កម្លាំងចម្រុះចុះបង្ក្រាបភោជនីយដ្ឋានយីហោ«បាត់អូន»ល្មើសវិធានការ ឃាត់ខ្លួនមនុស្ស៣០នាក់

ភ្នំពេញៈ យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា កម្លាំងចម្រុះគណៈបញ្ជាការឯកភាពខណ្ឌទួលគោករាជធានីភ្នំពេញឆ្មក់ចូលបង្ក្រាបភោជនីយដ្ឋានមួយកន្លែងយីហោ«បាត់អូន» ដែលបានប្រព្រឹត្តល្មើសវិធានការរដ្ឋបាលរាជធានីភ្នំពេញឃាត់ខ្លួនមនុស្សប្រុស-ស្រីចំនួន៣០នាក់។ ប្រតិបត្តិការនេះកម្លាំងសមត្ថកិច្ចបានធ្វើ នៅវេលាម៉ោង២១និង០៥នាទី ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១​ ស្ថិតនៅទីតាំងផ្ទះលេខ២ ផ្លូវលេខ៣៣៧ក្រុមទី២៦​ ភូមិទី០៦ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ការបង្ក្រាបនោះដឹកនាំកម្លាំងដោយលោកទៀវសំអឿននិងលោកកែវសុភាអភិបាលរងខណ្ឌទួលគោកនិងលោកវរសេនីយ៍ទោនាក់សាន្តអធិការរងនគរបាលខណ្ឌទួលគោក។ ការបង្ក្រាបភោជនីដ្ឋាន«បាត់អូន»នេះត្រូវបានអាជ្ញាធរខណ្ឌទទួលគោកបញ្ជាក់ឱ្យដឹងថាថៅកែហាងបានបំពានមិនគោរពវិធានការរដ្ឋបាលស្ដីពីការអនុវត្តវិធានការបង្ការទប់ស្កាត់ជំងឺកូវីដ-១៩ប្រភេទDeltaបំប្លែងថ្មីនៅក្នុងរាជធានីភ្នំពេញដែលបានតម្រូវឱ្យផ្អាកជាបណ្តោះអាសន្នចំពោះសកម្មភាពការងារមុខរបរឬអាជីវកម្មដែលមានហានិភ័យខ្ពស់នៃការឆ្លងរាលដាលនៃជំកូវីដ-១៩និងការជួបជុំឬការប្រមូលផ្តុំមនុស្សជាលក្ខណ:ឯកជននៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញសម្រាប់រយ:ពេល១៤ថ្ងៃគិតចាប់ពីថ្ងៃទី២៤ខែកញ្ញាឆ្នាំ២០២១រហូតដល់ថ្ងៃទី០៧ខែតុលាឆ្នាំ២០២១។ បើតាមការបញ្ជាក់ឱ្យដឹងពីកម្លាំងសមត្ថកិច្ចចុះប្រតិបត្តិការគឺបានឃើញមានការប្រមូលផ្តុំជួបជុំផឹកស៊ីនៅក្នុងហាងនេះចំនួន០៣តុនិងមានការចាក់ភ្លេងកំដរអារម្មណ៍ដោយមានភ្ញៀវចំនួន១៨នាក់ស្រី០៧នាក់និងបុគ្គលិកចំនួន១២នាក់ស្រី០៥នាក់។ មនុស្សទាំង៣០នាក់ខាងលើត្រូវបានធ្វើតេស្តរហ័សរកវីរុសកូវីដ-១៩គឺពួកគេអវិជ្ជមាន។ទន្ទឹមនោះក្រុមប្រតិបត្តិការក៏បានសម្រេចបិទហាងជាបណ្តោះអាសន្នរង់ចាំការសម្រេចជាក្រោយ។ដោយឡែកមនុស្សចំនួន៣០នាក់នេះផងដែរត្រូវបានបញ្ជូនទៅសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌទួលគោកដើម្បីអនុវត្តបន្តតាមនីតិវិធី៕  

រថយន្តAudi A7បុកជាមួយ រថយន្តបាឡែនខូចខាតយ៉ាងដំណំដូចគ្នា

ភ្នំពេញៈ រថយន្ត២គ្រឿងបុកគ្នាយ៉ាងពេញទំហឹង បណ្ដាលអោយរថយន្ត១ឡើងសួនច្បារពុះចែកទ្រូងផ្លូវ រងការខូចខាតស្ទេីទាំងស្រុង តែសំណាងល្អមិនបណ្ដាលឲ្យមានមនុស្សរងរបួសឡើយ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅវេលាម៉ោង៤និង៤៥នាទីល្ងាចថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ នៅចំណុចមុខធនាគារ ABA ជ្រោយចង្វារ តាមបណ្ដោយផ្លូវជាតិលេខ ៦A ក្នុងភូមិគៀនឃ្លាំងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វាររាជធានីភ្នំពេញ។ តាមប្រភពព័ត៌មានបានអោយដឹងថា នៅមុនពេលកើតហេតុគេឃើញមាន រថយន្តសេរីទំនើបម៉ាក Audi…

ប្រាក់ខ្មែរ៦,០០០,០០0 រៀល ដុល្លារ៣០០០ ដុល្លារ ប្រាក់បាត១០ម៉ឺន និងសម្ភារជាច្រើនទៀតត្រូវអគ្គិភ័យឆាបឆេះ

ព្រៃវែងៈ កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង ០៧និង៥០ នាទីព្រឹក មានករណីអគ្គិភ័យនៅចំនុច ភូមិជ្រាវ ឃុំព្រៃកន្លោងស្រុកពោធិ៍រៀង ខេត្តព្រៃវែង ។ ម្ចាស់ផ្ទះឈ្មោះ សយ ហៀង អាយុ ៥៥ ឆ្នាំ មុខរបរ កសិករ…

ស្លាប់២នាក់ភ្លាមៗករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត២គ្រឿងបុកគ្នាពេញទំហឹង

បាត់ដំបងៈ យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា មនុស្សចំនួន២នាក់ បានស្លាប់ភ្លាមៗនៅហ្នឹងកន្លែងកើតហេតុករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិងរថយន្ត។ ហេតុការណ៍គ្រោះថ្នាក់បានកើតឡើងកាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង២០និង១៥នាទី ត្រង់ចំណុចក្រុមទី១៧ ភូមិព្រៃទទឹង២ ឃុំបវេល ស្រុកបវេល ខេត្តបាត់ដំបង។ លោកវរសេនីយ៍ឯក សុខ សារិន អធិការនគរបាលស្រុកបវេល បានរាយការណ៍អោយដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះបង្កឡើងដោយរថយន្តម៉ាក Toyota…

សមត្ថកិច្ចស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីលួចម៉ូតូ និងលុយ

ភ្នំពេញៈ យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា ក្រោមការដឹកនាំបញ្ជាផ្ទាល់របស់លោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការនគរបាលខណ្ឌដង្កោ កម្លាំងនគរបាលប៉ុស្តិ៍នគរបាលរដ្ឋបាលដង្កោ បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីលួច(ម៉ូតូ និងលុយ) កាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង២២និង៣០នាទី ត្រង់ចំណុចផ្ទះលេ1T ផ្លូវលេខ 0៦ ស្ថិតនៅភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ…

រថយន្តដាច់ហ្វ្រាំងធ្លាក់ពីចំណោទបានបុកទ្រូងផ្លូវហើយប៉ះម៉ូតូ២គ្រឿងទៀតបណ្តាលឲ្យមានអ្នករបួស

ព្រះសីហនុៈ ករណីគ្រោះថ្នាក់ចរាចណ៍មួយកើតហេតុកាលពីវេលាម៉ោង៣និង០០នាទីរសៀល ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ ត្រង់ចំណុច ផ្លូវច្រកចូលកំពុងផែស្វយ័តខេត្តព្រះសីហនុ ស្ថិតភូមិ៣ សង្កាត់៣ ក្រុងព្រះសីហនុ។ បង្កដោយរថយន្តដឹកដី ម៉ាក់ហីយ៉ានដាយ ពាក់ស្លាកលេខព្រះសីហនុ 3A 8513 បើកដោយឈ្មោះអាត មារ៉ាឌី ភេទប្រុសអាយុ២៥ឆ្នាំ មានទីលំនៅ ភូមិ១…

រថយន្តកុងតឺន័របុកម៉ូតូហុងដាឌ្រីមបណ្ដាលឲ្យបុរសម្នាក់រងរបួសធ្ងន់

ភ្នំពេញៈ រថយន្តដឹកកុងតឺន័រ១គ្រឿងបានបុកម៉ូតូ១គ្រឿងដែលកំពុងបើកបរធ្វើដំណើរក្នុងទិសដៅស្របគ្នាបណ្ដាលឲ្យរងការខូចខាត ហើយបុរសអ្នកជិះម៉ូតូនោះបានរងរបួសធ្ងន់ធ្ងរ។ គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៤និង២០នាទីល្ងាចថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ នៅតាមមហាវិថីឈ្នះឈ្នះភូមិចែងម៉ែង សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុរថយន្តកុងតឺន័រពណ៍បៃតងពាក់ស្លាកលេខព្រះសីហនុ3A-1149 បើកបរក្នុងទិសដៅពីជើងទៅត្បូង។លុះពេលទៅដល់ត្រង់ចំណុចកើតហេតុខាងលើ ក៏ជ្រុលទៅបុកពីក្រោយម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥ ពណ៍ខ្មៅ១គ្រឿងពាក់ស្លាកលេខភ្នំពេញ1CH-2101 បណ្ដាលឲ្យបុរសអ្នកបើកបរម៉ូតូរងរបួសធ្ងន់ បន្ទាប់មកត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីសង្រ្គោះភ្លាមៗ។ ក្រោយពេលកើតហេតុនគរបាលប៉ុស្តិ៍សំរោងក្រោមនិងនគរបាលចរាចរណ៍ខណ្ឌពោធិ៍សែនជ័យ និងបានរាយការទៅជំនាញចរាចរណ៍របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចុះទៅធ្វើការវាស់វែងនិងនាំយករថយន្តនិងម៉ូតូទៅរក្សាទុករង់ចាំការដោះស្រាយ៕  

ស្រ្តីម្នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួនករណីជួញដូរ

ភ្នំពេញៈ នៅថ្ងៃទី ២៧ ខែ កញ្ញា ឆ្នាំ២០២១ វេលាម៉ោង ១១ និង ០០នាទី កម្លាំងប៉ុស្តិ៍នគរបាលក្បាលកោះ នៃអធិការខណ្ឌច្បារអំពៅ បានឃាត់ខ្លួនជនសង្ស័យចំនួន ០១នាក់ ត្រង់ចំណុចបន្ទប់ជួលគ្មានលេខ ផ្លូវបេតុង ភូមិព្រែកធំ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។…

លួចកាបូប បាន១៥ថ្ងៃស្មានតែរួចខ្លួននៅតែសមត្ថកិច្ចឃាត់បានដដែល

ភ្នំពេញៈ ករណីលួចកាបូប នៅមុខផ្សារច្បារអំពៅ ផ្លូវ៣៦៩ ភូមិកណ្តាល សង្កាត់ ច្បារអំពៅ២ ខណ្ឌច្បារអំពៅ កាល ពីថ្ងៃទី ១២-០៩-២០២១ ម៉ោង២៣និង០០នាទី ដែលជនរងគ្រោះឈ្មោះ ឈឹម ច័ន្ទដាវណ្ណ ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ…

ស្លាប់ក្មេងស្រីម្នាក់ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិងម៉ូតូនៅខេត្តកណ្តាល

កណ្តាលៈ យោងតាមផេករបស់ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង១៥និង៤៥នាទីករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនឹងម៉ូតូកើតហេតុលើផ្លូវ កៅស៊ូ ៣៨២ ស្ថិតក្នុងភូមិសុីធរលិច ឃុំស៊ីធរ ស្រុកខ្សាច់កណ្តាលខេត្តកណ្តាល ៕ បង្ករឡើងដោយម៉ូតូ០១គ្រឿងម៉ាកសេ១២៥ពណ៍ខ្មៅស៊េរីឆ្នាំ២០០៨ ផ្លាកលេខភ្នំពេញ:1Z.2999-បើកបរដោយឈ្មោះជាន ជាតិភេទប្រុសអាយុ៣៧ឆ្នាំនៅភូមិសុីធរលិច ឃុំសុីធរ ស្រុកខ្សាច់កណ្តាលខេត្តកណ្តាល រងរបួស(ធ្ងន់)បញ្ជូនទៅសង្គ្រោះតាមរថយន្តសង្រ្គោះមន្ទីពេទ្យបង្អែកស្រុកខ្សាច់កណ្តាល(អត់ពាក់មួកសុវត្ថិភាព ) រួមដំណើរឈ្មោះជាតិ…