ប្រទះឃើញម៉ូតូផ្លុងចោល តាមបណ្តោយផ្លូវ៦០ម៉ែត្រ

ភ្នំពេញៈ (ព័ត៌មានបឋម) នៅវេលាម៉ោង១១និង០០នាទីយប់ ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ មានករណីប្រទះឃើញម៉ូតូផ្លុងចោល តាមបណ្តោយផ្លូវ៦០ម៉ែត្រ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ បច្ចុប្បន្នសមត្ថកិច្ចបានយកទៅរក្សាទុកដើម្បីរងចាំម្ចាស់មកទទួលវិញ៕  

របូសធ្ងន់២នាក់បញ្ជូនទៅសង្គ្រោះភ្លាមៗករណីគ្រោះថ្នាក់ចរារណ៍រវាងរថយន្តនិងម៉ូតូ

ភ្នំពេញៈ (ព័ត៌មានបឋម) កាលពីវេលាម៉ោង៨និង៣០នាទីយប់ ថ្ងៃទី២៨ ខែវិចិ្ឆកា ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តរវាងម៉ូតូបណ្តាលឲ្យមានមនុស្សរងរបួស២នាក់ តាមបណ្តោយផ្លូវ៦០ម៉ែត្រ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ មូលហេតុមិនទាន់ដឹងច្បាស់នៅឡើយទេ៕  

លោកគ្រូបង្រៀនម្នាក់គាំងបេះដូងបណ្តាលឲ្យស្លាប់ខណះដែលណាត់គ្នាចុះមករកទិញដីស្រែ

កណ្តាលៈ បុរសម្នាក់គាំងបេះដូងបណ្តាលឲ្យស្លាប់ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៧ និង ៤០ នាទី ថ្ងៃទី ២៧ ខែ វិច្ឆិកា ឆ្នាំ ២០២១ ចំណុច ភូមិ បឹងក្តុល ឃុំ កំពង់អុស ស្រុក ពញាឮ…

សមត្ថកិច្ចការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការនគរបាលរាជធានីភ្នំពេញ កសាងសំណុំរឿងនិងបញ្ជូនជនបង្កទៅតុលាការ

យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា ក្រុមការងារ ព័ត៌មាន និង ប្រតិកម្ម រហ័ស នៃ ស្នងការដ្ឋាន នគរបាល រាជធានី ភ្នំពេញ ជន បង្ក ឈ្មោះ យឹ ង វណ្ណ ដា ភេទ…

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ២នាក់ជិះរថយន្តកាមរីដើរលួចស្លាកលេខក្នុងរាជធានីភ្នំពេញ

ភ្នំពេញៈ យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា ជនសង្ស័យ២នាក់ជិះរថយន្តកាមរីដើរលួចស្លាកលេខរថយន្តនៅចំណុចមាត់ប្រឡាយទឹកស្អុយផ្លូវបេតុងភូមិមានជ័យ១ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ត្រូវបានកម្លាំងនគរបាលខណ្ឌមានជ័យឃាត់ខ្លួនកាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង០៣ម៉ោង៣០នាទីទៀបភ្លឺ។ ១-ជនសង្ស័យឈ្មោះវ៉ង់ ខ័ណ្ឌដែន ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ ទីលំនៅផ្ទះជួលផ្លូវលំ ភូមិព្រែកតានូ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ…

បុរសម្នាក់ស្រវឹងស្រាជោគជាំ បើករថយន្តបុកម៉ូតូពេញទំហឹងបណ្តាលឲ្យស្រ្តីម្នាក់រងរបួសធ្ងន់

ភ្នំពេញៈ (ព័ត៌មានបឋម) ករណីបុរសម្នាក់ស្រវឹងស្រាជោគជាំ បើករថយន្តបុកម៉ូតូពេញទំហឹងបណ្តាលឲ្យស្រ្តីម្នាក់រងរបួសធ្ងន់ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៧និង១៧នាទីយប់ ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១ ទីតាំងស្ថិតនៅតាមបណ្តោយផ្លូវ៥០ម៉ែត្រ សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។ មូលហេតុមិនទាន់ដឹង្បាស់នៅឡើយទេ៕  

សូមមេត្តាជួយស៊ែររកសាច់ញាតិផង! បុរសម្នាក់ជិះម៉ូតូបុករថយន្តពីក្រោយបណ្តាលឲ្យស្លាប់ភ្លាមៗ

សៀមរាបៈ (ព័ត៌មានបឋម) នៅវេលាម៉ោង៩យប់ ថ្ងៃទី២៥ ខែ១១ ឆ្នាំ២០២១ នៅក្រុងសៀមរាប ខេត្តសៀមរាប មានរណីបុរសម្នាក់ជិះម៉ូតូស្លាកលេខសៀមរាប1AB-2662 បានបុករថយន្តធុនធំពីក្រោយបណ្តាលឲ្យស្លាប់នៅនឹងកន្លែងតែម្តងស្ថិតនៅផ្លូវក្រវ៉ាត់ក្រុងជិត។ រហូតមកដល់ម៉ោង១០យប់ហើយមិនទាន់រកបងប្អូនឃើញទេព្រោះនៅក្នុងខ្លួនជនរងគ្រោះមិនមានអ្វីសំគាល់ទេមានតែស្លាកលេខម៉ូតូខាងលើនេះជាសំគាល់។ សូមជួយស៊ែរបន្តផងដើម្បីជួយរកបងប្អូនជនរងគ្រោះផង៕  

កម្លាំងជំនាញស្រាវជ្រាវឃាត់ខ្លួនក្រុមជនសង្ស័យ៥នាក់ ពីបទធាក់ប្លន់យកម៉ូតូ

ភ្នំពេញៈ យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា លោកវរសេនីយ៍ឯក អេង សោភា នាយការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក្រោយពីទទួលបានបទបញ្ជាពីឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងក្រោមការដឹកនាំបញ្ជាផ្ទាល់ ដោយលោកឧត្តមសេនីយ៍ទោសុង លី ស្នងការរងផែនការងារព្រហ្មទណ្ឌ និងមានការសម្របសម្រួលនីតិវិធីពីលោក សេង ហៀង…

កម្លាំងវរៈសេនាតូចនគរបាលការពារព្រំដែនគោកលេខ៧០១ បានបង្រ្កាបបាននូវគ្រឿងញៀន១៧០ដុំ ស្មើនឹង ១៦៦គីឡូ៩០៦ក្រាម

ស្ទឹងត្រែងៈ យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង៧និង៣០នាទី កម្លាំងវរៈសេនាតូចនគរបាលការពារព្រំដែនគោកលេខ៧០១ នៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង បានបង្រ្កាបបាននូវគ្រឿងញៀនចំនួន ១៧០ដុំ ស្មើនឹង ១៦៦គីឡូ៩០៦ក្រាម តាមដងទន្លេមេគង្គ (ព្រំដែនទឹកកម្ពុជា-ឡាវ) នៅចំណុចកោះល្ង ឃុំព្រះរំកិល ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។ សូមបញ្ជាក់ គ្រឿងញៀនទាំងនេះគឺដឹកតាមទូកចេញពីភូមិកោះស្តាំ…

ចាស់ៗហើយអ៊ុំ! កាំភ្លើងកែឆ្នៃ២ដើម ដាវ៣ដើម សារធាតុញៀនច្រើនកញ្ចប់ ត្រូវសមត្ថកិច្ចឃាត់ខ្លួននិងដកហូត

កំពតៈ នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន បានសហការជាមួយកម្លាំងអធិការស្រុកអង្គរជ័យ បានបង្រ្កាបមុខសញ្ញា ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ០២ ករណីផ្សេងៗគ្នា នៅភូមិត្រពាំងត្នោត ឃុំដំបូកខ្ពស់ ស្រុក អង្គរជ័យ និងភូមិក្រសាំង ឃុំ ចំប៉ី ស្រុកអង្គរជ័យ ខេត្តកំពត។…