តបន្ទាប់នៅថ្ងៃទី២៣-២៤ខែកុម្ភៈឆ្នាំ២០២២រួមាន៖១-ឈ្មោះហេងសេងហៃភេទប្រុសអាយុ៣២ឆ្នាំជនជាតិខ្មែរមុខរបរមិនពិតប្រាកដទីលំនៅភូមិទួលសំបូរសង្កាត់ព្រៃវែងខណ្ឌដង្កោរាជធានីភ្នំពេញ។២-ឈ្មោះរុនរាភេទប្រុសអាយុ២៣ឆ្នាំជនជាតិខ្មែរមុខរបរមិនពិតប្រាកដស្នាក់នៅផ្ទះជួលភូមិត្នោតជ្រុំ៥សង្កាត់បឹងទំពុនទី២ខណ្ឌមានជ័យរាជធានីភ្នំពេញ។៣-ឈ្មោះភាពសុខហេងភេទប្រុសអាយុ១៨ឆ្នាំជនជាតិខ្មែរមុខរបរមិនពិតប្រាកដស្នាក់នៅផ្ទះជួលភូមិត្នោតជ្រុំ៥សង្កាត់បឹងទំពុនទី២ខណ្ឌមានជ័យរាជធានីភ្នំពេញ។ វត្ថុតាងចាប់យក៖ម៉ូតូម៉ាកហុងដាសេ១២៥ពណ៌ខ្មៅស៊េរីឆ្នាំ២០១៧ពាក់ស្លាកលេខភ្នំពេញ1GM-6794មានលេខតួនិងលេខម៉ាស៊ីន9826433ចំនួន០១គ្រឿង,កាំបិតកែច្នៃចំនួន០១,កាំបិតប៉័ងតោចំនួន០១,ទូរស័ព្ទដៃម៉ាកOPPOពណ៌ទឹកមាសចំនួន០១គ្រឿង។ នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យទាំង០៣នាក់បានឆ្លើយសារភាពថាពួកគេពិតជាបានធ្វើសកម្មភាពប្រើដុំថ្មវ៉ៃយកម៉ូតូរបស់ជនរងគ្រោះប្រាកដមែនទើបជនរងគ្រោះក៏បានដាក់ពាក្យបណ្តឹងចំឈ្មោះជនសង្ស័យដើម្បីឱ្យសមត្ថកិច្ចចាត់ការតាមផ្លូវច្បាប់តែម្តង៕  

សមត្ថកិច្ចម្នាក់បើករថយន្តម៉ាកLexusបុកជាមួយម៉ូតូបណ្តាលឲ្យមានមនុស្សរងរបួសធ្ងន់

ភ្នំពេញៈ (ព័ត៌មានបឋម) ករណីគ្រោះថ្នាក់ចរាចរណ៍មួយដែលបុរសម្នាក់សង្ស័យជាសមត្ថកិច្ចផងជិះរថយន្តម៉ាកLexusបានបុកជាមួយម៉ូតូបណ្តាលឲ្យមានមនុស្សរងរបួសធ្ងន់ ហេតុការខាងលើបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៥និង០០នាទីល្ងាចថ្ងៃទី២៣ ខែ​កុម្ភះ ឆ្នាំ២០២២ ទីតាំងស្ថិតតាមបណ្តោយផ្លូវបេតុង ក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ៕  

សមត្ថកិច្ចុះបង្រ្កាបល្បែងភ្នាល់ជល់មាន់នៅស្រុកសង្កែឃាត់ខ្លួនមនុស្ស៧នាក់

បាត់ដំបងៈ នៅថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ២០២២ វេលាម៉ោង២និង ៤០ នាទី នៅ ចំណុច ចំការ ក្រូច ឆ្មា ស្ថិតក្នុងភូមិ សំរោងកោង ឃុំ អូរដំបង ១ ស្រុកសង្កែ ខេត្ត…

រថយន្តបុកចូលផ្ទះប្រជាពលរដ្ឋបណ្តាលឲ្យរងការខូចខាត

ភ្នំពេញៈ (ព័ត៌មានបឋម) កាលពីវេលាម៉ោង៩និង០០នាទីយប់ ថ្ងៃទី២១ ខែកុម្ភះ ឆ្នាំ២០២២ មានករណីរថយន្តបុកចូលផ្ទះប្រជាពលរដ្ឋបណ្តាលអោយរងការខូចខាត ភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ៕  

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ករណីជិះម៉ូតូកាន់ដាវ និងកាំបិតផ្គាក់

ភ្នំពេញៈ កាលពីថ្ងៃទី ២០ ខែ កុម្ភៈ ឆ្នាំ ២០២២ វេលាម៉ោង៧និង៣០នាទី មានជនសង្ស័យឈ្មោះ មុត មុន្នីជាតិ ភេទ ប្រុស អាយុ ១៨ ឆ្នាំ និងបក្ខពួកចំនួន ០៦ នាក់ទៀតមិនស្គាល់ឈ្មោះបានជិះម៉ូតូចំនួន ០៣…

ដេកអរមួយយប់ ព្រោះគិតថាបេសកកម្មជោគជ័យ ដឹងអីព្រឹកឡើងត្រូវអាវុធហត្ថភ្នំពេញ ចូលចាប់ដល់ក្នុងផ្ទះ!

ភ្នំពេញៈ យោងតាមផរករបស់Phjnom phen Gendarmerie នៅវេលាម៉ោងប្រមាណ ០២និង20នាទីយប់ ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២២ មានយុវជនក្លាហានម្នាក់ បានធ្វើសកម្មភាព ចូលឆក់យកកាបូបលុយភ្ញៀវដែលកំពុងអង្គុយហូបបបរស នៅចំណុចហាង លឹមទ្រី ផ្លូវមុន្នីវង្ស ខណ្ឌបឹងកេងកង បានសម្រេច ហើយគេចខ្លួចទៅដេកក្នុងផ្ទះយ៉ាងរំភើយ អស់ពេញមួយយប់ ស្រាប់តែព្រឹកឡើងមិនទាន់ភ្ញាក់ពីដេកផង…

កម្លាំងជំនាញសហការចុះឆែកឆេរអាវុធជាតិផ្ទុះនៅតាមទីតាំងសំខាន់ៗនៅក្នុងក្រុងព្រះសីហនុ

ព្រះសីហនុៈ យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា​នៅយប់ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២២ ក្រោមការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុបានចាត់ឲ្យលោកវរសេនីយ៍ទោឌិន លីក្រូ ស្នងការរងទទួលផែនការងារគ្រប់គ្រងអាវុធគ្រឿងផ្ទុះនិងអគ្គីភ័យបានដឹងនាំកម្លាំងការិយាកល័យគ្រប់គ្រងអាវុធគ្រឿងផ្ទុះនិងជាតិពុលសហការជាមួយកម្លាំងនគរបាលព្រហ្មទណ្ឌកម្លាំងនគរបាលចរាចរណ៍ផ្លូវគោកកម្លាំងនគរបាលការពារអន្តរាគមន៍និងកម្លាំងអធិការក្រុងព្រះសីហនុបានធ្វើការចុះឆែកឆេរអាវុធជាតិផ្ទុះនៅតាមទីតាំងសំខាន់ៗនៅក្នុងក្រុងព្រះសីហនុ៕