រថយន្តស៊េរីទំនើបបុករបាំងចែកទ្រូងផ្លូវសង្ស័យមានមនុស្សរបួស ម្តុំស្តុបកងរាជអាវុធហត្ថ

ភ្នំពេញៈ (ពត័មានបឋម) មានករណីរថយន្តស៊េរីទំនើបបុករបាំងចែកទ្រូងផ្លូវសង្ស័យមានមនុស្សរងរបួស ម្តុំស្តុបកងរាជអាវុធហត្ថកើហេតុកាលពីវេលាម៉ោង៧និង២០នាទីយប់ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២១ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ក្រោយកើតហេតុសមត្ថកិច្ចបានចុះដល់ទីតាំងកន្លែងនិងធ្វើការវាស់វែងយករថយន្តរក្សារទុកដើម្បីរងចាំការដោះស្រាយ៕  

សូមមេត្តាប្រយ័ត្នឲ្យបានខ្ពស់ ករណីប្តីចុង! រំលោភ

កណ្តាលៈ កាលពីថ្ងៃទី ១៧ ខែ កញ្ញា ឆ្នាំ២០២១ វេលាម៉ោង៦ នឹង ៣៤នាទីចំណុចភូមិ ត្រពាំងវាល ឃុំ ជ្រៃលាស់ ស្រុក ពញាឮ ខេត្ត កណ្តាល។ ជនរងគ្រោះឈ្មោះ( ហ. ស ភ…

ម្ចាស់ផ្ទះបើកភ្លើងចោលបណ្តាលឲ្យឆ្លងចរន្តអគ្គិសនីឆាបឆេះអស់១ខ្នងនៅស្រុកបវេល

បាត់ដំបងៈ យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង១៥និង១៥នាទីចំណុចក្រុមទី១១ ភូមិបវេល១ ឃុំបវេល ស្រុកបវេល មានករណីអគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋមួយខ្នងបណ្តាលមកពីឆ្លងចរន្តអគ្គិសនី។ ម្ចាស់ផ្ទះរងគ្រោះមានឈ្មោះធី ម៉ាន់ ភេទប្រុស អាយុ៤៨ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុខាងលើ។ ផ្ទះធ្វើអំពីឈើប្រក់សង្ក័សីឆេះជាន់លើក្នុងបន្ទប់មានទំហំ៦ម៉ែត្រx១២ម៉ែត្រ។ សមត្ថកិច្ចបានអោយដឹងថាអគ្គិភ័យនេះកើតឡើងដោយសារម្ចាស់ផ្ទះបើកភ្លើងចោលទើបមានការឆ្លងចរន្តអគ្គិសនីបណ្តាលអោយមានឆាបឆេះសម្ភារៈនៅក្នុងបន្ទប់។ ករណីនេៈកម្លាំងនគរបាលស្រុកបវេលបានប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យចំនួន៣គ្រឿងរថយន្តអធិការដ្ឋាន១គ្រឿងនិងរថយន្តក្រុបហ៊ុនរោងម៉ាស៊ីនកិនស្រូវលោកយិនម៉ាន់២គ្រឿងអស់ទឹកចំនួន៥ឡានទើបអាចគ្រប់គ្រងអគ្គិភ័យបានទាំងស្រុង៕  

ជនសង្ស័យ១១នាក់ ពាក់ព័ន្ធករណីជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន ត្រូវបានកម្លាំងជំនាញស្រាវជ្រាវឃាត់ខ្លួន

ភ្នំពេញៈ កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានទទួលព័ត៍មានករណីជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន ពីប្រជាពលរដ្ឋរស់នៅម្តុំចាក់អង្រែលើ ផ្លូវបេតុងលេខ១៣ ភូមិព្រែកតាគង៣ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ បន្ទាប់ពីទទួលបានព័ត៍មាន កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន បានស្រាវជ្រាវនៅទីតាំងខាងលើ។ លុះមកដល់ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១…

ពេលនេះអគ្គិភ័យកំពុងឆេះផ្សារតំបូលខៀវ

ភ្នំពេញ: តាមសេចក្តីរាយការណ៍មានបឋមបានឲ្យដឹងថា មានករណីអគ្គិភ័យ១ឆាបឆេះផ្សារតំបូលខៀវ បង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង១២និង០០នាទីយប់ ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១ ទីតាំងស្ថិតនៅក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ មូលហេតុមិនទាន់ដឹងច្បាស់នៅឡើយទេ។ ព័ត៌មានលម្អិត Post News និងផ្សាយជូននៅពេលក្រោយ៕  

ក្មេងប្រុស២នាក់នាំគ្នាទៅបង់សំណាញ់នៅមុខលូទឹកហូរខ្លាំង គួចរុំជើងបណ្ដាលឲ្យលង់ស្លាប់ម្នាក់

សៀមរាបៈ យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា កាលពីថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ២០២១ មានករណីលង់ទឹកស្លាប់ នៅចំណុចលូទឹកហូរខាងត្បូងភូមិដែលមានចំងាយ ១១០ម៉ែត្រ ស្ថិតនៅភូមិចារចាស់ ឃុំស្លែងស្ពាន ស្រុកស្រីស្នំ ខេត្តសៀមរាប។ ក្មេងរងគ្រោះឈ្មោះ ស៊ីល ប្រែង ភេទប្រុស អាយុ ១១ ឆ្នាំ…

ម៉ូតូ២គ្រឿងបុកគ្នាពេញទំហឹងបណ្តាលឲ្យរងរបួសធ្ងន់២នាក់

សៀមរាបៈ យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង ០៩ និង៣០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅលើ ផ្លូវលំក្រាលកៅស៊ូ ឃុំជ្រោយនាងងួនស្រុកស្រីស្នំ ចំណុចមុខផ្ទះប្រជាពលរដ្ឋឈ្មោះ ធួន យ៉ានី ស្ថិតនៅភូមិអំពៅដៀប ឃុំជ្រោយនាងងួន ស្រុកស្រីស្នំខេត្តសៀមរាប។ លោកវរសេនីយ៍ឯក អ៊ុន…

ម្តាយមីងមិននៅផ្ទះឪពុកមា យកកូនកាំបិតគំរាមប៉ុនប៉ងរំលោភក្មួយតែមិនសម្រេច

ភ្នំពេញៈ កាលពីវេលាម៉ោង៥និង៣០នាទីល្ងាច ថៃ្ងទី១៧ខែកញ្ញាឆាំ្ន២០២១នៅចំណុចផ្ទះជួលក្រុម៨ផ្លូូវ៦០ ភូមិផ្សារតូចសងា្កត់ទួលសងែ្ក១ ខណ្ឌឫស្សីកែវ មានករណីឪពុកមាសាច់ថ្លៃយកកបិតគំរាមប៉ងរំលោភក្មួយស្រីតែមិនសម្រេច។ ជនសង្ស័យឈ្មោះយឿន ជា ភេទប្រុស អាយុ ៣៩ឆាំ្នជនជាតិខែ្មរ មានទីលំនៅផ្ទះជួលកើតហេតុខាងលើ មុខរបរ មិនពិតប្រាក មានសារធាតុញៀន ។ សំភារះដកហូតមានកាំបិតបុ័ងតោចំនួន០១ ទុរវីស ចំនួន០១។ តាមសមត្ថកិច្ចឱ្យដឹងថានៅវេលាម៉ោង៤និង២០នាទីថៃ្ងទី១៧ខែកញ្ញាឆាំ្ន២០២១ជនរងគ្រោះកំពុងតែដេកនៅក្នុងបន្ទប់ជួលជាន់ឡៅតឿ…

លួចម៉ូតូបានហើយតែស៊យជាប់ខ្នោះដដែល

ព្រៃវែងៈ នៅថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង ១២ និង ០៥ នាទី ក្នុងកិច្ចប្រតិបត្តិការល្បាតក្នុងភូមិសាស្ត្រ ដោយមានការសង្ស័យទៅលើសកម្មភាពរបស់ជនល្មើស កម្លាំងសមត្ថកិច្ចយើងបានឃាត់ធ្វើការសាកសួរ ជនសង្ស័យ ត្រង់ចំណុចមុខផ្ទះឈ្មោះ វ៉ាន់ ស៊ីនី ស្ថិតនៅ ភូមិស្គរដាច សង្កាត់…

អគ្គិភ័យឆាបឆេះហាងគុយទាវ ឡូសឺ នៅខណ្ឌសែនសុខ

ភ្នំពេញៈ ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១ នៅវេលាម៉ោង៥និង២០ នាទីល្ងាច មានអគ្គិភ័យមួយកន្លែងកើតឡើង នៅហាងគុយទាវ ឡូសឺ ផ្ទះលេខP៦៣ ផ្លូវភ្លីសឺក្រុមទី៥ ភូមិ ចុងថ្នល់ខាងកើត សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ ម្ចាស់ទីតាំងឈ្មោះ: ទី និមល…