ឆ្លងចរន្តអគ្គិសនីឆាបឆេះផ្ទះល្វែងជាន់ទី២មួយកន្លែង ផ្អើលដល់បងប្អូនប្រជាពលរដ្ឋនិងអាជ្ញាធរមានសមត្ថកិច្ចចុះមកអន្តរាគមន៍ ពន្លត់បានទាន់ពេលវេលា

ភ្នំពេញ: ភ្នាក់ងារ Post News Media បានរាយការណ៍មកថា មុននេះបន្តិចមានហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់ពីមានអគ្គិភ័យមួយបានឆាបឆេះផ្ទះល្វែងជាន់ទី២មួយកន្លែង បណ្តាលមកពីការទុស្សេខ្សែភ្លើង បង្កឲ្យមានការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋ រួមនិងអាជ្ញាធរមានសមត្ថកិច្ចចុះមកអន្តរាគមន៍ភ្លាមៗដល់កន្លែងកើតហេតុ ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៥ល្ងាចថ្ងៃទី ១៣ ខែមេសា ឆ្នាំ២០១៧ ស្ថិតនៅចំណុចតាមបណ្តោយផ្លូវបេតុង ភូមិត្នោតជ្រុំ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ…

ជួប ថៃ ជនសង្ស័យករណីប៉ុនប៉ងរំលោភសេពសន្ថវៈ ត្រូវសមត្ថកិច្ចឃាត់ខ្លួនបានហើយនៅខេត្តក្រចេះ

ក្រចេះ: នាយផ្នែកនគរបាលយុត្តិធម៌ស្រុកចិត្របុរី បានប្រាប់ Post News Media ថា នៅវេលាម៉ោង ០០ និង ៣០ នាទីរំលងអាធ្រាត្រ ឆ្លងចូលថ្ងៃទី១៣ខែមេសាឆ្នាំ២០១៧ មានករណីប៉ុនប៉ងរំលោភសពសន្ថវៈតែមិនបានសម្រេច នៅចំណុចភូមិតាលុស ឃំុបុសលាវ ស្រុកចិត្របុរី ខេត្តក្រចេះ ។ សមត្ថកិច្ចបន្តទៀតថា…

ផ្ទះបងប្អូនប្រជាពលរដ្ឋនៅខេត្តប៉ៃលិន រងគ្រោះព្រោះខ្យល់កន្ត្រាក់ !

ប៉ៃលិន: តាមសេចក្តីជូនដំណឹងរបស់ផេក ក្រសួងធនធានទឹក និងឧតុនិយមបានឲ្យដឹងថា ផ្ទះរបស់បងប្អូនប្រជាពលរដ្ឋ ចំនួន ០២ ខ្នង ស្ថិតក្នុងភូមិផ្ទះស្បូវ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ត្រូវបានខ្យល់កន្ត្រាក់វាយរបើកដំបូល នារសៀលថ្ងៃទី ១៣ ខែមេសា ឆ្នាំ ២០១៧ នេះ ។

អុញ ! រថយន្តបាឡែនប៉ះរថយន្តឡិចសុីស៣៣០ នៅមុខវិទ្យាល័យសន្ធរម៉ុក ផ្អើលទាំងយប់ហ្មង

ភ្នំពេញ: ភ្នាក់ងារ Post News Media ពេលយប់បានរាយការណ៍មកថា កាលពីវេលាម៉ោង ថ្ងៃទី ១២ ខែ មេសា ឆ្នាំ ២០១៧ នៅតាមបណ្តោយផ្លូវម៉ៅសេទុង ទល់មុខនឹងវិទ្យាល័យសន្ធរម៉ុក ស្ថិតក្នុងសង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងរថយន្តបាឡែនពាក់ស្លាកលេខ 2Q-1222 ប៉ះជាមួយនឹងរថយន្តឡិចសុីស៣៣០ពាក់ស្លាកលេខ…

Update : យុវជនរងគ្រោះព្រោះរថយន្តដឹកប្រេងឥន្ធនៈLHRបុកនៅមុខតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញនោះ សង្ស័យគ្មានសង្ឃឹមរស់ទេ

ភ្នំពេញ: ភ្នាក់ងារ Post News Media បានរាយការណ៍មកថា មានករណីរថយន្តដឹកប្រេងឥន្ធនៈ LHR ១គ្រឿងបានបើកបរក្នុងល្បឿនលឿន ហើយបានជ្រុលទៅបុកម៉ូតូម៉ាកស៊ុយហ្ស៊ុយគីនិច ១ គ្រឿងបណ្ដាលឲ្យ​ យុវជនអ្នកជិះម៉ូតូម្នាក់រងរបួសធ្ងន់ធ្ងរ និងត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីសង្គ្រោះភ្លាមៗ ចំណែករថយន្តបង្កបានឈប់ចតស្ងៀមហើយអ្នកបើកបរ បានរត់គេចខ្លួនបាត់ស្រមោល ។ ហេតុការណ៏នោះបានកើតឡើងកាលពីវេលាម៉ោង៣ និង៤៥នាទីរសៀល…

ទៀតហើយ ! អ្នកភូមិប្រទះឃើញសាកសពបុរសម្នាក់ធ្វើអត្តឃាតចងកសម្លាប់ខ្លួនក្នុងចំការស្វាយចន្ទី

កំពង់ចាម: លោកអធិការស្រុកព្រៃឈរបានប្រាប់ Post News Media ថា កាលពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៧ វេលាម៉ោង១០ និង២០នាទីព្រឹក ប៉ុស្តិ៍បានទទួលព័ត៌មានផ្ទាល់មាត់ពីឈ្មោះ កែវ ​​​ផាណា អាយុ ៣០ឆ្នាំ ស្នាក់នៅភូមិទួលថ្ម ឃុំថ្មពូន ស្រុកព្រៃឈរ ខេត្តកំពង់ចាម…

ម៉ូតូStepវ៉ារថយន្តក្នុងល្បឿនលឿនជ្រុលប៉ះជាមួយម៉ូតូSLរបួសធ្ងន់ស្រាល២នាក់ កែងវិទ្យាល័យសុីសុវត្ថិ

ភ្នំពេញ: ភ្នាក់ងារ Post News Media បានរាយការណ៍មកថា កាលពីវេលាម៉ោងជាង១០យប់ ថ្ងៃទី​១១ ខែមេសា ឆ្នាំ ២០១៧ ម្តុំចំណុចកែងវិទ្យាល័យឥន្រ្ទទេវី ផ្លូវ៥៩២ សង្កាត់បឹងកក់ ខណ្ឌទួលគោក មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូStep និងម៉ូតូSL ប៉ះគ្នាបណ្តាលឲ្យបុរស២នាក់រងរបួសធ្ងន់ស្រាលនៅនឹងកន្លែងកើតហេតុទាំងយប់តែម្តង ។ ដែលម៉ូតូStep…

បុរសវ័យ៣០ឆ្នាំម្នាក់សង្ស័យវិកលចរិត បានធ្វើអត្តឃាតចងកសម្លាប់ខ្លួនក្នុងផ្ទះជីដូន

កណ្តាល: ភ្នាក់ងារ Post News Media ប្រចាំខេត្តកណ្តាល បានរាយការណ៍មកថា កាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៧ វេលាម៉ោង៤ និង៣០នាទី នៅចំណុចលេីផ្ទះរបស់ឈ្មោះ ផាង ផន ភេទស្រី អាយុ៦៨ឆ្នាំ ត្រូវជាជីដូនបង្កេីតជនរងគ្រោះ ស្ថិតក្នុងភូមិខ្ពប ឃុំសំពៅពូន…

ជនសង្ស័យជាយុវជនវ័យ១៩ឆ្នាំចំនួន២នាក់ទៀតហើយត្រូវបានឃាត់ខ្លួនករណីជួញដូរគ្រឿងញៀន

កណ្តាល: ភ្នាក់ងារ Post News Media ប្រចាំខេត្តកណ្តាលបានរាយការណ៍មកថា កាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៧ វេលាម៉ោង៣រសៀល នៅចំណុចផ្លូវបេតុង ភូមិព្រៃក្រឡាញ់ ឃុំលំហាច ស្រុកអង្គស្នួល ខេត្តកណ្តាល សមត្ថកិច្ចស្រុកអង្គស្នួលបានធ្វើការឃាត់ខ្លួនជនសង្ស័យ ២ នាក់ ៖ ១-ឈ្មោះ…

រន្ធត់ចិត្តណាស់ ! សាកសពទារិកាម្នាក់ ត្រូវបានអ្នកភូមិទៅបេះត្រកួនប្រទះឃើញអណ្ដែតទឹក

ភ្នំពេញ: តាមសេចក្តីរាយការណ៍បានឲ្យដឹងថា អ្នកភូមិចាក់ជ្រូកមានការភ្ញាក់ផ្អើល បន្ទាប់ពីទៅបេះត្រកួននៅក្នុងដីឡូត៌មួយកន្លែង ដែលជាវាល ទំនាបមានទឹកដក់ ហើយស្រាប់តែប្រទះឃើញសពទារិកាម្នាក់ អណ្ដែតទឹកកាលពីវេលាម៉ោង៩និង៣០នាទី ព្រឹក ថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៧ នៅក្នុងរបងដីឡូត៌មួយកន្លែង ដែលមានទីតាំងស្ថិតនៅក្នុងភូមិចាក់ជ្រូក សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ តាមប្រភពបានឲ្យដឹងថា ទារិកានោះទើបនិងកើតមកថ្មី…