រថយន្តស៊េរីទំនើប បុករនាំងពុះចែកទ្រូងផ្លូវបណ្តាលឲ្យរងការខូចខាត

ភ្នំពេញៈ (ព័ត៌មានបឋម) មានករណីរថយន្តស៊េរីទំនើប បុករនាំងពុះចែកទ្រូងផ្លូវបណ្តាលអោយរងការខូចខាត តាមបណ្តោយផ្លូវព្រះមុនីវង្ស សង្កាត់បឹងព្រលិត ខណ្ឌ៧មករា រាជធានីភ្នំពេញ នាវេលាម៉ោង៦និង៥០នាទីយប់ ថ្ងៃទី២ ខែមិនា ឆ្នាំ២០២២។ ក្រោយកើតហេតុសមត្ថកិច្ចបានចុះវាស់វែងយកទៅរក្សាទុកដើម្បីរងចាំការដោះស្រាយ៕  

ជនសង្ស័យ២នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួនករណីឆក់កាបូបនៅ ស្រុកខ្សាច់កណ្ដាល

កណ្តាលៈ យោងតាមផេករបស់ករិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា ថ្ងៃទី២៧ ខែ កុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង ១០និង៣០នាទីករណីអំពើលួចមានស្ថានទម្ងន់ទោស (ឆក់កាបូប)ចំណុចក្រុមហ៊ុន7NG ភូមិវិហារសួគ៌ជើង ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។ ជនរងគ្រោះឈ្មោះ ជា សុខហៀង ភេទស្រី អាយុ ៤៦ឆ្នាំ ជនជាតិខ្មែរ…

រថយន្តនិងម៉ូតូបុកគ្នាពេញទំហឹងបណ្តាលឲ្យបុរសម្នាក់ស្លាប់ពេលបញ្ជូនទៅសង្គ្រោះ

ក្រចេះៈ យោងតាមផេករបស់ះគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនិងរថយន្តបណ្តាលឲ្យបុរសម្នាក់រងរបួសធ្ងន់ហើយបានស្លាប់នៅពេលបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្តក្រចេះ។ ហេតុការណ៍នេះកើតឡើងនៅចំណុច ភូមិអូរព្រះ ឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ លើផ្លូវកំណាត់ផ្លូវជាតិលេខ៧(ក្រចេះ-ស្ទឹងត្រែង)ចន្លោះគីឡូម៉ែត្រលេខ៤១៤-៤១៥នៅវេលាម៉ោង១៤និង៣០នាទី ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២។ សមត្ថកិច្ចបានឲ្យដឹងថាម៉ូតូម៉ាកហុងដាពណ៌ប្រផេះពាក់ស្លាកលេខកណ្ដាល1C-1924បើកដោយឈ្មោះឈីវ ឡា ភេទប្រុស ជនជាតិខ្មែរមានទីលំនៅបច្ចុប្បន្ន ភូមិអូរព្រះ ឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ។…

ម៉ូតូ២គ្រឿងបុកគ្នាបណ្តាលឲ្យមនុស្ស២នាក់រងរបួសធ្ងន់

ភ្នំពេញៈ (ព័ត៌មានបឋម)ករណីគ្រោះថ្នាក់ចរាចរណ៍មួយដែលម៉ូតូ២គ្រឿងបុកគ្នាបណ្តាលឲ្យមនុស្ស២នាក់រងរបួសធ្ងន់កើតហេតុកាលពីវេលាម៉ោង៩និង២០នាទីយប់ ថ្ងៃទី២៧ ខែកុម្ភះ ឆ្នាំ២០២២ ស្ថិតក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ ក្រោយកើតហេតុសមត្ថកិច្ចចុះធ្វើការវាស់វែងយកទៅរក្សាទុកដើម្បីរងចាំការដោះស្រាយ៕  

ជនសង្ស័យ២នាក់ ត្រូវសមត្ថកិច្ច ឃាត់ខ្លួនបាន ករណីឆក់ទូរស័ព្ទ

ភ្នំពេញៈ នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២២ វេលាម៉ោង៣និង៤០នាទី កំម្លាំងជំនាញព្រហ្មទណ្ឌ សហការជាមួយកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលទួលស្វាយព្រៃទី២ បានធ្វើការ ឃាត់ខ្លួនជនសង្ស័យ ចំនួន០២នាក់ ករណីឆក់ទូរស័ព្ទដៃ នៅចំណុចមុខផ្ទះលេខ១២ ផ្លូវ២០៥ ភូមិ២ ក្រុម៨ សង្កាត់ទួលស្វាយព្រៃ២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។ ចំណែកជនរងគ្រោះឈ្មោះ កែវ…

បុរសម្នាក់សង្ស័យស្រវឹងស្រា បើករថយន្ត ពាក់ស្លាកលេខរដ្ឋ17 2-5776 បុករះរត់គេចជាច្រើនខណ្ឌទើបឃាត់បាន

ភ្នំពេញៈ (ព័ត៌មានបឋម) កាលពីវេលាម៉ោង០៥និង៤០នាទីល្ងាច ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ បុរសម្នាក់សង្ស័យស្រវឹងស្រា បើករថយន្តហ្វតមួយគ្រឿង ពាក់ស្លាកលេខរដ្ឋ17 2-5776 បុករះរថយន្តជាមួយម៉ូតូ បណ្តាលឲ្យរងការខូចខាត បង្កហេតុនៅសង្កាត់ស្រះចក ខណ្ឌដូនពេញ បើករត់គេចមកជាប់ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ក្រោយកើតហេតុសមត្ថកិច្ចចុះធ្វើការវាស់វែងយកទៅរក្សាទុកដើម្បីរងចាំការដោះស្រាយ៕  

រថយន្តដឹកដំឡូងមីបើករេចង្កូតធ្លាក់ផ្លូវបែកកង់បាក់ភ្លៅនៅផ្លូវជាតិលេខ៥៦A

បន្ទាយមានជ័យៈ យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា រថយន្តមួយគ្រឿងម៉ាកហ៊ីណូសណ្តោងរ៉ឺម៉កដឹកដំឡូងមីក្រៀមសង្ស័យអ្នកបើកបរងងុយដេកបានរេចង្កូតធ្លាក់ចូលលូបណ្តាលឲ្យបែកកង់បាក់ភ្លៅនិងសន្ទះរ៉ឺម៉កខាងឆ្វេងផ្នែកខាងក្រោយថ្បង្កឲ្យកកស្ទះចរាចរណ៍រយៈពេលពេញ០១ថ្ងៃ។ ហេតុការណ៍បង្កគ្រោះថ្នាក់ដោយខ្លួនឯងនេះបានកើតឡើងនៅវេលាម៉ោង០៥ព្រឹក ថ្ងៃទី២៥ ខែកុម្ភៈឆ្នាំ២០២២ នៅលើកំណាត់ផ្លូវជាតិលេខ៥៦Aមុខស្ថានីយ៍ប្រេងឥន្ទនៈស្រីគាង ក្នុងភូមិកំពង់ស្វាយ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ នគរបាលបានឲ្យដឹងថារថយន្តដែលបង្កគ្រោះថ្នាក់ដោយខ្លួនឯងម៉ាកហ៊ីណូពណ៌សសណ្តោងរ៉ឺម៉កពណ៌សដឹកដំឡូងមីក្រៀមពាក់ស្លាកលេខព្រះសីហនុ4A.4052បើកដោយឈ្មោះសីហាភេទប្រុសអាយុប្រហែល២៨ឆ្នាំនៅខេត្តកណ្តាល។ក្រោយកើតហេតុបានគេចខ្លួនឡើងជិះរថយន្ត០១គ្រឿងទៀតទៅបាត់ទុកតែព្រូឡានឈ្មោះថឹងតុលាភេទប្រុសអាយុ២៤ឆ្នាំនៅភូមិថ្មីឃុំថ្លាតភូមិថ្មីស្រុកអន្លង់វែងខេត្តឧត្តរមនាជ័យឲ្យនៅចាំរថយន្ត។ នគរបាលបានឲ្យដឹងទៀតថាតាមការឲ្យដឹងពីឈ្មោះថឹងតុលាជាព្រូឡានមុនពេលកើតហេតុរថយន្តបង្កគ្រោះថ្នាក់នេះបានដឹកដំឡូងមីក្រៀមពីស្រុកអន្លង់វែងខេត្តឧត្តរមានជ័យទៅលក់នៅស្រុកសំពៅលូនខេត្តបាត់ដំបង។ នគរបាលបានបញ្ជាក់បន្ថែមថា៖រថយន្តបានធ្វើដំណោះរពីទិសខាងជើងទៅខាងត្បូងពេលមកដល់ចំណុចកើតហេតុសង្ស័យអ្នកបើកបររថយន្តងងុយដេកមួយភាំងធ្វើឲ្យរថយន្តបានរេចង្កូតទៅខាងឆ្វេងដៃបុកបង្គោលព្រំផ្លូវបាក់១ដើមប៉ះបង្គោលដែកអំពូលបំភ្លឺផ្លូវបែកអំពូល១ហើយបានកង់រ៉ឺកម៉កខាងក្រោយធ្លាក់ចូលគម្របលូបាក់អស់០១ផ្ទាំងបណ្តាលឲ្យបែកកង់រថយន្តរ៉ឺកម៉កខាងក្រោយផ្នែកខាងឆ្វេងអស់០២បាក់ភ្លៅនិងសន្ទះមិនអាចទៅមុខរួចហើយក៏មិនបង្កឲ្យមានគ្រោះថ្នាក់ដល់អ្នកដទៃនោះដែរ។ ពាក់ព័ន្ធករណីនេះសមត្ថកិច្ចតម្រូវឲ្យម្ចាស់រថយន្តធ្វើការជួសជុលទ្រព្យសម្បត្តិរដ្ឋដែលខូចខាតឡើងវិញ៕  

ជនសង្ស័យ២នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួនពាក់ព័ន្ធករណីលួចម៉ូតូ

បន្ទាយមានជ័យៈ យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២២ វេលាម៉ោង២៣និង១០នាទី នៅតាមចំណុចផ្លូវជាតិលេខ៥៩ ក្រុមទី០៦ ភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង មាន ករណីលួចមានស្ថានទម្ងន់ទោស(លួចម៉ូតូ)ប្រព្រឹត្តដោយជនសង្ស័យមិនស្គាល់អត្តសញ្ញាណលួចយកម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមសេ125ពណ៌ខ្មៅលេខម៉ាស៊ីន6219183គ្មានស្លាកលេខជារបស់ជនរងគ្រោះឈ្មោះហ៊ី សុភា ភេទប្រុស អាយុ៤៨ឆ្នាំ រស់នៅភូមិស្វាយ ឃុំបឹងរាំង ស្រុកកំរៀង…

របួសធ្ងន់ម្នាក់ករណីរថយន្តលើសទំងន់បើកលើស្ពានបណ្តាលឲ្យបាក់នៅស្រុកជីក្រែង

សៀមរាបៈ យោងតាមផេករបស់ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២២ វេលាម៉ោង ១១ និង ៣០ ត្រង់ចំណុចលើស្ពាន វត្តស្លែង ស្ថិតក្នុងភូមិព្រីង ឃុំជីក្រែងស្រុកជីក្រែង ខេត្តសៀមរាប មានករណីបាក់ស្ពានមួយ ដែលបង្កឡេីងដោយរថយន្តម៉ាក NISSAN DESEL ផលិតឆ្នាំ…

សមត្ថកិ្ចឃាត់ខ្លួនជនសង្ស័យ២នាក់ករណីរក្សាទុកដោយខុសច្បាប់នូវសាធាតុញៀន

បាត់ដំបងៈ យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា​ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោសាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងនិងមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ត្រី កុយ ហៀង ស្នងការរងផែនការងារប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងនិងបញ្ជាផ្ទាល់ពីលោកវរសេនីយ៍ឯកឡុង យោធាវីរៈ អធិការនគរបាលស្រុកឯកភ្នំនៅថ្ងៃថ្ងៃព្រហស្បតិ៍៨រោចខែមាឃឆ្នាំឆ្លូវត្រីស័កព.ស២៥៦៥ត្រូវនឹងទី២៤ខែកុម្ភៈឆ្នាំ២០២២វេលាម៉ោង០៩:០០នាទីនៅចំណុចភូមិបាក់ព្រាឃុំព្រៃចាស់ស្រុកឯកភ្នំខេត្តបាត់ដំបងកម្លាំងផ្នែកប្រឆាំងគ្រឿងញៀនសហការជាមួយកម្លាំងផ្នែកសន្តិសុខនៃអធិការដ្ឋាននគរបាលស្រុកឯកភ្នំបានចុះប្រតិបត្តិការបង្ក្រាបបានករណីរក្សាទុកដោយខុសច្បាប់នូវសាធាតុញៀន១ករណីក្នុងបទល្មើសជាក់ស្តែងឃាត់ខ្លួនជនសង្ស័យ២នាក់។ ជនសង្ស័យមានឈ្មោះអ៊ុនថុលភេទប្រុសអាយុ៥២ឆ្នាំមានទីលំនៅភូមិបាក់ព្រាឃុំព្រៃចាស់ស្រុកឯកភ្នំខេត្តបាត់ដំបងនិងឈ្មោះចាបភឿភេទស្រីអាយុ៤៩ឆ្នាំមានទីលំនៅភូមិបាក់ព្រាឃុំព្រៃចាស់ស្រុកឯកភ្នំខេត្តបាត់ដំបង។ វត្ថុតាងចាប់យកបានរួមមាន៖-ថ្នាំញៀនប្រភេទមេតំហ្វេតាមីន(ម៉ាទឹកកកICE)ចំនួន១ថង់ទម្ងន់០៩,៤៧ក្រាម(ទាំងសំបក)។ បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងកម្លាំងជំនាញរៀបចំសំណុំរឿងបញ្ជូនទៅតុលាការខេត្តបាត់ដំបងដើម្បីអនុវត្តបន្តតាមនីតិវិធី៕