សមត្ថកិច្ចឃាត់ខ្លួនបុរសម្នាក់ជាជនជាតិវៀតណាម ករណីយកដាវកែច្នៃកាប់បណ្តាលឲ្យរបួស

ភ្នំពេញៈ កាលពីថ្ងៃទី២៦ ខែ កញ្ញា ឆ្នាំ ២០២១ វេលាម៉ោង១៨:៣០នាទី សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាល ចាក់អង្រែក្រោម ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីយកដាវកែច្នៃកាប់បណ្តាលឲ្យរបួស ប្រព្រឹត្តនៅចំណុចបណ្តោយផ្លូវលំ ភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ចំណែកជនរងគ្រោះឈ្មោះ ជា វណ្ណា ភេទប្រុស…

ភ្លៀងធ្លាក់រួចក្នុងភូមិសាស្ត្រមួយចំនួននៃស្រុកសាលាក្រៅ ទឹកជន់ចូលផ្ទះប្រជាពលរដ្ឋ ប្រមាណជាង១០ខ្នងផ្ទះ

ប៉ៃលិនៈ យោងតាមផេកក្រសួងធនធានទឹកនិងឧតុនិយមបានឲ្យដឹងថា នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១ រសៀល មានភ្លៀងធ្លាក់កម្រិតបង្គួរ ក្នុងភូមិសាស្ត្រមួយចំនួននៃស្រុកសាលាក្រៅ ធ្វើឲ្យទឹកជន់ចូលផ្ទះប្រជាពលរដ្ឋ ប្រមាណជាង១០ខ្នងផ្ទះ(រយៈពេលខ្លី) មូលហេតុ ស្ទះផ្លូវទឹក ទឹកហូរមិនទាន់ ស្ថិតក្នុងឃុំអូរអណ្តូង ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ៕  

តូចចិត្តជំពាក់លុយគេច្រើនពេកសម្រេចចិត្តចង.ក សម្លាប់ខ្លួន

កំពង់ធំៈ នៅថ្ងៃ២៧ ខែ កញ្ញា ឆ្នាំ២០២១ វេលាម៉ោង១០និង០០នាទី នៅចំណុចក្នុងរោងចម្ការស្វាយចន្ទីខាងជើង ភូមិសំបូរ ឃុំសំបូរ ស្រុកប្រាសាទសំបូរ មានករណីធ្វើអត្តឃាត(ចងក)កើតឡើង០១លើកបណ្តាលស្លាប់មនុស្សម្នាក់។ ជនរងគ្រោះឈ្មោះ យ៉ុង រឿន ភេទ ស្រី អាយុ៤៧ឆ្នាំ ។ មូលហេតុ:តូចចិត្តជំពាក់លុយគេច្រើនពេក៕  

សមត្ថកិច្ចឃាត់ខ្លួនស្រ្តីម្នាក់ ករណីយកថ្មសម្លៀងកាំបិតវាយឲ្យរបួសក្បាលរឿងទាលុយដែលជំពាក់

ភ្នំពេញៈ កាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង១០និង៣០នាទី សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាល ស្ទឹងមានជ័យទី២ ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីទំនាស់យកថ្មសម្លៀងកាំបិតវាយបណ្តាលឲ្យរបួសក្បាល ប្រព្រឹត្តនៅចំណុចមាត់ប្រឡាយទឹកស្អុយ ផ្លូវលំមាត់ប្រឡាយ ភូមិ០៥ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ចំណែកជនរងគ្រោះឈ្មោះ គឺ គឹមយិន ភេទ ស្រី…

រថយន្តស្ទូចម៉ាកហ៊ីយ៉ាន់មួយគ្រឿងបើកឡើងស្ពានបាឡេទាក់របាំងដែកស្លាកសញ្ញាកំណត់កម្ពស់បាក់ទ្រេត

ភ្នំពេញៈ រថយន្តស្ទូចម៉ាកហ៊ីយ៉ាន់ដាយមួយគ្រឿងបើកឡើងស្ពានបេឡេទាក់របាំងដែកស្លាកចរាចរណ៍កម្ពស់ហាមឃាត់មិនអោយរថយន្តធន់ធំបើកឆ្លងកាត់លើស្ពានបាកទ្រេត តែសំណាងល្អមិនបណ្ដាលឱ្យមានមនុស្សរងរបួសឡើយ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៣ រសៀលថ្ងៃទី ២៧ ខែកញ្ញាឆ្នាំ ២០២១ នៅនៅចំណុចគល់ស្ពានបាឡេត្រើយខាងលិចកែងផ្លូវជាតិលេខ ៥ ក្នុងភូមិមិត្តភាព សង្កាត់ឫស្សីកែវ​ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញរថយន្តស្ទូចម៉ាកហ៊ីយ៉ាន់ដាយពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ3F-7861 ធ្វើដំណើរពីលិចទៅកើតឡើងស្ពានបាឡេដោយដឹកដែកផងដែរស្រាប់តែដងស្ទូចរថយន្តទាក់ទៅនឹងរបាំងដែកស្លាកចរាចរណ៍ដាក់កំណត់កម្ពស់មិនអោយរថយន្តធន់ធំៗឡើងស្ពាន…

ស្ថានភាពនៅអាងទឹកតាម៉ុកហូរកាត់លើស្ពានកម្ពស់ ០,៣០ម៉ែត្រ

ឧត្តរមានជ័យៈ យោងតាមផេករបស់ក្រសួងធន់ធានទឹកនិងឧតុនិយមបានឲ្យដឹងថា ស្ថានភាពទឹកនៅអាងទឹកតាម៉ុក ស្ថិតនៅឃុំអន្លង់វែង ស្រុកអន្លង់វែង នាយប់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២១ ទឹកមានកម្ពស់ ៣,៩៩ម៉ែត្រ បង្កឲ្យឲ្យទឹកហូរកាត់លើស្ពានតាម៉ុកកម្ពស់ ០,៣០ម៉ែត្រ នៅតំបន់ផ្ទៃរងទឹកភ្លៀងផ្នែកខាងលើពុំមានភ្លៀងធ្លាក់ទេទឹក និងស្រុកចុះវិញនាព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១ ៕      …

អាសូរណាស់! តភ្លើងខុសបច្ចេកទេស បណ្តាលឲ្យឆក់ស្លាប់ម្នាក់នៅស្រុកស្វាយលើ

សៀមរាបៈ យោងតាមផេករបស់ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា ថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង ៣និង៣០នាទី មានករណីមនុស្សឆក់ខ្សែភ្លើងស្លាប់បុរសចំណាស់ម្នាក់រស់នៅភូមិជប់លើ ឃុំស្វាយលើ ស្រុកស្វាយលើ ខេត្តសៀមរាប ។ ជនរងគ្រោះឈ្មោះ ជា យាន ភេទ ប្រុស អាយុ ៦៧…

រថយន្តធន់ធំបុកជាមួយម៉ូតូបណ្ដាលឲ្យដួលរងរបួស

  កណ្តាលៈ យោងតាមផេករបស់ព័ត៌មានអធិការដ្ឋាននគរបាលស្រុកកៀនស្វាយបានឲ្យដឹងថា ថ្ងៃទី២៦ខែកញ្ញា ឆ្នាំ២០២១ ម៉ោង១និង៥០នាទីមានករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក លើផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រ៣៨-៣៩ នៅចំនុចភូមិជ្រោយដង ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។ មានម៉ូតូ០១គ្រឿងម៉ាកSUZUKI លែទ ពណ៌ស ពាក់ស្លាក លេខ កណ្ដាល 1W-៧៩២៧បើកបរដោយឈ្មោះ សុង…

រថយន្តបុកជាមួយម៉ូតូបណ្តាលឲ្យរបួសធ្ងន់នៅស្រុកស្រែអំបិល

កោះកុងៈ នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង៣និង៣០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍០១លេីកលេីផ្លូវជាតិលេខ៤៨ ចន្លោះគីឡូម៉ែត្រលេខ២២-២៣ស្ថិតនៅក្នុងភូមិត្រពាំងកណ្តោល ឃុំជីខលេី ស្រុកស្រែអំបិលរវាងរថយន្ត និងម៉ូតូ ១/រថយន្តម៉ាក់ Frontierពាក់ស្លាក់លេខភ្នំពេញ2BJ-3756 ពណ៍ស ដឹកធុងហ្គាស បេីកបរដោយឈ្មោះ ម៉ន ភេទប្រុស អាយុ២៧ មានទីលំនៅខេត្តកំពង់ស្ពឺ(រត់គេចខ្លួនបាត់)។ ២/ម៉ូតូម៉ាក់HONDA…

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ៣នាក់ករណីឆក់កាបូប

ព្រះសីហនុៈ យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១​ វេលាម៉ោង៩និង៥០នាទី មានប្រជាពលរដ្ឋរាយការណ៍តាមរយៈទូរស័ព្ទហតឡាញថានៅចំណុចរង្វង់ត្រីដូហ្វីនស្ថិតក្នុងភូមិ២ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ មានជនជាតិខ្មែរ០៣នាក់ជិះម៉ូតូ០១គ្រឿងម៉ាកSuzukiNex ពណ៌សបានធ្វើសកម្មភាពឆក់កាបូបនារីជនជាតិខ្មែរម្នាក់កំពុងជិះម៉ូតូ០១គ្រឿងម៉ាកScoopyពណ៌សបណ្តាលអោយដួលម៉ូតូរបួសពេញខ្លួនបន្ទាប់ពីទទួលបានដំណឹងភ្លាមកម្លាំងជំនាញផែនព្រហ្មទណ្ឌបានចុះទៅដល់ទីតាំងកើតហេតុឃាត់ខ្លួនបានជនសង្ស័យចំនួន០៣នាក់ជាបន្តបន្ទាប់។ ជនរងគ្រោះឈ្មោះ សយ រីណៃ ភេទស្រីអាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងអ៊ុតសក់ ស្នាក់នៅភូមិ២​សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ រងរបួសរលាត់ប្រអប់ជើងខាងស្តាំ,ក្បាលជង្គង់និងឈឺពេញរៀងកាយ។…