ពលរដ្ឋនៅក្រុងព្រះសីហនុ ប្រកាសរកក្មេងស្រី (ដូចក្នុងរូបថត) ដែលបាត់ចេញពីផ្ទះ

ព្រះសីហនុៈ យោងតាមផេករបស់ផ្សព្វផ្សាយអប់រំ ស្នងការដ្ឋាននគបាលខេត្តព្រះសីហនុ បានឲ្យដឹងថា ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២១ ពលរដ្ឋនៅក្រុងព្រះសីហនុ ប្រកាសរកក្មេងស្រី (ដូចក្នុងរូបថត) ដែលបាត់ចេញពីផ្ទះ តាំងពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១ មានឈ្មោះ ទូច ស្រីពៅ អាយុ១៥ឆ្នាំ រៀនថ្នាក់ទី៨ នៅសាលាអនុវិទ្យាល័យ…

ករណីរបងស្រុតបាក់សង្កត់ផ្ទះប្រជាពលរដ្ឋ៨ខ្នងនិងរងការខូចខាតម៉ូតូ៨គ្រឿងនៅសង្កាត់ព្រែកព្នៅ

ភ្នំពេញៈ (ពត័មានបឋម)មានករណីរបងស្រុតបាក់សង្កត់ផ្ទះប្រជាពលរដ្ឋចំនួន៨ខ្នងនិងរងការខូចខាតម៉ូតូ៨គ្រឿងបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៦និង៣០នាទីយប់ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១ ស្ថិតភូមិព្រែកព្នៅ សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ៕  

ប្តីយកខ្សែរភ្លើងឆក់ប្រពន្ធនិងយកកាំបិតចាក់ខ្លួនឯងបណ្តាលឲ្យស្លាប់ទាំង២នាក់សង្ស័យរឿងប្រច័ណ្ឌ

ភ្នំពេញៈ (ព័ត៌មានបឋម)ករណីឃាតកម្មប្តីចាក់យកខ្សែរភ្លើងឆក់ប្រពន្ធនិងយកកាំបិតចាក់ខ្លួនឯងបណ្តាលឲ្យស្លាប់ទាំង២នាក់ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង២រំលងអាធ្រាតឈានចូលថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២១ ភូមិត្នោតជ្រុំ២ សង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យមាន រាជធានីភ្នំពេញ មូលហេតុសង្ស័យរឿងប្រច័ណ្ឌ។ ព័ត៌មានលម្អិតPost News និងផ្សាយជូននៅពេលក្រោយ៕  

ក្មេងស្រីវ័យ២នាក់ជាបងប្អូនជីដូនមួយនាំគ្នាជិះទូកទៅដកព្រលឹតក្នុងបឹង បណ្តាលឲ្យលិចលង់ស្លាប់ទាំងពីរនាក់តែម្ដង

ក្រចេះៈ ក្មេងស្រីវ័យជំទង់២នាក់ដែលជាបងប្អូនជីដូនមួយនិងគ្នាបានស្លាប់បាត់បង់ជីវិតដោយសារលង់ទឹកបឹងខាងក្រោយភូមិនៅពេលពួកគេនាំគ្នាជិះទូកទៅកណ្តាលបឹងដើម្បីដកព្រលឹត។ ហេតុការណ៍នេះបានកើតឡើងនៅព្រឹកថ្ងៃទី២៤ កញ្ញា នៅក្នុងបឹងខាងក្រោយភូមិ១០៥ ឃុំថ្មី ស្រុកចិត្របុរី ខេត្តក្រចេះ ។ សពក្មេងស្រីរងគ្រោះទី១.ឈ្មោះ ស្រាប សម្រស់ អាយុ១៧ឆ្នាំ មុខរបរសិស្ស និងទី២. ឈ្មោះ ណប បុប្ផា អាយុ១២ឆ្នាំ រស់នៅភូមិ…

សមត្ថកិច្ចឃាត់ជនសង្ស័យ២នាក់ប្រដាប់ដោយកាំបិតប៉័ងតោបានធ្វេីសកម្មភាពឆក់យកទូរស័ព្ទ

តាកែវៈ ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១ នៅវេលាម៉ោង៤និង៥០នាទី លេីផ្លូវលេខ១៣២ ស្ថិតក្នុងភូមិត្រពាំងស្វាយ ឃុំត្រពាំងធំខាងជេីង មានករណីអំពេីលួលមានស្ថានទម្ងន់មួយបង្ករឡេីងដោយជនសង្ស័យ០២នាក់ជិះម៉ូតូ០១គ្រឿងធុនសេ១២៥សេរី២០១២គ្មានស្លាកលេខប្រដាប់ដោយកាំបិតតាំងតោបានធ្វេីសកម្មភាពឆក់យកទូរស័ព្ទ០១គ្រឿងម៉ាកអូប៉ូរបស់ជនរងគ្រោះឈ្មោះ ឈឿន សិលា ភេទស្រី អាយុ២៤ឆ្នាំ មានទីលំនៅភូមិត្រពាំងស្វាយ ឃុំត្រពាំងធំខាងជេីង នៅពេលជនរងគ្រោះជិះម៉តូត្រឡប់មកពីធ្វេីការ។ពេលធ្វេីសកម្មភាពជនរងគ្រោះបានស្រែកថាចោរៗ សមត្ថកិច្ចរួមជាមួយប្រជាពលរដ្ឋ បានដេញស្ទាក់ចាប់បានជនសង្ស័យចំនួន០២នាក់នៅត្រង់ចំណុចភូមិពាក់បង្អោងឃុំត្រពាំងធំខាងជេីង។ ១.ឈ្មោះសាន្ត កុសល…

ស្លាប់ម្នាក់និងរបួស២នាក់ករណីម្ចាស់ផ្ទះរាយខ្សែរភ្លើងការពារផ្ទះនិងលង់ទឹក

កំពង់ធំៈ ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១ មានករណីខ្សែរភ្លើងឆក់០១លើក និងករណីលង់ទឹក០១ ១កើតហេតុនៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ វេលា ម៉ោង៨និង៣០នាទីយប់នៅចំណុចភូមិអូរសាលា ឃុំកំពង់ស្វាយ ស្រុកកំពង់ស្វាយ មានករណីខ្សែភ្លើងឆក់០១លើក បណ្តាលអោយស្លាប់មនុស្ស០១នាក់និងរបួស០២ នាក់ ១ជនរងគ្រោះ ឈ្មោះ ភន ខា…

បុរសម្នាក់ជិៈម៉ូតូធ្លាក់ប្រឡាយបណ្តាលឲ្យស្លាប់នៅស្រុកសំរោងទង

កំពង់ស្ពឺៈ យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា បុរសម្នាក់បានជិៈម៉ូតូធ្លាក់ប្រឡាយបណ្តាលឲ្យស្លាប់ បង្កការភ្ញាក់ផ្អើលនៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង៧និង៤០នាទី តាមបណ្ដោយផ្លូវលំនៅក្នុងប្រឡាយខាងកើតផ្លូវត្រង់ចំណុចខាងជើងភូមិដក់ពរ ឃុំវល្លិសរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ប្រវែង៤៥ម៉ែត្រ។ ជនរងគ្រោះ(សព)ឈ្មោះ នូ សុផល ភេទប្រុស អាយុ៥៦ឆ្នាំ រស់នៅភូមិសង្គ្រោះជាតិ ឃុំត្រពាំងគង ស្រុកសំរោងទង…

កម្លាំងជំនាញចុះត្រួតពិនិត្យដកហូតទំនិញហួសកាលបរិច្ឆេទនិងខូចគុណភាពប្រមាណ ១១៥.៨៧ គីឡូក្រាមនៅខេត្តព្រះសីហនុ

ព្រះសីហនុៈ យោងតាមផេករបស់អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រគ្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំCCF បានឲ្យដឹងថា នៅថ្ងៃទី២១ និង២២ ខែកញ្ញា ឆ្នាំ២០២១នេះ មន្រ្តីស៊ើបអង្កេតសាខា ក.ប.ប. ខេត្តព្រះសីហនុ បន្តចុះត្រួតពិនិត្យទំនិញលើទីផ្សារក្នុងខេត្តព្រះសីហនុ ដោយបានរកឃើញ និងដកហូតបានទំនិញហួសកាលបរិច្ឆេទប្រើប្រាស់ និងខូចគុណភាពចម្រុះ ចំនួន ១១៥.៨៧ គីឡូក្រាមផងដែរ។ ចំពោះម្ចាស់ទំនិញមន្រ្តីស៊ើបអង្កេតក.ប.ប.…

លោកយាយអាយុ៧៧ឆ្នាំម្នាក់ត្រូវរន្ទះបាញ់បណ្តាលឲ្យស្លាប់នៅកណ្ដាលវាលស្រែ

តាកែវៈ ករណីរន្ទះបាញ់មនុស្សបណ្តាលឲ្យស្លាប់ កាលពីវេលាម៉ោង៣និង៣០នាទី ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ នៅចំណុចភូមិកាច់ត្រក ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ ជនរងគ្រោះឈ្មោះសៅ លាង ភេទស្រី អាយុ៧៧ ឆ្នាំ មានទីលំនៅនៅភូមិកាច់ត្រក ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ ត្រូវបានរន្ទះបាញ់ស្លាប់នៅកណ្ដាលវាលស្រែ។…

យុវជនម្នាក់ស្រូវសមត្ថកិច្ចឃាត់ខ្លួនករណីរំលោភសេពសន្ទវៈ (យកម្រាមដៃលូកចូលប្រដាប់ភេទលើអនិតិជន)

រតនគិរីៈ កាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង៥ និង២០ នាទី នៅការដ្ឋានទី 6 ស្ថិតនៅភូមិកាណាត ឃុំតាឡាវ ស្រុកអណ្ដូងមាស ខេត្តរតនគិរី ។ ជនរងគ្រោះឈ្មោះ ស.រ.ស.ណ ភេទស្រី អាយុ៤ ឆ្នាំ ជនជាតិខ្មែរឥស្លាម…